ព័ត៌មានចុងក្រោយ
ព័ត៌មានទាំងអស់
cellcard ពង្រីកបណ្តាញ 5G របស់ខ្លួនទ្វេដងជាង 500 ស្ថានីយ និងត្រៀមខ្លួនពង្រីកទ្វេដងម្តងទៀតរហូតដល់ជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា
ក្រុមហ៊ុនសែលកាតជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា (CSX) បានប្រកាសពីសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថលជាមួយនឹងការដំឡើងស្ថានីយ 5G (BTS) ចំនួន 500 ស្ថានីយ ដែលនេះជាការកើនឡើងទ្វេដងនៃបណ្តាញ 5G របស់ខ្លួនចាប់តាំងពីខែមករា ឆ្នាំ 2026 កន្លងមក។
បច្ចុប្បន្ន សែលកាតកំពុងបង្កើនល្បឿនឆ្ពោះទៅរកសមិទ្ធផលធំៗបន្ទាប់ រួមមានការពង្រីកស្ថានីយ 5G ឱ្យបានច្រើនជាង 1,000 កន្លែងនៅត្រឹមដំណាច់ខែកក្កដា ឆ្នាំ 2026 ដោយបង្កើតបាននូវបណ្តាញ 5G ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយទូទាំងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។
បណ្តាញសែលកាត 5G បានគ្របដណ្តប់ប្រមាណ 50% នៃប្រជាជនក្នុងរាជធានីភ្នំពេញរួចទៅហើយ ដែលសបញ្ជាក់ពីការវិនិយោគយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តរបស់សែលកាតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មីរបស់កម្ពុជា។
បង្កើតឡើងសម្រាប់បទពិសោធអតិថិជនយ៉ាងពិតប្រាកដ
យុទ្ធសាស្ត្រ 5G របស់សែលកាត ត្រូវបានរៀបចំឡើងដោយផ្តោតលើបទពិសោធអតិថិជនជាចម្បង មិនមែនត្រឹមតែលើពង្រីកសេវាគ្របដណ្តប់ប៉ុណ្ណោះទេ។
ជាមួយនឹងល្បឿនរហូតដល់ 1Gbps នៅតាមទីតាំងសំខាន់ៗ បណ្តាញ សែលកាត 5G ត្រូវបានរចនាឡើងដើម្បីផ្តល់លទ្ធភាពនៃការប្រើប្រាស់ក្នុងអគារដោយមានភាពងាយស្រួល មិនរអាក់រអួល និងការតភ្ជាប់នៅតាមផ្ទះដែលអាចទុកចិត្តបាន អនុញ្ញាតឱ្យអតិថិជនរីករាយជាមួយបទពិសោធឌីជីថលលឿន និងមានស្ថិរភាព ទោះបីជាពួកគេកំពុងធ្វើដំណើរ ឬនៅផ្ទះក៏ដោយ។
ចាប់ពីការទស្សនាវីដេអូកម្រិត HD និងការលេងហ្គេមតាមប្រព័ន្ធខ្លោដ រហូតដល់ការរៀនអនឡាញ ការធ្វើការពីចម្ងាយ និងការតភ្ជាប់សម្រាប់សហគ្រាស បណ្តាញ សែលកាត 5G ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់របៀបរស់នៅ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។
ខុសពីការដំឡើងបណ្តាញជំនាន់មុនដែលផ្តោតជាចម្បងលើការគ្របដណ្តប់ក្រៅអគារ សែលកាតផ្ដោតលើការដំឡើងយ៉ាងក្រាស់ក្រែលនៅតាមទីក្រុង និងការគ្របដណ្តប់ក្នុងអគារដ៏ប្រសើរនៅតាមទីតាំងដែលមមាញឹកជាងគេនៅកម្ពុជារួមមាន ផ្សារទំនើប ការិយាល័យ អាកាសយានដ្ឋាន សាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត និងសហគមន៍លំនៅឋាននានា។
សែលកាតក៏ជាប្រតិបត្តិករនៅកម្ពុជាដែលផ្តល់សេវា 5G ក្នុងអគារនៅទូទាំងផ្សារទំនើបអ៊ីអន (AEON) ទាំងបី គឺផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាការពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការផ្តល់នូវការតភ្ជាប់ជំនាន់ថ្មីនៅទីកន្លែងដែលអតិថិជនត្រូវការបំផុត។
ជំរុញអនាគតឌីជីថលរបស់កម្ពុជា
ការពង្រីកបណ្តាញសែលកាត5G ពេលនេះបានគ្របដណ្តប់លើតំបន់ឌីជីថលដែលមានតម្រូវការខ្ពស់បំផុតជាច្រើននៅកម្ពុជា រួមមាន៖
- ផ្សារទំនើបធំៗ
- អាកាសយានដ្ឋានអន្តរជាតិ
- ក្រសួង និងស្ថាប័នរដ្ឋ
- តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារប្រណីតៗ
- សាកលវិទ្យាល័យ សាលារៀន មន្ទីរពេទ្យ និងកន្លែងផ្តល់សេវាថែទាំសុខភាព
- តំបន់ទេសចរណ៍ កន្លែងកម្សាន្ត និងពហុកីឡដ្ឋាននានា
បណ្តាញនេះគាំទ្រទាំងសេវា 5G និង Home WiFi 5G ដោយអាចឱ្យអតិថិជនរីករាយជាមួយការតភ្ជាប់ល្បឿនលឿនទាំងក្នុង និងក្រៅអគារ។
លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា «ការឈានដល់ 500 ស្ថានីយនៃបណ្តាញ 5G និងការត្រៀមខ្លួនឆ្ពោះទៅរកការកើនឡើងជាង 1,000 ស្ថានីយនៅដំណាច់ខែកក្កដា សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោកសម្រាប់ប្រទេសកម្ពុជា។ យើងមិនមែនដាក់ដំណើរការ 5G គ្រាន់តែដើម្បីការអួតអាងផ្នែកទីផ្សារនោះទេ។ យើងកំពុងកសាងបណ្តាញដ៏មានប្រសិទ្ធភាពមួយ ដែលរចនាឡើងដោយផ្តោតលើបទពិសោធអតិថិជនពិតប្រាកដ ជាមួយនឹងល្បឿនដ៏លឿន ការគ្របដណ្តប់យ៉ាងរឹងមាំក្នុងអគារ ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងដោយមិនរអាក់រអួល និងការតភ្ជាប់នៅតាមផ្ទះដែលអាចទុកចិត្តបាន។ រាល់ស្ថានីយថ្មីនីមួយៗដែលយើងដាក់ឱ្យដំណើរការ គឺនាំកម្ពុជាមួយជំហានកាន់តែកៀកឆ្ពោះទៅរកប្រជាជាតិឌីជីថលដែលតភ្ជាប់គ្នាយ៉ាងពិតប្រាកដ។»
ស្ថានីយ 5G ជាច្រើនទៀតនឹងបន្តដាក់ឱ្យដំណើរការពេញមួយឆ្នាំ 2026 ស្របពេលដែលក្រុមហ៊ុនសែលកាតកំពុងពន្លឿនការដំឡើងទូទាំងប្រទេស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។
ដើម្បីពិនិត្យមើលតំបន់គ្របដណ្តប់សេវា 5G អតិថិជនអាចពិនិត្យមើលដោយផ្ទាល់តាមរយៈ cellcard app ឬតាមគេហទំព័រ https://www.cellcard.com.kh/5g
Digital Life. Connected.
អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈធំជាងគេលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ។
សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី សែលកាត
ស្វែងយល់បន្ថែម៖ www.cellcard.com.kh
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
លោកស្រី សំបូរ សុភាវត្តី, Chief Marketing Officer
sambo.sopheavatey@cellcard.com.kh
25 May 2026
Press release
ក្នុងរយៈពេល 30 ឆ្នាំ (1996-2026) ក្រុមហ៊ុនសែលកាត វិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅប្រទេសកម្ពុជា
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 21 ខែមេសា ឆ្នាំ 2026
ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនរបស់កូនខ្មែរ 100% និងជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងឈរយ៉ាងមុតមាំក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាដោយរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានភាពឯករាជ្យឌីជីថល។
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1996 ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក. ដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាត បានវិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរ គមនាគមន៍ ក្នុងប្រទេសកម្ពុជា រួមមាន៖
1. 1.1 ពាន់លានដុល្លារ ជាការវិនិយោគលើមូលធន (CAPEX)
2. 0.7 ពាន់លានដុល្លារ ជាទឹកប្រាក់សម្រាប់បង់កាតព្វកិច្ចតាមច្បាប់ ជូនរាជរដ្ឋាភិបាលកម្ពុជា
ការវិនិយោគនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាសការងារដោយផ្ទាល់ និងប្រយោល ការលើកកម្ពស់ការវិនិយោគនៅកម្ពុជា និងពង្រីកការតភ្ជាប់សម្រាប់ប្រជាជនកម្ពុជា។
ក្នុងឆ្នាំ 2026 នេះ ក្រុមហ៊ុនសែលកាត គាំទ្រយ៉ាងពេញទំហឹង និងដើរស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការផ្លាស់ប្តូរឌីជីថលតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស ការលើកកម្ពស់ការតភ្ជាប់ឱ្យកាន់តែទូលំទូលាយ និងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។
សែលកាតបានពង្រីកបណ្តាញ 5G នៅក្រុងសៀមរាបដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលកម្ពុជា
ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ក្រុមហ៊ុនសែលកាតបានប្រកាសដាក់ឱ្យដំណើរការបណ្តាញ 5G របស់ខ្លួននៅក្នុងក្រុងសៀមរាបនៅថ្ងៃនេះ ដែលជាក្រុងទី 3 បន្ទាប់ពីក្រុងភ្នំពេញ និងតាខ្មៅ ដែលជាការបោះជំហានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់កម្ពុជា និងការពង្រឹងការតភ្ជាប់ទូទាំងប្រទេស។ ការដាក់ឱ្យដំណើរការនេះធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអភិបាលខេត្តសៀមរាប ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមគ្នាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍទីក្រុងទំនើប ការច្នៃប្រឌិតសម្រាប់សេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា។
ក្នុងនាមជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយលើពិភពលោក ខេត្តសៀមរាប បានឈានចូលទំព័រសករាជថ្មីនៃការភ្ជាប់ទំនាក់ទំនង។ តាមរយៈបច្ចេកវិទ្យា 5G ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរ នឹងទទួលបានអត្ថប្រយោជន៍ថ្មីនៃការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន ភាពយឺតយ៉ាវនៃការឆ្លើយតបនៅកម្រិតទាប និងសមត្ថភាពក្នុងការពង្រឹងសេវាកម្មឌីជីថលជំនាន់ថ្មី ព្រមទាំងបទពិសោធនៃវិស័យទេសចរណ៍ដ៏សម្បូរបែបរហូតដល់ដំណោះស្រាយសហគ្រាសដ៏មានប្រសិទ្ធភាព។
5G មិនមែនគ្រាន់តែជាការតភ្ជាប់ដ៏រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះសម្រាប់ការបង្កើតថ្មី និងជាជំហានបន្ទាប់របស់កម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពថ្មីៗក្នុងវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម និងសេវាសាធារណៈ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ «ការបន្តវិនិយោគរបស់ក្រុមហ៊ុនសែលកាត ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងរឹងមាំចំពោះអនាគតរបស់កម្ពុជា។ រួមជាមួយដៃគូ យើងកំពុងកសាងមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល។»
លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ «ការដាក់ឱ្យដំណើរការបណ្ដាញ 5G ក្នុងខេត្តសៀមរាប បង្ហាញពីជំហានដ៏សំខាន់ក្នុងការពង្រីកបណ្តាញឌីជីថលនៅកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយរដ្ឋបាលខេត្តសៀមរាប យើងកំពុងបើកឱកាសឌីជីថលថ្មីៗ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ឥទ្ធិពលវិជ្ជមានដល់សហគមន៍ពាក់ព័ន្ធ។»
ក្រុមហ៊ុនសែលកាតនឹងបន្តពង្រីកបណ្តាញ 5G របស់ខ្លួនទៅកាន់បណ្តាខេត្តសំខាន់ៗផ្សេងទៀត ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចទំនើប បរិយាបន្ន និងជំរុញដោយឌីជីថល ព្រមទាំងផ្លាស់ប្តូររបៀបដែលមនុស្សរស់នៅ ធ្វើការ រៀនសូត្រ និងកម្សាន្ត។ សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard!

អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងមានអតិថិជនជាង 4 លាននាក់។ ជាមួយចក្ខុវិស័យ Digital Life. Connected. ក្រុមហ៊ុនសែលកាតនៅតែបន្តផ្ដល់ជូននូវបទពិសោធនៃការភ្ជាប់ទំនាក់ទំនងដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីជួយសម្រួលដល់ការរស់នៅ ការងារ ការសិក្សា និងការកម្សាន្តរបស់ប្រជាជនកម្ពុជា។ ក្នុងខណៈពេលដែលកម្ពុជាកំពុងបោះជំហានទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតកំពុងជំរុញការវិវត្តបច្ចេកវិទ្យាថ្មីៗ ដោយផ្ដល់ជូនការភ្ជាប់ទំនាក់ទំនងកាន់តែរហ័ស គួរឱ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យឌីជីថលនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។
ស្វែងយល់បន្ថែម៖ www.cellcard.com.kh
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
Mr. William Mark Hanna, Group Chief Financial Officer
markhanna@royalgroup.com.kh
Mr. Paul Clements, Group Chief of Staff and VP Group Strategy and Investments
paul.clements@royalgroup.com.kh
Mrs. Sambo Sopheavatey, Chief Marketing Officer
sambo.sopheavatey@cellcard.com.kh
21 Apr 2026
Press release
ក្រុមហ៊ុនសែលកាត និងធនាគារ ABA ដាក់ដំណើរការជាផ្លូវការសេវាកម្ម cellcard ក្នុង ABA Mobile
រាជធានីភ្នំពេញ កម្ពុជា – ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជាសហការជាមួយធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំនៅកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាកម្ម cellcard mini app នៅលើ ABA Mobile ដើម្បីផ្ដល់សេវាកម្មទូរស័ព្ទចាំបាច់នានាដល់អ្នកប្រើប្រាស់ ABA។
កម្មវិធីតូច តែស្តង់ដា និងងាយស្រួលប្រើប្រាស់
ជាមួយ cellcard mini app អ្នកប្រើប្រាស់ ABA អាចទិញ eSIM និងភ្ជាប់គម្រោង cellcard AO MOBILE បានដោយផ្ទាល់នៅក្នុង ABA Mobile របស់ពួកគេ ជួយឱ្យការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ និងងាយស្រួលជាងមុន។
មុខងារសម្រាប់អ្នកប្រើប្រាស់
ទិញ eSIM - ទិញ និងបើកដំណើរការ eSIM បានភ្លាមៗ ដោយមិនចាំបាច់ប្រើស៊ីមបន្ទះ។
ភ្ជាប់គម្រោង cellcard AO MOBILE - រីករាយជាមួយការប្រើប្រាស់គម្រោង cellcard AO MOBILE តាមចំណង់ចំណូលចិត្តរបស់អ្នករួមមានការស្ដាប់តន្ត្រី មើលវីដេអូ លេងហ្គេម និងផ្សេងៗជាច្រើនទៀត។
របៀបប្រើប្រាស់
- បើក ABA Mobile
- ចូលទៅកាន់ផ្នែកមីនីអេប (Mini Apps)
- ចុចលើរូប cellcard និងចូលប្រើប្រាស់ជាមួយលេខទូរស័ព្ទ cellcard របស់អ្នក
ប្រសិនបើលោកអ្នកមិនទាន់បានធ្វើបច្ចុប្បន្នភាព ABA Mobile របស់អ្នកទេ សូមទាញយកកម្មវិធីជំនាន់ក្រោយរបស់ ABA Mobile តាមរយៈ App Store ឬ Google Play។
អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
អំពីធនាគារ ABA
ធនាគារ ABA គឺជាធនាគារពាណិជ្ជដ៏ធំនៅកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ចំពោះភាពច្នៃប្រឌិតផ្នែកឌីជីថល និងមានកម្មវិធីធនាគារតាមទូរស័ព្ទដ៏ពេញនិយមនៅកម្ពុជា។
2 Apr 2026
Press release
ក្រុមហ៊ុនសែលកាត និង Moonton ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅកម្ពុជា
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 03 ខែមេសា ឆ្នាំ 2026 - ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលនៅកម្ពុជា បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនអភិវឌ្ឍហ្គេម Mobile Legends: Bang Bang (MLBB) ដើម្បីជំរុញការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងជាងមុន។
កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងវិស័យកីឡាអេឡិចត្រូនិកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ដោយនាំមកនូវបទពិសោធការប្រកួតលំដាប់ថ្នាក់ពិភពលោក រួមជាមួយការភ្ជាប់ទំនាក់ទំនងឌីជីថលដែលមានប្រសិទ្ធភាពខ្ពស់។

ថ្លែងអំពីភាពជាដៃគូនេះ លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ក្រុមហ៊ុនសែលកាត ដែលបានឈរទន្ទឹមគ្នាជាមួយ Moonton និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បន្តដំណើរដ៏អស្ចារ្យនេះជាមួយគ្នា។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានឃើញពីឥទ្ធិពលដ៏ខ្លាំងក្លា ពោលគឺសហគមន៍កីឡាអេឡិចត្រូនិកដ៏រឹងមាំ រួមមានការតភ្ជាប់កាន់តែស្និទ្ធស្នាលជាងមុន និងសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន»។
ក្នុងនាមជាដៃគូទូរគមនាគមន៍ឌីជីថលផ្លូវការរបស់ MLBB នៅកម្ពុជា ក្រុមហ៊ុនសែលកាតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការប្រកួតធំៗដូចជា MPL Cambodia ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយសម្រាប់ក្រុម និងកីឡាករកីឡាអេឡិចត្រូនិកឆ្នើមៗរបស់កម្ពុជាប្រកួតប្រជែងគ្នា ដើម្បីតំណាងជាតិឡើងទៅប្រកួតលើឆាកអន្តរជាតិ។
លោក Yap Kok Leong បានបន្ថែមថា៖ «តាមរយៈកិច្ចសហការជាមួយ Moonton ពួកយើងបានឃើញការបង្កើតនូវប្រវត្តិសាស្ត្រថ្មីៗ ដោយក្រុមនីមួយៗបានពង្រឹងសមត្ថភាពកាន់តែខ្លាំង ព្រមទាំងមានវត្តមានម្ចាស់ជើងឯកថ្មីៗ និងសហគមន៍កីឡាអេឡិចត្រូនិកដែលបន្តរីកចម្រើនព្រមគ្នា»។
ចំណុចស្នូលនៃភាពជាដៃគូនេះ គឺផ្អែកលើជំនឿរួមគ្នាលើថាមពលនៃការតភ្ជាប់ ដើម្បីបង្ហាញសក្តានុពលបន្ថែមទៀត។ «នៅក្រុមហ៊ុនសែលកាត រាល់សកម្មភាពដែលយើងធ្វើ គឺជួយឱ្យប្រជាជនកម្ពុជាទាំងអស់អាចរស់នៅក្នុងជីវិតឌីជីថលដែលតភ្ជាប់គ្នាយ៉ាងងាយស្រួល។ សព្វថ្ងៃនេះ ការតភ្ជាប់មិនមែនគ្រាន់តែជាការប្រើប្រាស់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការដែលយើងរស់នៅ ធ្វើការ រៀនសូត្រ និងកម្សាន្តជារៀងរាល់ថ្ងៃ។ ហើយការលេងហ្គេមកម្សាន្ត គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតឌីជីថលផងដែរ»។
តាមរយៈបណ្តាញ 5G ក្រុមហ៊ុនសែលកាតផ្តល់នូវកម្រិតឆ្លើយតប (Latency) ទាប និងល្បឿនលឿន ដែលត្រូវបានអភិវឌ្ឍឡើងសម្រាប់ការប្រកួតប្រជែង ដែលរាល់វិនាទីគឺសុទ្ធតែមានតម្លៃ។ ជាមួយនឹងអ្នកលេង MLBB ជាង 3 លាននាក់នៅកម្ពុជា អ្នកប្រើប្រាស់កាន់តែច្រើនកំពុងជ្រើសរើសយកបណ្តាញ cellcard 5G ដើម្បីទទួលបានបទពិសោធលេងហ្គេមកាន់តែរលូន។

កីឡាអេឡិចត្រូនិកមិនមែនសម្រាប់តែកីឡាករអាជីពឡើយ ពោលកីឡានេះត្រូវបានជំរុញដោយសហគមន៍អ្នកស្រឡាញ់កីឡាអេឡិចត្រូនិកទាំងមូល។ ដើម្បីផ្ដល់ជូនកីឡាករ និងអ្នកគាំទ្រនូវបទពិសោធថ្មីនៃការលេងហ្គេមនោះ ក្រុមហ៊ុនសែលកាតបន្តបង្កើតគម្រោង និងសេវាកម្មទៅតាមតម្រូវការដូចជាកញ្ចប់គម្រោង cellcard AO GAMER និងកញ្ចប់ cellcard AO MLBB ដែលជាបទពិសោធរួមបញ្ចូលគ្នារវាង អ៊ីនធឺណិត ការហៅទូរស័ព្ទ និងអត្ថប្រយោជន៍បន្ថែមក្នុងហ្គេម Mobile Legends: Bang Bang។ គម្រោង និងសេវាកម្មទាំងនេះត្រូវបានបង្កើតឡើង មិនត្រឹមតែដើម្បីបង្កើនប្រសិទ្ធភាពនៃការលេងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកគាំទ្រអាចទស្សនាការផ្សាយផ្ទាល់ ចូលរួមសកម្មភាពផ្សេងៗ និងរក្សាការទំនាក់ទំនងជាមួយក្រុមដែលពួកគេចូលចិត្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោក Yap Kok Leong បានលើកឡើងថា៖ «កីឡាអេឡិចត្រូនិកមិនមែនគ្រាន់តែជាហ្គេមនោះទេ វាគឺជាសហគមន៍មួយ។ តាមរយៈកិច្ចសហការជាមួយ Moonton យើងប្តេជ្ញាចិត្តក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីទាំងមូលនេះ ចាប់តាំងពីកីឡាករ និងក្រុម រហូតដល់អ្នកគាំទ្រ និងអ្នកបង្កើតមាតិកា)»។ នៅពេលដែលភាពជាដៃគូនេះឈានចូលដំណាក់កាលបន្ទាប់ ទាំងក្រុមហ៊ុនសែលកាត និង Moonton មានមហិច្ឆតារួមគ្នាដ៏ធំមួយ គឺការលើកកម្ពស់កម្ពុជាឱ្យឈានទៅដល់ឆាកកីឡាអេឡិចត្រូនិកកម្រិតតំបន់ និងពិភពលោក។
«យើងចង់ឃើញក្រុមរបស់កម្ពុជាចូលរួមប្រកួត និងទទួលបានជ័យជម្នះនៅក្រៅប្រទេស។ អ្វីដែលកាន់តែសំខាន់នោះ យើងចង់ជួយលើកទឹកចិត្តអ្នកលេងហ្គេម និងអ្នកគាំទ្រជំនាន់ថ្មី ដែលជាផ្នែកមួយនៃកីឡាអេឡិចត្រូនិកកម្រិតពិភពលោក»។ ក្រុមហ៊ុនសែលកាត និង Moonton មិនត្រឹមតែបង្កើតការតភ្ជាប់ដែលប្រសើរជាងមុនប៉ុណ្ណោះទេ។ យើងកំពុងកសាងកិត្យានុភាពរបស់កម្ពុជានៅក្នុងសង្វៀនហ្គេមលំដាប់សកល។
អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា និងមានអតិថិជនជាង 4 លាននាក់។ ជាមួយចក្ខុវិស័យក្នុងការផ្ដល់ជូន «ការភ្ជាប់ទំនាក់ទំនងបែបឌីជីថល (Digital Life. Connected.)» ក្រុមហ៊ុនសែលកាតនៅតែបន្តផ្ដល់ជូននូវបទពិសោធនៃការភ្ជាប់ទំនាក់ទំនងដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីជួយសម្រួលដល់ការរស់នៅ ការងារ ការសិក្សា និងការកម្សាន្តរបស់ប្រជាជនខ្មែរ។ ក្នុងខណៈពេលដែលកម្ពុជាកំពុងបោះជំហានទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតកំពុងជំរុញការវិវត្តបច្ចេកវិទ្យាថ្មីៗ ដោយផ្ដល់ជូនការភ្ជាប់ទំនាក់ទំនងកាន់តែរហ័ស គួរឱ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យឌីជីថលនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។
1 Apr 2026
Press release
ក្រុមហ៊ុនសែលកាត ជំរុញសក្តានុពលឌីជីថលក្នុងខេត្តសៀមរាប តាមរយៈបច្ចេកវិទ្យា 5G និងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់វិស័យទេសចរណ៍
ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងកិច្ចសហការជាយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនសែលកាតបានក្លាយជា ដៃគូសហប្រតិបត្តិការទូរគមនាគមន៍ឌីជីថល របស់រដ្ឋបាលខេត្តសៀមរាប។

កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ ដែលមានការតភ្ជាប់យ៉ាងពេញលេញ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត តាមរយៈការត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ cellcard ក្នុងក្រុងសៀមរាប ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញសេវាឱ្យកាន់តែមានគុណភាពខ្ពស់នៅទូទាំងខេត្ត។

ចំណុចស្នូលនៃកិច្ចសហការនេះ គឺការជឿជាក់រួមគ្នាថា «ការតភ្ជាប់» គឺជាគ្រឹះនៃទេសចរណ៍ប្រកប ដោយចីរភាព ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមិនត្រឹមតែអាចដើរកម្សាន្តបានយ៉ាងរលូនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចចែករំលែកភាពអស្ចារ្យនៃខេត្តសៀមរាបទៅកាន់ពិភពលោកបានភ្លាមៗ ដែលជួយបង្កើនភាពទាក់ទាញជាសកល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក។
ក្រុមហ៊ុនសែលកាត និងរដ្ឋបាលខេត្តសៀមរាប នឹងរួមគ្នាអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់បទពិសោធរបស់ភ្ញៀវទេសចរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់៖
- ការតភ្ជាប់ជំនាន់ថ្មី៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងក្រុងសៀមរាប រួមជាមួយការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ 4G និង 5G ដើម្បីផ្តល់នូវសេវាអ៊ីនធឺណិតកាន់តែលឿន និង មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងភ្ញៀវទេសចរ។
- សេវា WiFi សាធារណៈ៖ ការដំឡើងសេវា WiFi សាធារណៈនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងរកព័ត៌មាន ចែករំលែករូបភាព និងស្វែង យល់ពីវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តសៀមរាប។
- ការជំរុញទេសចរណ៍តាមរយៈព្រឹត្តិការណ៍ផ្សេងៗ និងការធ្វើទីផ្សារ៖ ការឧបត្ថម្ភព្រឹត្តិការណ៍យុទ្ធសាស្ត្រ និងយុទ្ធនាការទីផ្សាររួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកកាន់ខេត្តសៀមរាបកាន់តែច្រើន ដែលជួយគាំទ្រដល់វិស័យទេសចរណ៍ពេញមួយឆ្នាំ។
- ការលើកកម្ពស់ជីវភាពក្នុងតំបន់៖ ការប្រើប្រាស់បណ្តាញ និងប្រព័ន្ធឌីជីថលរបស់ cellcard ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកបើកបរ (តាក់ស៊ី/កង់បី) ជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបង្កើតឱកាសការងារថ្មីៗ និងបង្កើនប្រាក់ចំណូលក្នុងសហគមន៍។
- សេវាឌីជីថលសម្រាប់ភ្ញៀវទេសចរ៖ ការដាក់ឱ្យប្រើប្រាស់សេវា eSIM និងដំណោះស្រាយទូរស័ព្ទសម្រាប់ភ្ញៀវអន្តរជាតិ រួមទាំងការប្រើប្រាស់កម្មវិធីទំនាក់ទំនងសំខាន់ៗដូចជា WhatsApp ជាដើម ដើម្បីធានាថាពួកគាត់អាចរក្សាការតភ្ជាប់បានយ៉ាងងាយស្រួលចាប់ពីពេលមកដល់។
លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប មានប្រសាសន៍ថា៖ « ការសហការជាមួយក្រុមហ៊ុនសែលកាតនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅខេត្តសៀមរាប និងគាំទ្រកំណើនវិស័យទេសចរណ៍។ ជាមួយគ្នានេះ យើងនឹងជំរុញការប្រើប្រាស់ eSIM គាំទ្រអាជីវកម្មវិស័យទេសចរណ៍តាមរយៈវគ្គបណ្តុះបណ្តាលផ្នែកសេវាកម្ម និងធ្វើឱ្យប្រសើរឡើងនូវការចូលប្រើបច្ចេកវិទ្យាឌីជីថលសម្រាប់សហគមន៍មូលដ្ឋាន ជាពិសេសអ្នកបើកបរតុកតុក ដើម្បីអាចភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវទេសចរបានកាន់តែងាយស្រួល និងបង្កើនប្រាក់ចំណូល។ យើងជឿជាក់ថា ការតភ្ជាប់ដែលកាន់តែមានប្រសិទ្ធភាព នឹងជួយបង្កើនបទពិសោធភ្ញៀវទេសចរ និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន»។

លោក Yap Kok Leong (KL) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ «យើងខ្ញុំមានកិត្តិយសណាស់ ដែលបានក្លាយជាដៃគូសហការទូរគមនាគមន៍ឌីជីថល របស់រដ្ឋបាលខេត្តសៀមរាប។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងខ្ញុំ ក្នុងការគាំទ្រដល់កំណើនរបស់កម្ពុជា តាមរយៈការតភ្ជាប់ទំនាក់ទំនង។ ជាមួយបច្ចេកវិទ្យា 5G និងសេវាឌីជីថល យើងខ្ញុំកំពុងកសាងមូលដ្ឋានគ្រឹះ សម្រាប់ការទទួលយកបទពិសោធ ចែករំលែក និងផ្សារភ្ជាប់ជាមួយខេត្តសៀមរាប។ នេះគឺជាការភ្ជាប់ទំនាក់ទំនងតាមបែបឌីជីថល ដែលត្រូវបានផ្សារភ្ជាប់សម្រាប់គោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ហើយក៏ជាបេសកកម្មមួយដែលយើងខ្ញុំនឹងបន្តពង្រីកទៅទូទាំងប្រទេសផងដែរ»។

កិច្ចសហការនេះមិនមែនសម្រាប់តែការតភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបើកបង្ហាញនូវសក្ដានុពលពេញលេញរបស់ខេត្តសៀមរាប ផងដែរ។ តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា ទេសចរណ៍ និងសហគមន៍ ក្រុមហ៊ុនសែលកាត និងរដ្ឋបាលខេត្តសៀមរាប កំពុងបង្កើតអនាគតមួយដែលរាល់ការតភ្ជាប់ នឹងនាំមកនូវឱកាស ហើយការភ្ជាប់ទំនាក់ទំនងបែបឌីជីថលនឹងក្លាយជាតថភាពសម្រាប់មនុស្សគ្រប់គ្នា៕


