ទទួលបានបទពិសោធន៍អ៊ីនធើណិតកាន់តែលឿន​ និងឈ្នះប្រាក់សុទ្ធ $5,000

ពិតជាលឿន ហើយកាន់តែលឿនអស្ចារ្យ គ្រប់ទីកន្លែង សម្រាប់អ្នកទាំងអស់គ្នា រៀងរាល់ថ្ងៃ​ ជាមួយសែលកាត។

សែលកាតផ្តល់ឱកាសឲ្យអ្នកទាំងអស់គ្នាមិនត្រឹមតែ បទពិសោធន៏អ៊ីនធើណិតល្បឿនលឿន Super 4G ​ប៉ុណ្ណោះទេថែមទាំងមានឱកាសឈ្នះប្រាក់សុទ្ធ $5,000 ទៀតផង។

ចូលរួមសែលកាត Super Data Race ទាំងអស់គ្នានៅទីក្រុងភ្នំពេញដែលជាការប្រកួតដ៏រំជើបរំជួល និងអស្ចារ្យបំផុតមិនធ្លាប់មាន! បំពេញបេសកកម្មតាមគោលដៅដែលបានកំណត់​ដើម្បីមានឱកាសឈ្នះ!

យើងនៅមានរង្វាន់ពិសេសៗជាច្រើនទៀតរង់ចាំអ្នក ក្រៅពីប្រាក់សុទ្ធ $5,000!

ដើម្បីចូលរួមលេង

1. ចុះឈ្មោះឥលូវនេះ!

ចុច #5555# សម្រាប់អតិថិជនសែលកាត!

ប្រសិនបើអ្នកមិនទាន់មានស៊ីមសែលកាតនៅឡើយទេ អ្នកអាចទៅទទួលយកស៊ីមសែលកាតដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលរបស់សែលកាត ចាប់ពីថ្ងៃ 25 រហូត​ 28 មេសា!

2. ដោនឡូត សែលកាត Super Data Race App ឥឡូវនេះ ចុចទីនេះ

 

ការប្រកួតនឹងចាប់ផ្តើមនៅ​ ម៉ោង 2 រសៀល នៅថ្ងៃ 29  មេសា នៅក្លឹបកីឡា តារាងបាល់ទាត់​ 3G នៅទីក្រុងភ្នំពេញ។

សម្រាប់ពត័មានបន្ថែម តាមដាននៅលើ ហ្វេសប៊ុករបស់សែលកាត!

លក្ខខ័ណ្ឌនៃការចូលរួម

  • សកម្មភាពប្រកួតប្រណាំងនេះ ផ្ដល់សិទ្ធិចូលរួមជូនអតិថិជនសែលកាតទាំងអស់ (គម្រោងសេវាបង់ប្រាក់ជាមុន និងគម្រោងបង់ប្រាក់ប្រចាំខែ)
  • ដើម្បីចុះឈ្មោះ គណនីសែលកាតរបស់អតិថិជនត្រូវមានសុពលភាព
  • អ្នកចូលរួមលេងអនុញ្ញាតឲ្យផ្ញើសារសុំលេខកូដពីលេខទូរស័ព្ទ សែលកាត បានចំនួន 3ដងប៉ុណ្ណោះក្នុងរយៈពេលផ្ដល់ជូន ដើម្បីបង្ការចំពោះករណីការ សុំបំពានលក្ខខណ្ឌ
  • សែលកាតមិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់ណាមួយដែល កើត ឡើងជាយថាហេតុក្នុងអំឡុងពេលប្រកួតប្រណាំង
  • បុគ្គលិកក្រុមហ៊ុន សែលកាត និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ មិន ត្រូវបានអនុញ្ញាតឲ្យចូលរួមលេងក្នុងកម្មវិធីនេះឡើយ
  • ក្រុមហ៊ុន សែលកាតសូមរក្សាសិទិ្ធកែប្រែ និងធ្វើសេចក្តីសម្រេច ដោយមិនចាំបាច់ជម្រាបជូនជាមុន

