សូមស្វាគមន៏មកកាន់ការផ្ដល់ជូននូវការធានាលើបណ្តាញសេវាដំបូងគេបង្អស់នៅកម្ពុជា

ការទទួលបានពានរង្វាន់ និងជ័យលាភីពីអង្គភាពអន្ដរជាតិតែមួយមុខគឺមិនគ្រប់គ្រាន់ទេ។ យើងចង់ធានាថាអតិថិជនរបស់យើងទទួលបានភាពល្អឥតខ្ចោះ ហើយយើងចង់ឲ្យពួកគេមានការជឿជាក់លើយើង នៅពេលដែលយើងធានាថា យើងនឹងផ្តល់ឱ្យពួកគេនូវបណ្តាញទូរស័ព្ទដ៏ល្អបំផុត។

ដូច្នេះហើយ ទើបយើងបង្កើតឡើងនូវការធានាលើបណ្តាញសេវារបស់សែលកាត។ ក្នុងនាមជាបណ្តាញសេវាលឿនជាងគេនៅកម្ពុជា មិនមែនមានន័យថាយើងគ្រាន់តែផ្ដល់ជូនអ៊ិនធឺណិតលឿនប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៀត គឺការផ្ដល់ជូននូវបណ្តាញសេវាជាទីទុកចិត្តបាន សម្រាប់ការភ្ជាប់ទំនាក់ទំនងដែលអ្នកត្រូវការមិនថាអ៊ិនធឺណិត ការហៅទូរស័ព្ទ ឬក៏សារជាអក្សរ។

ការធានាលើបណ្តាញសេវាគឺធានាលើអ្វីអស់ទាំងនេះ។

យើងស្អប់បញ្ហារអាក់រអួលពេលធ្វើការហៅចេញបំផុត ហើយយើងដឹងថាអ្នកក៏ដូច្នេះដែរ។

ហេតុដូច្នេះហើយ អ្នកដែលជួបបញ្ហារអាក់រអួលពេលធ្វើការហៅចេញក្នុងប្រព័ន្ធនៅលើបណ្តាញរបស់យើងនឹងទទួលបាននាទីខលចេញត្រលប់ទៅវិញ។

របៀបដំណើរការការធានា: វាសាមញ្ញដូច 1-2-3

ជំហានទី 1: រាយការណ៍ពីបទពិសោធន៍រអាក់រអួលក្នុងការហៅចេញក្នុងប្រព័ន្ធរបស់អ្នក ដោយទូរស័ព្ទទៅលេខ 6010

ជំហានទី 2: រង់ចាំឲ្យក្រុមការងារសែលកាតធ្វើការត្រួតពិនិត្យលើបណ្តាញ និងផ្ទៀងផ្ទាត់

ជំហានទី 3: ទទួលបានការជូនដំណឹងជាសារ និងទទួលបាន 5 នាទីមកវិញ រៀងរាល់ពេលរបាយការណ៍របស់អ្នកបានផ្ទៀងផ្ទាត់ហើយ

សាមញ្ញៗហើយងាយស្រួលមែនទែន!

តើអ្វីទៅជាការដាច់សេវាពេលកំពុងទូរស័ព្ទ?

ការដាច់សេវា គឺជាការកាត់ផ្ដាច់ភ្លាមៗក្នុងពេលកំពុងទូរស័ព្ទក្នុងប្រព័ន្ធដោយសារមានបញ្ហារអាក់រអួលមួយចំនួនពី​បណ្ដាញសេវា។

តើអ្វីទៅជាការហៅក្នុងប្រព័ន្ធ? តើអ្វីទៅជាការហៅចេញក្រៅប្រព័ន្ធ?

ការហៅក្នុងប្រព័ន្ធគឺជាការហៅទូរស័ព្ទរវាងលេខពីរដែលមានស្ថិតក្នុងបណ្តាញតែមួយ។ ឧទាហរណ៍៖ ទាំងអ្នកហៅ និងអ្នកទទួលការហៅគឺសុទ្ធតែប្រើប្រាស់ប្រព័ន្ធសែលកាត។

ការហៅចេញក្រៅប្រព័ន្ធ (ឬការហៅឆ្លងប្រព័ន្ធ) គឺជាការហៅទូរស័ព្ទដែលធ្វើឡើងរវាងលេខទូរស័ព្ទពីរដែលស្ថិតនៅបណ្តាញពីរផ្សេងគ្នា។ ឧទាហរណ៍៖ អ្នកហៅកំពុងហៅទៅកាន់លេខដែលកំពុងប្រើបណ្តាញផ្សេងទៀតពីខ្លួន។

ខ្ញុំបានប្តូរមកប្រើសែលកាត តែនៅតែមិនអាចដំណើរការអ្វីបាន។ តើខ្ញុំគួរអ្វី​យ៉ាងណា?