26 Mar 2026
Press release
ក្រុមហ៊ុនសែលកាត បើកសម្ពោធ WiFiX អ៊ីនធឺណិតសាធារណៈឥតគិតថ្លៃនៅទីក្រុងនរា ដើម្បីលើកកម្ពស់របៀបរស់នៅឌីជីថលទំនើប និងការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ
ក្រុមហ៊ុនសែលកាត និងទីក្រុងនរា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ WiFiX ដែលជា WiFi សាធារណៈឥតគិតថ្លៃ នៅទីក្រុងនរា នៅថ្ងៃនេះ។ WiFiX ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់របៀបរស់នៅបែបឌីជីថលយ៉ាងពេញលេញ ដោយផ្តល់ជូនការតភ្ជាប់ដែលមានល្បឿនលឿន ជាទីទុកចិត្ត និងងាយស្រួលប្រើប្រាស់នៅតាមតំបន់សំខាន់ៗក្នុងគម្រោងអភិវឌ្ឍន៍នេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនង មិនថាកំពុងធ្វើការ សិក្សា រស់នៅ ឬកម្សាន្តនោះទេ។

លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់យើងខ្ញុំគឺចង់ឱ្យប្រជាជនកម្ពុជាទាំងអស់ អាចភ្ជាប់ទំនាក់ទំនងបែបឌីជីថលរវាងគ្នាដោយក្ដីពេញចិត្ត។ តាមរយៈវត្តមាន WiFiX នៅទីក្រុងនរា ពួកយើងកំពុងកាត់បន្ថយការលំបាកលើការភ្ជាប់ទំនាក់ទំនង ដោយផ្តល់ជូន WiFi សាធារណៈដែលលឿន ឥតគិតថ្លៃ និងរលូន ដើម្បីគាំទ្រដល់ការរស់នៅរបស់មនុស្ស នាពេលបច្ចុប្បន្ន ចាប់តាំងពីការបង្កើនប្រសិទ្ធភាពការងារ និងការអប់រំ រហូតដល់ការកម្សាន្ត និងការទំនាក់ទំនងសង្គម។ នេះគឺជាការផ្តល់លទ្ធភាពដល់សហគមន៍ឱ្យរក្សាការតភ្ជាប់បានគ្រប់ពេលវេលា»។

ការផ្ដល់ជូននេះគឺជាផ្នែកដ៏សំខាន់នៃការវិវឌ្ឍរបស់ទីក្រុងនរា ដោយបញ្ជ្រាបការតភ្ជាប់ដ៏រលូនទៅក្នុងរចនាសម្ព័ន្ធក្រុង ដើម្បីគាំទ្រដល់បរិយាកាសរស់នៅ ធ្វើការ និងកម្សាន្ត។ លោក Lim Kean An ប្រធានផ្នែកពាណិជ្ជកម្មទីក្រុងនរាមានប្រសាសន៍ថា៖ «WiFi សាធារណៈនេះត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់គ្នាចាប់តាំងពីសិស្ស និស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរ។ តាមរយៈការផ្តល់ជូនការប្រើប្រាស់ដោយឥតគិតថ្លៃ មានសុវត្ថិភាព និងប្រើបាន 24 ម៉ោង នៅតាមតំបន់ក្នុងបរិវេណទីក្រុងនរា សហគមន៍របស់យើងខ្ញុំអាចរក្សាការតភ្ជាប់បានយ៉ាងងាយស្រួល ដោយមិនចាំបាច់បារម្ភពីរឿងចំណាយ។»

លក្ខណៈសម្បត្តិរបស់ WiFiX
- ការប្រើប្រាស់ WiFi សាធារណៈឥតគិតថ្លៃ ជាមួយការតភ្ជាប់ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
- សេវាគ្របដណ្តប់យ៉ាងទូលំទូលាយមាននៅតាមតំបន់សំខាន់ៗក្នុងបរិវេណទីក្រុងនរា។
- ដំណើរការល្បឿនលឿន ជាមួយការតភ្ជាប់ដែលអាចទុកចិត្តបានសម្រាប់ការទស្សនាវីដេអូ ការងារ និងការលេងហ្គេម។
- ការផ្តល់ជូនតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ផ្តល់ជូននូវព័ត៌មាន និងកម្មវិធីថ្មីៗទៅតាមតម្រូវការរបស់អ្នកមកកម្សាន្តនៅទីក្រុងនរា។

ការដាក់ឱ្យប្រើប្រាស់ WiFiX នៅទីក្រុងនរា គឺជាជំហានដ៏សំខាន់មួយក្នុងបេសកកម្មរបស់ក្រុមហ៊ុនសែលកាត ដើម្បីរួមចំណែកធ្វើឱ្យអនាគតឌីជីថលរបស់កម្ពុជាកាន់តែប្រសើរ ជាមួយនឹងសេវា WiFi សាធារណៈឥតគិតថ្លៃ ដើម្បីផ្តល់នូវបទពិសោធឌីជីថលដ៏រលូន។
អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ មានសេវាគ្របដណ្តប់ និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
អំពីទីក្រុងនរា
ទីក្រុងនរា គឺជាគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC ដែលមានទុនវិនិយោគសរុបជាង ២,៥ ពាន់លានដុល្លារអាមេរិក។ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញលើផ្ទៃដីប្រមាណ ១២៥ ហិកតា ទីក្រុងនេះត្រូវបានរៀបចំឡើង ដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតជាតិ និងអន្តរជាតិ។ ជាមួយចក្ខុវិស័យវែងឆ្ងាយ ទីក្រុងនរាមានគោលដៅអភិវឌ្ឍន៍អគារខ្ពស់កប់ពពក ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា និងជាអគារមួយក្នុងចំណោមអគារខ្ពស់បំផុតទាំង ៥ នៅក្នុងតំបន់អាស៊ី។ ក្រៅពីភាពទំនើបនៃសំណង់អគារ ទីក្រុងនេះក៏ផ្តល់ជូននូវរបៀបរស់នៅដ៏សម្បូរបែប តាមរយៈតំបន់កម្សាន្តល្បីៗដូចជា Norea Parkway, Coconut Park និងផ្សាររាត្រីដ៏មានប្រជាប្រិយភាព ដែលបង្កើនភាពទាក់ទាញនៃតំបន់មាត់ទន្លេសម្រាប់ក្រុមគ្រួសារ និងភ្ញៀវទេសចរមកសម្រាកលំហែកាយនៅចុងសប្តាហ៍។ តាមរយៈការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងហេដ្ឋារចនាសម្ព័ន្ធធុរកិច្ចទំនើប និងកន្លែងកម្សាន្តប្រកបដោយគុណភាព ទីក្រុងនរាកំពុងលេចរូបរាងឡើងជាគំរូនៃតំបន់ប្រជុំជនដ៏ឈានមុខគេសម្រាប់ប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។
23 Mar 2026
Press release
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនសែលកាត និងក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក ក្រោមប្រធានបទ «កាន់តែប្រសើរជាមួយគ្នា - Better Together»
ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដែលផ្ដោតសំខាន់លើចក្ខុវិស័យរួមគ្នា ដើម្បីលើកកម្ពស់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី 06 ខែមីនា ឆ្នាំ 2026 នៅ សែលកាត ស្តរ រ៉ូយ៉ាល់ រេលវេ (cellcard store Royal Railway) ក្រោមអធិបតីភាពរបស់ លោក Yap Kok Leong (KL) ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត និងលោក តុប និមល ដែលជាស្ថាបនិក និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ផាសអ៊ែប។

