សែលកាតត្រូវបានទទួលស្គាល់ជាបណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅ កម្ពុជាពី OpenSignal

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ព្រហស្បតិ៍ 17, 2017

សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ទទួលបានពានរង្វាន់ពី OpenSignal ដែលជាស្ថាប័នអន្តរជាតិជាទីទុកចិត្តលើការធ្វើតេស្តល្បឿនអ៊ីនធើណិត។​

ក្នុងការសិក្សានាពេលថ្មីៗនេះដែលបានចេញផ្សាយដោយ OpenSignal  បានបង្ហាញឲ្យឃើញថា សែលកាត ឈានមុខគេលើពីរផ្នែកធំៗ៖

  • អ៊ីនធើណិត 4G លឿនជាងគេ
  • បណ្តាញសេវាលឿនជាងគេ

ការសិក្សានេះ ត្រូវបានធ្វើឡើង​ចាប់ពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2017 ដោយបាន​សិក្សាទៅលើក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួនបី៖ សែលកាត (Cellcard) Metfone និង Smart Axiata ។ សែលកាត ទទួលបានពានរង្វាន់នេះដោយសារតែល្បឿន
ដោនឡូត  4G LTE របស់ខ្លួន មានល្បឿនជាមធ្យមដល់ទៅ 19.7 Mbps បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដលើល្បឿនអ៊ីនធើណិត 4G ។ ការសិក្សាក៏បានបង្ហាញផងដែរថា ល្បឿនដោនឡូតរបស់សែលកាត គឺលឿនជាងគេ​ 2ដង​បើប្រៀបធៀបជាមួយលទ្ធផលនៃការធ្វើតេស្ដដូចគ្នារបស់ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀត ល្បឿននៃការដោនឡូតរបស់សែលកាត​លឿនជាងល្បឿនដោនឡូត 4G LTE របស់ពិភពលោកទៅទៀត ដែលជាមធ្យមមានល្បឿន 16.2 Mbps។

ល្បឿនជាមធ្យមរបស់សែលកាតទាំងបណ្ដាញសេវា 3G និង​ 4G មានល្បឿនរហូតដល់ 8.1 Mbps ដូច្នេះហើយទើបសែលកាតទទួលបានពានរង្វាន់នេះ។​

របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា សែលកាត មិនត្រឹមតែមានល្បឿនអ៊ីនធើណិត 4G LTE លឿនជាងគេបំផុត​ប៉ុណ្ណោះ​ទេ  សេវាគ្រប់ដណ្តប់ 4G LTE​ របស់សែលកាត ក៏មានភាពទូលំទូលាយផងដែរ ដែលទទួលបានពិន្ទុខ្ពស់ជាង 70% ធ្វើឲ្យអតិថិជនសែលកាតភ្ជាប់ទៅ​​
សេវា 4G បានញឹកញាប់និងលឿនជាង​មុន។ ការវាស់ស្ទង់លើវិសាលភាពនៃបណ្តាញសេវារបស់ OpenSignal ធ្វើឡើងដោយវាស់ស្ទង់លើចំនួនដងនៃការចូលទៅប្រើបណ្តាញសេវា។ តាមរយៈការធ្វើតេស្តនេះ អ្នកប្រើប្រាស់សែលកាតអាចចូលប្រើសេវា 4G បានរហូតដល់ 7​ដង ក្នុងចំណោម 10ដង។

ជោគជ័យនេះ ទទួលបានបន្ទាប់ពីគំនិតផ្ដួចផ្ដើមពង្រីកបណ្ដាញសេវា 4G ដែលសែលកាតបានចាប់ផ្តើមចាប់តាំងពីដើមឆ្នាំនេះ ជាមួយនឹងការពង្រីកបណ្តាញសេវា រួមទាំងពង្រឹង
បច្ចេកវិទ្យាសេវា 4G និង 3G។

សែលកាត​ទើបតែទទួលបានពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅ
កម្ពុជាប្រចាំឆ្នាំ 2017 ពី Ookla​​ ដោយសារតែការពង្រីកបណ្តាញសេវា 4G កើនឡើងពី 200 អង់តែន រហូតដល់ 2000 អង់តែន នាពេលបច្ទុប្បន្ន។​ លោក ចន​ ណាវ៉ាល   នាយកផ្នែកបច្ចេកវិទ្យា​របស់សែលកាត បានលើកឡើងថា ​“ល្បឿននៃការពង្រីកបណ្តាញសេវារបស់យើង​ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការផ្គត់ផ្គង់នូវតម្រូវការអ៊ីនធើណិតដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។  ការពង្រីកបណ្តាញសេវា 4G នេះប្រើរយៈពេលខ្លីបំផុត ដែលមិនធ្លាប់មានក្នុងរយៈ 20ឆ្នាំនេះ​។”

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបន្ថែមទៀតថា ការពង្រីកបណ្ដាញសេវារបស់យើងនៅតែបន្តរហូតដល់យើងតំឡើងអង់តែនឲ្យបាន 3000 អង់តែន នៅដំណាច់ឆ្នាំនេះ ហើយនៅដើមខែធ្នូឆ្នាំនេះដែរ យើងនឹងធ្វើការសាកល្បងបច្ចេកវិទ្យា 5G។

ពានរង្វាន់ពី OpenSignal ទទួលបានបន្ថែមពីលើពានរង្វាន់ពីរផ្សេងទៀត ​រួមមាន៖ ពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតនៅកម្ពុជា ពី Ookla និងពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា ពី IDG ASEAN Award​។

“Source: OpenSignal State of Mobile Networks – Cambodia report August 2017.
© 2017 OpenSignal. All intellectual property rights, data, content, graphs & analysis in report is owned by OpenSignal. Reports produced by OpenSignal may not be quoted, reproduced, distributed, published for any commercial purpose (including use in advertisements or other promotional content) without prior written consent.”

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 08, 2017

សន្និសិទសារព័ត៌មាននៃពិធីសម្ពោធជាផ្លូវការ កម្មវិធីបែបជីវិតពិតតាមបណ្តាញសង្គមដំប...

សីហា, ថ្ងៃ​ពុធ 09, 2017

  ភ្នំពេញ ថ្ងៃទី 9 សីហា – ការលេងហ្គេមលើទូរស័ព្ទជាមួយសែលកាតអាចផ្តល់ភាពងាយ...

សីហា, ថ្ងៃ​ព្រហស្បតិ៍ 03, 2017

នេះជាលើកទី​ 6 ហើយដែលសែលកាត ឈ្នះជ័យលាភី ជាក្រុមហ៊ុនឆ្នើមបំផុតនៅអាស៊ី។ ចាប់តាំង...

សីហា, ថ្ងៃ​ពុធ 02, 2017

សែលកាត បានរៀបចំដំណើរកម្សាន្តដ៏ពិសេសមួយ ដល់បុគ្គលិកឆ្នើមផ្នែកលក់ជាង 30 នាក់ ដើ...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !