សែលកាតចូលរួមគាំទ្រយុទ្ធនាការសុវត្ថិភាពផ្លូវថ្នល់

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ច័ន្ទ 05, 2018

សែលកាតបានបង្ហាញពីការគាំទ្រ AIP Foundation លើយុទ្ធនាការសុវត្ថិភាពផ្លូវថ្នល់ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហានិយាយទូរស័ព្ទពេលកំពុងបើកបរ ចំពោះប្រជាជនដែលមានអាយុចាប់ពី 15​​​ ដល់ 29 ឆ្នាំ។

យុទ្ធនាការនេះ គឺត្រូវបានប្រកាសជាផ្លូវការ ក្នុងពិធីប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការ ដែលបានធ្វើឡើង នៅមជ្ឈមណ្ឌល​​​សហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃ 27 កុម្ភះ។

យុទ្ធនាការនេះគឺមានពាក្យស្លោកថា​ “ កុំប្រើទូរស័ព្ទពេលបើកបរ! អ្នកអាចបង្កគ្រោះថ្នាក់ចរាចរណ៍! “ បើនិយាយពីវីឌីអូក្នុងការផ្សព្វផ្សាយវិញ គឺផលិតករបាន ប្រើប្រាស់ រូបដែលបង្ហាញពីអារម្មណ៍ ដែលមានរូបរាងស្អាតៗ និងគួរឲ្យទាក់ទាញ ប៉ុន្តែពួកវាទាំងនោះបានក្លាយជាឃាតករសម្លាប់នៅតាម ដងផ្លូវទៅវិញ។

លោក Laszlo Barta ដែលជានាយកផ្នែកកិច្ចការសាធារណះរបស់ក្រុមហ៊ុនសែលកាត បានចូលរួម ពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ហើយមានប្រសាសន៍ថា យុទ្ធនាការនេះគឺពិតជាមានសារះសំខាន់ យ៉ាងខ្លាំងចំពោះសង្គម ជាពិសេស ជាសារដ៏មានអត្ថន័យសម្រាប់យុវជននាពេលបច្ចុប្បន្ន។

លោកបានបន្ថែមទៀតថា  “ ក្នុងនាមយើងជាក្រុមហ៊ុនទូរទមនាគមន៍ យើងជឿជាក់ថា​យុទ្ធនាការនេះ នឹងដើរតួនាទី យ៉ាងសំខាន់ដើម្បីធ្វើឲ្យប្រជាជនយើងមានស្មារតីភ្ញាក់រំលឹក ពីគ្រោះថ្នាក់ចរាចរណ៍នានា ដែលបង្កដោយការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។ “

“ ជាពិសេសយុវជនតែម្តង ដែលត្រួវតែមានការដាស់តឿនពីគ្រោះថ្នាក់ចរាចរណ៍ដែលជាមូលហេតុ ចម្បងនៃការស្លាប់នៅប្រទេសកម្ពុជា។”

លោក Berta​​ បានបន្តទៀតថា ក្រុមហ៊ុនសែលកាត នៅតែបន្តគាំទ្រលើការផ្សព្វផ្សាយពីយុទ្ធនាការអប់រំនេះ ដើម្បីបង្កើនការយល់ដឹង និងប្រសិទ្ធភាពនៃការអនុវត្ត ដោយសារតែ​ យុទ្ធនាការនេះគឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់យើងក្នុងផែនការឆ្នាំ 2018 នេះ ផងដែរ។

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 20, 2018

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត់សុន (Ian Watson) បានទទួលរង្វាន់ប្រ...

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 13, 2018

ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនសែលកាតកាលពីម្សិលមិញ លើចក្ខុវិស័យនៃបណ្ដាញសេវា 5G ន...

កញ្ញា, ថ្ងៃ​ពុធ 12, 2018

នៅថ្ងៃនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សែលកាត លោក អៀន វ៉ាត់សុន ត្រូវបានសម្ភាស...

កញ្ញា, ថ្ងៃ​សុក្រ 07, 2018

នៅថ្ងៃនេះ ក្រុមហ៊ុនសែលកាតបានរៀបចំកម្មវិធីធំៗផ្ទួនគ្នាដល់ទៅពីរនៅផ្សារហេងលី ជាម...