លោក តុប និមល ស្ថាបនិក និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ផាសអ៊ែប បានឱ្យដឹងថា ផាសអ៊ែប (PassApp) ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរឈានមុខគេក្នុងប្រទេសកម្ពុជា មានមោទកភាពក្នុងកិច្ចសហការជាមួយក្រុមហ៊ុនសែលកាត ដែលមានចក្ខុវិស័យរួមគ្នា ក្រោមប្រធានបទ «កាន់តែប្រសើរជាមួយគ្នា - Better Together» ក្នុងគោលបំណងលើកកម្ពស់បទពិសោធធ្វើដំណើរសម្រាប់អតិថិជនរាប់លាននាក់តាមរយៈបច្ចេកវិទ្យា 5G ជាមួយការភ្ជាប់ទំនាក់ទំនងយ៉ាងរលូន។ កិច្ចសហការនេះនឹងផ្ដល់ជូនអត្ថប្រយោជន៍ជាច្រើនទៅកាន់អតិថិជន និងអ្នកបើកបរផាសអ៊ែប នូវការប្រើប្រាស់កម្មវិធីកក់មធ្យោបាយធ្វើដំណើរដោយមិនចាំបាច់បង់ថ្លៃអ៊ីនធឺណិត ជាមួយសេវា Sponsored Data ក្រោមការឧបត្ថម្ភរបស់ផាសអ៊ែប និង cellcard ព្រមទាំងមានការប្ដូរស៊ីមថ្មីដែលអាចប្រើប្រាស់សេវា 5G ជូនដល់ដៃគូបើកបររបស់ក្រុមហ៊ុន ផាសអ៊ែប ដើម្បីពង្រឹងឱ្យមានស្ថិរភាពក្នុងការតភ្ជាប់ និងធានាថាអាចបម្រើអតិថិជនបានយ៉ាងមានប្រសិទ្ធភាព។ ចំពោះអ្នកប្រើប្រាស់ក៏អាចទិញ និងដំណើរការ eSIM របស់ cellcard ដោយផ្ទាល់តាមកម្មវិធីកក់មធ្យោបាយធ្វើដំណើរ ផាសអ៊ែស បានយ៉ាងងាយស្រួលក្នុងពេលឆាប់ៗនេះ។

ការចុះអនុស្សរណៈនៃការយោគយល់នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងអាជីវកម្មទេជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមចំណែកអភិវឌ្ឍវិស័យឌីជីថល និងបង្កើនបទពិសោធប្រើប្រាស់ថ្មីសម្រាប់ប្រជាជនកម្ពុជា។ កិច្ចសហការនេះនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែង សម្រាប់ដៃគូបើកបរ និងអតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។

លោក Yap Kok Leong (KL) អគ្គនាយកប្រតិបត្ដិនៃក្រុមហ៊ុនសែលកាត ក៏បានលើកឡើងដែរថា ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលបានបង្កើតឡើងនៅប្រទេសកម្ពុជាសម្រាប់ប្រជាជនកម្ពុជា លោកមានចក្ខុវិស័យក្នុងការជួយឱ្យអតិថិជនរស់នៅក្នុងជីវិតឌីជីថលបានយ៉ាងពេញលេញ។ តាមរយៈកិច្ចសហការនេះលោកសង្ឃឹមថា ដៃគូបើកបរ ផាសអ៊ែប នឹងទទួលបានសេវាអ៊ីនធឺណិត និងការតភ្ជាប់ដែលមានស្ថិរភាពពីក្រុមហ៊ុនសែលកាត ដែលជួយឱ្យដៃគូបើកបរទទួលការកក់បានលឿន ទំនាក់ទំនងជាមួយអ្នកដំណើរបានងាយស្រួល និងធ្វើដំណើរបានយ៉ាងរលូន។ ហើយកិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យការធ្វើដំណើររបស់ប្រជាជនកម្ពុជាមានភាពងាយស្រួល និងជឿនលឿនតាមបែបឌីជីថល។


អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
អំពីក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី
ផាសអ៊ែប (PassApp) គឺជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមទូរស័ព្ទដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ 2017។ ផាសអ៊ែប (PassApp) ប្តេជ្ញាផ្តល់នូវសេវាកម្មធ្វើដំណើរដ៏ល្អជូនដល់អតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ បច្ចុប្បន្ន វិសាលភាពសេវាកម្មរបស់ ផាសអ៊ែប (PassApp) បានគ្របដណ្ដប់ក្នុងខេត្ត-ក្រុងចំនួន 10 រួមមាន ៖ ភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយមានជ័យ និងបាវិត។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានផ្តល់ជូនជម្រើសយានយន្តយ៉ាងសម្បូរបែប រួមមាន រ៉ឺម៉ក PassApp កង់បី PassApp រថយន្ដតូច រថយន្ត ECO រថយន្ដ SUV និងរថយន្ដ Comfort ជាដើម៕
6 Mar 2026
Press release
ក្រុមហ៊ុនសែលកាតចូលរួមជាមួយរាជរដ្ឋាភិបាលបោះជំហានទៅកាន់បច្ចេកវិទ្យាថ្មី 5Gx
ភ្នំពេញ៖ ព្រឹកថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025 មានការប្រកាសជាផ្លូវការសេវាទូរស័ព្ទចល័តជំនាន់ទី 5 ដែលគ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការនៅខែមករា ឆ្នាំ 2026 ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ 2025 និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធ 5Gx នេះនឹងផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជាដោយផ្ដល់ជូនអ៊ីនធឺណិតលឿនជាងប្រព័ន្ធ 4G។ 5Gx ត្រូវបានបង្កើតឡើងសម្រាប់ប្រជាជនខ្មែរ ដោយអ្នកប្រើប្រាស់នឹងទទួលបានបទពិសោធទំនាក់ទំនងយុគសម័យថ្មីមិនធ្លាប់មានពីមុនចាប់តាំងពីការងារ ការសិក្សា អាជីវកម្ម ការកម្សាន្ត និងទំនាក់ទំនងប្រចាំថ្ងៃ។
ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលក្នុងស្រុកផ្ដល់ជូនសេវាកម្មទូរស័ព្ទចល័តដ៏ធំទូលាយនៅកម្ពុជា បានដាក់ឱ្យដំណើរការធ្វើតេស្តសាកល្បងនូវប្រព័ន្ធ 5Gx នៅស្តង់របស់ខ្លួន ដើម្បីត្រៀមខ្លួនផ្ដល់ជូនប្រជាជនខ្មែរនូវយុគសម័យថ្មីនៃភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងបែបឌីជីថលល្អប្រសើរជាងមុននៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចូលរួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងក្រុមហ៊ុនទូរគមនាគមន៍ផ្សេងទៀតបើកប្រកាសប្រព័ន្ធ 5Gx និងបានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនខ្មែរ សែលកាត ប្តេជ្ញាចិត្តយ៉ាងមុតមាំ និងធានាថាប្រជាជនខ្មែរទទួលបានបច្ចេកវិទ្យាទំនាក់ទំនងថ្មីយ៉ាងរលូន និងជាទីពេញចិត្តទៅកាន់សកលលោក។ ការដាក់ដំណើរការប្រព័ន្ធ 5Gx នេះ មិនត្រឹមតែជាជំហានបន្ទាប់ទៅលើប្រព័ន្ធបច្ចេកវិទ្យាសម្រាប់កម្ពុជាទេ ប៉ុន្តែជំហានថ្មីនេះក៏ជាការប្ដេជ្ញាចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមក្នុងការនាំយកឯករាជ្យឌីជីថលយ៉ាងពិតប្រាកដមកកាន់ប្រទេសកម្ពុជា»។
ជំហាននៃការដាក់ដំណើរការប្រព័ន្ធ 5Gx នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តសក្ដានុពលមួយចំនួនជាមុន ជាមួយនឹងផែនការពង្រីកតំបន់សេវាគ្របដណ្ដប់នេះទៅកាន់បណ្ដាខេត្តផ្សេងៗស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធបណ្ដាញសេវាកំពុងអភិវឌ្ឍបន្ថែមទៀត។ ការពង្រីកប្រព័ន្ធ 5Gx ទៅកាន់តំបន់ជាច្រើននេះ នឹងធ្វើឱ្យកម្ពុជាពង្រឹងសក្ដានុពលបន្ថែមទៅលើនវានុវត្តន៍ឌីជីថលឱ្យកាន់តែលេចធ្លោមួយកម្រិតទៀត។
លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានបន្ថែមទៀតថា៖ «ជាមួយប្រព័ន្ធ 5Gx នេះ ប្រជាជនខ្មែរនឹងប្រកបការងារ សិក្សា ប្រកបអាជីវកម្ម និងប្រើប្រាស់សេវាផ្សេងៗបានលឿនប្រសើរជាងមុន។ ការអភិវឌ្ឍនេះនឹងជំរុញឱ្យប្រទេសជាតិយើងបោះជំហានទៅកាន់យុគសម័យថ្មីនៃឌីជីថល។ »។
អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនទូទាំងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ សែលកាតមានអតិថិជនជាង 4 លាននាក់ ដោយក្រុមហ៊ុនតែងតែប្តេជ្ញាចិត្តផ្ដល់ជូនអតិថិជននូវបទពិសោធប្រើប្រាស់ និងភ្ជាប់ទំនាក់ទំនងតាមឌីជីថលដ៏ល្អប្រសើរ។ ជាមួយជំហានបន្ទាប់គឺយុគសម័យថ្មីនៃឌីជីថល 5Gx ក្រុមហ៊ុនសែលកាត នឹងនាំយកការតភ្ជាប់ដែលលឿនជាងមុន និងជាទីទុកចិត្តសម្រាប់ប្រជាជនខ្មែរ។
Digital Life. Connected.
5 Dec 2025
Press release
BETTER TOGETHER - សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលក្នុងស្រុកផ្ដល់ជូនសេវាកម្មទូរស័ព្ទចល័តដ៏ធំទូលាយនៅកម្ពុជា និង WOWNOW ដែលជាកម្មវិធីទូរស័ព្ទកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផ្ដល់ជូនសេវាកម្មកម៉្មង់អាហារ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ សេវាកម្មកក់កន្លែង និងសេវាកម្មជាច្រើនទៀត បានប្រកាសពីដៃគូយុទ្ធសាស្ត្រក្រោមប្រធានបទ “កាន់តែប្រសើរជាមួយគ្នា - Better Together” ក្នុងគោលបំណងផ្ដល់ជូនសេវាកម្មឌីជីថលដ៏សម្បូរបែបជូនដល់អតិថិជន និងភ្ញៀវទេសចរទូទាំងប្រទេសកម្ពុជា។
កិច្ចសហការនេះនឹងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិសម្រាប់ការមកទស្សនានៅប្រទេសកម្ពុជាជាមួយនឹងការប្រើប្រាស់សេវាកម្មផ្សេងៗបែបឌីជីថល។ ក្រុមហ៊ុនសែលកាត និង WOWNOW ប្តេជ្ញាផ្ដល់ជូនភ្ញៀវទេសចរទាំងអស់នូវទំនាក់ទំនង និងសេវាកម្មឌីជីថលផ្សេងៗដោយគ្មានភាពរអាក់រអួល ចាប់តាំងពីឈានជើងចូលប្រទេសកម្ពុជាភ្លាមៗ។