ពិនិត្យមើលការកំណត់ APN របស់អ្នក។ ការចូលប្រើបណ្តាញទូរស័ព្ទថ្មីមានន័យថាអ្នកត្រូវកំណត់ទូរស័ព្ទរបស់អ្នកឲ្យ ‘ស្វែងរកឃើញ’ បណ្តាញណាមួយដែលអ្នកចង់ប្រើ។ ស្វែងរកការកំណត់ APN នៅលើទូរស័ព្ទរបស់អ្នក ហើយវាយបញ្ចូលពាក្យ ‘Cellcard’ ។ ប្រសិនបើអ្នកធ្វើបែបនេះហើយ អ្នកនៅតែជួបបញ្ហា សូមទូរស័ព្ទមកលេខ 012812812 ឬ 812 ក្រុមការងារសែលកាតនឹងជួយអ្នក។

តើខ្ញុំអាចប្រើប្រាស់ អ៊ីនធើណិត 4G របស់ សែលកាត ដោយរបៀបណា?

ជាដំបូង​ សូមប្រាកដថា​​ ទូរស័ព្ទរបស់អ្នកគាំទ្រប្រើប្រាស់សេវា 4G បាន។ អ្នកអាចស្វែងរកមើលទូរស័ព្ទដែលមានតម្លៃសមរម្យជាច្រើន​ នៅទំព័រទូរស័ព្ទ នៅលើគេហទំព័រទូរស័ព្ទរបស់យើង។ ប្រសិនបើទូរស័ព្ទរបស់អ្នក គាំទ្រប្រើប្រាស់សេវា 4G បានហើយនោះ សូមប្រាកដថាអ្នកបានបើកសេវា 4G នៅលើ Setting ទូរស័ព្ទរបស់អ្នក។ ងាយស្រួលបំផុត។ ដើម្បីដឹងឲ្យច្បាស់ថា តំបន់ដែលអ្នករស់នៅ មានសេវា 4G ឬអត់នោះ សូមចុចមើលពីបណ្តាញសេវា 4G របស់​ សែលកាត នៅទីនេះ! 

តើខ្ញុំអាចពិនិត្យមើលសមតុល្យ និងគម្រោងដែលខ្ញុំភ្ជាប់យ៉ាងដូចម្តេច?

អ្នកអាចត្រួតពិនិត្យអ្វីៗដែលអ្នកមាននៅក្នុងគណនីសែលកាតរបស់អ្នកបានដោយងាយស្រួលជាមួយ កម្មវិធី Cellcard។ អ្នកអាចទាញយកវាបានដោយឥតគិតថ្លៃពី App Store ឬ Google Play Store ។ ជាមួយនឹង កម្មវិធី Cellcard អ្នកក៏អាចភ្ជាប់គម្រោងនានាយ៉ាងងាយស្រួល ដោយមិនចាំបាច់ចងចាំលេខកូដខ្លីៗទេ។ អ្នកក៏អាចប្រើ USSD ដើម្បីពិនិត្យមើលសមតុល្យរបស់អ្នកបានដូចគ្នា ដោយគ្រាន់តែចុច #124# ឬទូរស័ព្ទមកកាន់លេខHotlineរបស់សែលកាត ដើម្បីពិនិត្យមើលគម្រោងភ្ជាប់របស់អ្នក។

តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងទិន្នន័យអ៊ីនធើណិតរបស់ខ្ញុំ?

វិធីល្អបំផុតទីមួយដើម្បីរក្សាទុកទិន្នន័យគឺត្រូវប្រាកដថាមានតែកម្មវិធីដែលអ្នកកំពុងប្រើប៉ុណ្ណោះដែលបានបើកការកំណត់ទិន្នន័យ។ គួរចងចាំថាកម្មវិធីទាំងអស់ត្រូវការប្រើប្រាស់ទិន្នន័យដើម្បីធ្វើការអាប់ដេត។ដូច្នេះអ្នកនឹងសន្សំសំចៃទិន្នន័យប្រសិនបើអ្នកកំណត់ការបិទទិន្នន័យទៅលើកម្មវិធីណាដែលអ្នកមិនសូវប្រើជាទៀងទាត់។ ងាយៗដោយគ្រាន់តែរកការកំណត់ទិន្នន័យនៅលើទូរស័ព្ទរបស់អ្នកហើយកំណត់ ‘បិទ’ ឬ ‘បើក’ ទៅលើកម្មវិធីណាមួយ នៅពេលណាដែលអ្នកចង់បាន។

វិធីទីពីរក្នុងការគ្រប់គ្រងការប្រើប្រាស់ទិន្នន័យគឺត្រូវដឹងអំពីគុណភាពនៃវីដេអូដែលអ្នកមើល។ កាលណាគុណភាពកាន់តែធំច្បាស់ ការប្រើប្រាស់ទិន្នន័យនឹងអស់ច្រើនដូចគ្នា។

តើអ្វីជាការភ្ជាប់បន្តដោយស្វ័យប្រវត្តិ? ហើយហេតុអ្វីបានជាវាកាត់លុយរបស់ខ្ញុំភ្លាមៗបន្ទាប់ពីខ្ញុំធ្វើការបញ្ចូលលុយហើយ?

ការភ្ជាប់សារជាថ្មីដោយស្វ័យប្រវត្តិ គឺជាការកំណត់ផែនការដែលប្រព័ន្ធបានបន្តគម្រោងរបស់អ្នកដោយស្វ័យប្រវត្តិនៅពេលគម្រោងផុតកំណត់ ដូច្នេះអ្នកមិនចាំបាច់ធ្វើវាដោយខ្លួនឯងទេ។ វាមានប្រយោជន៍ចំពោះអ្នកដែលរវល់ខ្លាំង ដោយពួកគេមិនចាំបាច់បារម្ភអំពីគម្រោងដែលពួកគេភ្ជាប់ជាប្រចាំ ហើយពួកគេនឹងទទួលបានការភ្ជាប់ទំនាក់ទំនងគ្រប់ពេលវេលា។ ប្រសិនបើគម្រោងរបស់អ្នកត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិ គណនីដើមរបស់អ្នកនឹងត្រូវបានកាត់ទឹកប្រាក់ចេញដោយស្វ័យប្រវត្តិ ដើម្បីភ្ជាប់គម្រោងណាមួយដែលបានផុតកំណត់ហើយ។ នេះជាមូលហេតុដែលអ្នកសម្គាល់ឃើញថានៅពេលអ្នកបញ្ចូលទឹកប្រាក់មានការកាត់ទឹកប្រាក់ភ្លាមៗ។ វាប្រហែលជាមកពីគម្រោងណាមួយរបស់អ្នកដែលបានភ្ជាប់សារជាថ្មីដោយស្វ័យប្រវត្តិ។ ដើម្បីដឹងថាគម្រោងណាខ្លះដែលត្រូវបន្តដោយស្វ័យប្រវត្តិ រឺក៏លោកអ្នកចង់លុបចោលការភ្ជាប់ឡើងវិញណាមួយ សូមទូរស័ព្ទមកកាន់លេខHotlineរបស់សែលកាត លេខ 012812812 ឬ 012 ។ អ្នកក៏អាចទាញយកកម្មវិធី Cellcard ដោយឥតគិតថ្លៃពី Apple store ឬ Google Play Store ផងដែរ។

តើខ្ញុំត្រូវភ្ជាប់សេវា ‘Roaming’ និងផ្ដាច់ដោយរបៀបណា?

ងាយៗ ដោយគ្រាន់តែសរសេរ ‘On’ ហើយផ្ញើសារទៅកាន់លេខ 125 មុនពេលដែលអ្នកចាកចេញពីប្រទេសម្ពុជា។ អ្នកក៏អាចជ្រើសរើសសេវាRoam សម្រាប់តែការហៅទូរស័ព្ទ និងសារ SMS ដោយគ្រាន់តែបើក ‘Roaming’ ក្នុងទូរស័ព្ទរបស់អ្នក ហើយបន្ទាប់មកចូលទៅកាន់ការកំណត់ទិន្នន័យរបស់អ្នករួចបិទទិន្នន័យរបស់អ្នក។ បន្ទាប់មកអ្នកអាចប្រើប្រាស់ ព្រមទាំងទទួលការហៅទូរស័ព្ទ និងសារ SMS ខណៈពេល ‘Roaming’ និង បើក Wifi សម្រាប់ការប្រើប្រាស់ទិន្នន័យ។ ដើម្បីបិទ ‘Roaming’ អ្នកត្រូវសរសេរ ‘Off’ រួចផ្ញើសារ ទៅកាន់ 125 នៅពេលអ្នកត្រលប់មកវិញ។

តើអ្វីទៅជា ការផ្អាកការហៅចេញ និង ការផ្អាកការហៅចេញ-ចូល?

ការផ្អាកការហៅចេញ គឺស៊ីមកាតមិនត្រូវបានអនុញ្ញាតឱ្យធ្វើការហៅចេញ ប៉ុន្តែនៅតែអាចទទួលការហៅចូលបាន។ ការផ្អាកការហៅចេញ-ចូល គឺនៅពេលដែលស៊ីមកាតមិនអាចធ្វើការហៅ ឬមិនអាចទទួលទូរស័ព្ទបាន។

តើគណនីគោល និងលុយបន្ថែមខុសគ្នាដូចម្ដេច?

គណនីគោល គឺជាកន្លែងសម្រាប់ផ្ទុកលុយនៅពេលដែលអ្នកបញ្ចូល។ លុយបន្ថែម គឺជាទឹកប្រាក់បន្ថែមដោយ “ឥតគិតថ្លៃ” (ឬក៏ជាសេវាកម្មណាមួយ) ត្រូវបានផ្ដល់ជូនដល់អតិថិជន។