ទំនួលខុសត្រូវអ្នកចូលរួមប្រកួត៖

  • អ្នកចូលរួមប្រកួត ត្រូវមានអាយុចាប់ពី15​ ឆ្នាំឡើងទៅ
  • អ្នកចូលរួមប្រកួតត្រូវប្រើប្រព័ន្ធទូរស័ព្ទសែលកាត និងអុីនធើណិត សែលកាត ដើម្បីដំណើរការកម្មវិធី Super Data Race
  • អ្នកឈ្នះ​ដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទផ្សេងក្រៅពីសែលកាត មិន អនុញ្ញាតិឱ្យឈ្នះរង្វាន់ឡើយ
  • អ្នកចូលរួមត្រូវទទួលខុសត្រូវចំពោះមធ្យោបាយធ្វើដំណើរ និង សុវត្ថិភាពយានជំនិះផ្ទាល់ខ្លួន
  • អ្នកចូលរួមត្រូវទទួលខុសត្រូវចំពោះទូរស័ព្ទស្មាតហ្វូន ឧបករណ៍ សាកថ្ម និង Power bank ដោយខ្លួនឯង
  • អ្នកចូលរួមត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងករណី របួសស្នាមចំពោះអ្នកដទៃដោយខ្លួនឯងករណីកើតមានជាយថាហេតុ

ការផ្ទៀងផ្ទាត់អ្នកឈ្នះ៖

អ្នកចូលរួមលេងដែលបានមកដល់គោលដៅចុងក្រោយ ត្រូវបំពេញ នូវលក្ខខ័ណ្ឌខាងក្រោម ឱ្យបានត្រឹមត្រូវ ដែលនឹងត្រូវផ្ទៀងផ្ទាត់ ដោយក្រុមការងារសែលកាត មុនទទួលបានការបញ្ជាក់ជាអ្នកឈ្នះ

  1. ឧបករណ៍ឬ ទូរស័ព្ទស្មាតហ្វូនរបស់អ្នកឈ្នះត្រូវបង្ហាញឈ្មោះ ឬ សញ្ញាបញ្ជាក់ថាប្រើប្រាស់ប្រព័ន្ធសែលកាត
  2. អ្នកឈ្នះត្រូវបង្ហាញសារទទួលបានលេខកូដ 6ខ្ទង់ ចូលរួមលេង ហ្គេមកម្មវិធី Super Data Race ពីលេខ 5555
  3. អ្នកឈ្នះ ត្រូវតែជាមនុស្សតែម្នាក់គត់ ជាអ្នកលេង និងថតរូបតាម ការកំណត់របស់ កម្មវិធី Super Data Race ចាប់តាំងពីពេល ចាប់ផ្តើម រហូតដល់ទីបញ្ចាប់ ដោយមិនអនុញ្ញាតិឱ្យមានអ្នកផ្សេង ចូលលេងបន្ត ឬជំនួសបានឡើយ

គ្រប់រូបថត Selfie ទាំងអស់ ត្រូវគោរពតាមលក្ខខ័ណ្ឌ និងធ្វើតាម ការណែនាំដែលបានកំណត់នៅតាមគោលដៅនីមួយៗឱ្យបានត្រឹមត្រូវ!

រកមិនឃើញនូវអ្វីដែលអ្នកកំពុងស្វែងរកមែនទេ? ជំនួយនៅទីនេះ។

ស្វែងរកការិយាល័យ

ស្វែងរកការិយាល័យសែលកាត ដែលនៅជិតអ្នក។

ឆាតបន្តផ្ទាល់

និយាយទៅកាន់បុគ្គលិកបំរើអតិថិជន ឥឡូវនេះ។

បញ្ចូលលុយ

ស្វែង​រក​វិធីផ្សេង​ទៀត​ដើម្បី​បញ្ចូលលុយក្នុងទូរស័ព្ទ​របស់​អ្នក។