បន្ថែមពីនេះ ភាពជាដៃគូក្រោមប្រធានបទ “Better Together” មិនត្រឹមតែផ្ដល់ជូនអត្ថប្រយោជន៍ទៅកាន់អតិថិជន និងភ្ញៀវទេសចរប៉ុណ្ណោះទេ ក្រុមហ៊ុនសែលកាត និង WOWNOW ក៏បានបង្កើតអត្ថប្រយោជន៍ផ្សេងៗជូនដល់បុគ្គលិក និងអ្នកបើកបរ ដើម្បីពង្រឹងចំណងរវាងក្រុមហ៊ុនឌីជីថលទាំងពីរ។ កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការរួបរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីធានាថាអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ព្រមទាំងសេវាកម្មឌីជីថលដែលមានភាពងាយស្រួល និងអាចទុកចិត្តបាន។
អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ ដោយប្រសិទ្ធភាពបំផុត។
អំពី WOWNOW
WOWNOW គឺជាកម្មវិធីផ្តល់សេវាកម្មដំបូងគេដែលមានមុខងារដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ សេវាកម្មទាំងអស់នោះមានដូចជាកម៉្មង់អាហារ សេវាកម្មមធ្យោបាយធ្វើដំណើរ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ និងសេវាកម្មកក់កន្លែង។ លើសពីនេះទៅទៀត ក៏មាននូវសេវាកម្មផ្សេងៗបន្ថែមទៀតដូចជាបញ្ចូលទឹកប្រាក់ក្នុងហ្គេមតាមអេប សេវាកម្មទេសចរណ៍ និងបញ្ចូលកាតទូរស័ព្ទផងដែរ។ បច្ចុប្បន្នមានដៃគូសហការដែលជាហាងទំនិញ និងអាហារជាង 3 ម៉ឺនហាង និងអ្នកបើកបរជាច្រើនដែលកំពុងបម្រើការ ដើម្បីផ្ដល់សេវាកម្មទៅកាន់អតិថិជនក្នុងប្រទេសកម្ពុជាទូទាំងប្រទេស។ ក្រុមហ៊ុន WOWNOW បានពង្រីក និងបម្រើសេវាកម្មនៅក្នុង 7 ខេត្តក្រុងនៃប្រទេសកម្ពុជា ហើយបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់គំរូសម្ព័ន្ធឌីជីថលឈានមុខគេ ដើម្បីកែប្រែរចនាបថជីវិតឲ្យកាន់តែងាយស្រួលទៅកាន់ទីផ្សារនៃប្រទេសផ្សេងៗក្នុងអាស៊ីអាគ្នេយ៍ផងដែរ។ សូមសាកល្បងទទួលយកអត្ថប្រយោជន៍ពីជីវិតក្នុងសម័យអនឡាញ អ្វីៗគ្រប់យ៉ាងគឺស្ថិតក្នុង WOWNOW SUPER APP។
12 Nov 2025
Press release
ក្រុមហ៊ុនសែលកាត ប្រកាសលទ្ធផលនៃត្រីមាសទី១ ឆ្នាំ២០២៥ បង្ហាញពីកំណើនវិជ្ជមាន និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យប្រកបដោយនិរន្តរភាព
ការពង្រឹងបណ្តាញ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានស្នូល ឲ្យបានប្រសើរឡើង និងបន្តផ្តល់ទំនុកចិត្តជូនអតិថិជន របស់ក្រុមហ៊ុន សែលកាត ឲ្យកាន់តែច្រើនថែមទៀត។
រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ – ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កម្ពុជាដែលកាន់កាប់ដោយកូនខ្មែរសុទ្ធសាធ បានប្រកាសថ្ងៃនេះ នូវលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២៥ របស់ខ្លួន ដោយបង្ហាញពីកំណើនវិជ្ជមាននៃចំនួនអតិថិជន កំណើននេះគឺជាលទ្ធផលផ្ទាល់ពីមូលដ្ឋានប្រតិបត្តិការដ៏រឹងមាំ ការកើនឡើងនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសន្ទុះនៃការផ្លាស់ប្តូរឌីជីថលជាបន្តបន្ទាប់របស់ សែលកាត។ ជាមួយគ្នានេះ គោលការណ៍គ្រឹះទាំងនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សែលកាត ក្នុងការផ្តល់នូវតម្លៃ និងកំណើនប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។
ក្រុមហ៊ុនបានកត់ត្រានូវកំណើន ៣% នៃចំនួនអតិថិជន ហើយចំនួននេះលើសពីត្រីមាសទី ៤ និងត្រីមាសទី ១ នៃឆ្នាំមុន ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការកើនឡើងនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ចំពោះម៉ាកយីហោ និងសេវាកម្មរបស់ សែលកាត។ ដើម្បីគាំទ្រកំណើននេះ សែលកាត បានបន្តធ្វើការវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការពង្រីកបណ្តាញសេវាទូទាំងប្រទេស ការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យាស្នូល និងការធ្វើឱ្យប្រសើរឡើងនូវវេទិកាទំនាក់ទំនងជាមួយអតិថិជន។ គំនិតផ្តួចផ្តើមទាំងនេះ ជាយុទ្ធសាស្ត្រស្នូលរបស់ សែលកាត ក្នុងការផ្តល់នូវសេវាកម្មដែលលឿនជាងមុន អាចទុកចិត្តបានជាងមុន និងធានាបាននូវកំណើនប្រកបដោយស្ថិរភាពយូរអង្វែងទៅអនាគត។
«នៅក្នុងឆ្នាំ២០២៥ នេះ យើងនៅតែបន្តផ្តោតសំខាន់លើការផ្តល់នូវតម្លៃពិតប្រាកដជូនដល់អតិថិជន ការពន្លឿននូវការច្នៃ ប្រឌិត និងការពង្រឹងគ្រប់ស្រទាប់នៃប្រតិបត្តិការ» នេះជាប្រសាសន៍របស់ លោក Simon Perkins អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ក្នុងវិស័យបច្ចេកវិទ្យា ទំនាក់ទំនង ឌីជីថល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ «លទ្ធផលត្រីមាសទី ១នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សែលកាត ក្នុងការកសាងគំរូអាជីវកម្មប្រកបដោយចីរភាពនាពេលអនាគត ខណៈពេលដែលបន្តដើរតួជាកាតាលីករសម្រាប់ការរីកចម្រើនឌីជីថលរបស់កម្ពុជាផងដែរ»។
ដើម្បីពង្រឹងសន្តិសុខ និងដំណើរការរយៈពេលវែងសម្រាប់អតិថិជន សែលកាត បានរឹតបន្តឹងនូវប្រព័ន្ធការពារ (firewall protocols) និងបានធ្វើឱ្យប្រសើរឡើងទៅការតភ្ជាប់សកលដោយផ្ទាល់ ដែលបណ្តាលឱ្យមានការធ្លាក់ចុះបណ្តោះអាសន្ននៃប្រាក់ចំណូលពីសេវាផ្ញើសារ A2P (Application-to-Person)។ ជំហាននេះធ្វើឱ្យសែលកាតបានក្លាយទៅជាដៃគូដ៏ទុកចិត្តសម្រាប់ក្រុមហ៊ុនសកលដូចជា Google និង Meta ដែលជាការបន្តពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងផ្នែកសុវត្ថិភាពអតិថិជន និងឧត្តមភាពនៃសេវាឌីជីថល ដើម្បីភាពរីកចម្រើនផ្នែកឌីជីថលរបស់កម្ពុជា។
បន្ថែមលើសពីនេះ តួលេខប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំបានរងផលប៉ះពាល់ដោយសារការកែសម្រួលរបាយការណ៍ហិរញ្ញវត្ថុតែម្តងគត់ក្នុងឆ្នាំ២០២៤ ដែលរួមបញ្ចូលទាំងការទទួលស្គាល់កាតព្វកិច្ចដែលបានដោះស្រាយរួច និងការទូទាត់ផ្អែកលើគុណសម្បត្តិ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិយ៉ាងពេញលេញ។ ការកែសម្រួលទាំងនេះបានបង្កើតមូលដ្ឋានហិរញ្ញវត្ថុច្បាស់លាស់ និងមានតម្លាភាពសម្រាប់ការរីកចម្រើននាពេលអនាគត។ ជាមួយនឹងគ្រឹះដ៏រឹងមាំនេះ សែលកាត រំពឹងថានឹងមានការប្រសើរឡើងវិញនៅត្រីមាសទី២ និងបន្តទៅមុខទៀត។
ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុនរួមមានការពង្រីកបណ្តាញសេវាថ្មីចំនួន ៥០០ ទីតាំង ការបន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យាស្នូល និងការធ្វើឌីជីថលូបនីយកម្មនៃការធ្វើប្រតិបត្តិការ— ទាំងអស់នេះមានគោលបំណងលើកកម្ពស់បទពិសោធន៍របស់អតិថិជន កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងការធ្វើពិពិធកម្មលំហូរប្រាក់ចំណូល។
កាលពីខែកុម្ភៈ ក្រុមហ៊ុន សែលកាត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត "អតិថិជនជាចម្បង" របស់ខ្លួន តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបទពិសោធន៍អតិថិជនដែលបានរៀបចំឡើងវិញថ្មី នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញ — ដែលត្រូវបានរចនាឡើងជាមជ្ឈមណ្ឌលគំរូសម្រាប់ការគាំទ្រពហុឆានែល និងបរិយាកាសសេវាកម្មឌីជីថលជាចម្បង។
ពេញមួយត្រីមាសទី១នេះ សែលកាតបានពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានចូលរួមជាសកម្មក្នុងកិច្ចប្រជុំកំពូលស្តីពីបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ជាលើកដំបូង និងជាដៃគូយុទ្ធសាស្ត្រផ្នែកព័ត៌មានវិទ្យា និងគមនាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ដែលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍឌីជីថល និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
នៅក្នុងចលនាដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មកីឡាអេឡិចត្រូនិកនៅកម្ពុជា ក្រុមហ៊ុន សែលកាត បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលបីឆ្នាំជាមួយ ក្រុមហ៊ុន MOONTON Games ដែលមានសិទ្ទិផ្តាច់មុខក្នងការផ្សព្ធផ្សាយហ្គេម Mobile Legends: Bang Bang (MLBB)។ ភាពជាដៃគូនេះផ្តល់ឱកាសដល់អ្នកលេងហ្គេមនៅកម្ពុជាក្នុងការហ្វឹកហាត់ និងអាចចូលរូមប្រកួតបាននៅលើឆាកអន្តរជាតិ។
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មក ក្រុមហ៊ុន ខេម ជ្ជីអេសអេម បានបោះទុនវិនិយោគជាង ៥,២ ប៊ីលានដុល្លារអាមេរិក ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យានៅកម្ពុជា ដែលរួមបញ្ចូលទាំងការចំណាយមូលធនចំនួន ៩៨០ លានដុល្លារអាមេរិក និងការរួមចំណែកផ្នែកនិយតកម្មចំនួន ៦៦០ លានដុល្លារអាមេរិក។ សម្រាប់ពេលអនាគត សែលកាត នឹងបន្តពង្រីកសមត្ថភាពឌីជីថលរបស់ខ្លួន ស្វែងរកឱកាសកំណើនយុទ្ធសាស្ត្រថ្មីៗ និងជំរុញគំនិតផ្តួចផ្តើមនិរន្តរភាពដែលស្របតាមអាទិភាពជាតិ និងតំបន់។
លោក Perkins បានបន្ថែមថា “យើងមានទំនុកចិត្តលើយុទ្ធសាស្ត្ររបស់យើង ក្រុមការងាររបស់យើង និងភាពរឹងមាំនៃម៉ាកយីហោរបស់យើង”។ “សូចនាករសំខាន់ៗបង្ហាញយ៉ាងច្បាស់ថា — យើងកំពុងឈានចូលត្រីមាសទី២ ជាមួយនឹងសន្ទុះដ៏ខ្លាំងក្លា និងគ្រឹះដ៏រឹងមាំមួយដើម្បីផ្តល់នូវតម្លៃរយៈពេលវែងសម្រាប់ម្ចាស់ភាគហ៊ុន អតិថិជន និងប្រទេសជាតិ”។
ដើម្បីពិនិត្យរបាយការណ៍ពេញ សូមចូលទៅកាន់គេហទំព័រ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា: http://csx.com.kh/
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលទៅកាន់: investor_relations@cellcard.com.kh
19 May 2025
Press release
1234
_1440_x_610_kh.png&w=3840&q=85)
_750_x_600_kh.png&w=1920&q=85)




.jpg&w=3840&q=75)




