សែលកាតឈ្នះពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៏ជាទីទុកចិត្តបំផុតនៅប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​អង្គារ 04, 2017

ក្នុងកម្មវិធី​​​ 4G LTE Conference នាថ្ងៃនេះ សែលកាតបានប្រកាសថា​ ខ្លួនជាក្រុមហ៊ុនទូរទូរគមនាគមន៏ដែលជាទីទុកចិត្តបំផុតនៅប្រទេសកម្ពុជា។

ពានរង្វាន់នេះទទួលបានខណៈពេលដែលបណ្តាញសេវាអ៊ីនធើណិតរបស់សែលកាតឈានដល់ចំណុចកំពូលជាមួយនឹងបណ្តាញសេវាធំបំផុតនិងលឿនបំផុតនៅកម្ពុជា​។

នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត​ លោក អៀន វ៉ាតសុន មានប្រសាសន៍ថា ពានរង្វាន់នេះជាការជុំរុញទឹកចិត្តក្រុមការងាររបស់លោកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។

លោកបានបន្តទៀតថា​​ យើងបានតំឡើង​អង់តែន​ 4G របស់យើង​នៅ​​ 200 កន្លែង កាលពីឆ្នាំ 2016  និងរហូតដល់ ជាង​​​  2000 កន្លែង​ នាបច្ចុប្បន្ននេះ។​ យើងរំពឹងថាចំនួន​អង់តែននឹងកើនឡើងរហូតដល់ 3000 កន្លែង​ត្រឹមចុងឆ្នាំនេះ។​

ល្បឿននៃការ ដោនឡូតអតិបរមារបស់យើង អាចកើនឡើងរហូតដល់ជាង 50 Mbps ដែលអាចជុំរុញឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានបណ្តាញអ៊ីនធើណិតលឿនបំផុតនៅក្នុងតំបន់​​ ក៏ដូចជាក្នុងពិភពលោក។​

ដំណើរការពង្រីកបណ្តាញសេវារបស់យើងនឹងកាន់តែខ្លាំងនៅពេលដែលយើងធ្វើការសាកល្បង បំពាក់បណ្តាញ 5G នៅខែធ្នូខាងមុខនេះ។

សែលកាតបានបង្ហាញពី សេវាកម្ម Big Love ចុងក្រោយបំផុតរបស់ខ្លួន ក្នុងកម្មវិធីនេះ ហើយក៏បានបញ្ជាក់ផងដែរថា ការផ្តល់ជូននូវអ៊ីនធើណិតក្នុងកញ្ចប់សេវា Big Love នេះ ធ្វើឲ្យការប្រើប្រាស់អ៊ីនធើណិតលើបណ្តាញសេវារបស់យើងមានការកើនឡើងយ៉ាងខ្លាំង។​

លោកបានបន្តទៀតថា ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតជាមធ្យមសម្រាប់អ្នកប្រើប្រាស់ម្នាក់ បានកើនឡើងពី 100MB រហូតដល់​ជាង 300MB។

យើងនៅតែបន្តការផ្តោតសំខាន់ទៅលើបេសកកម្មរបស់យើងចំពោះការផ្តល់អ៊ីនធើណិតក្នុងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។​

 

លោក វ៉ាតសុន ក៏បានប្រកាសពីកម្មវិធី​​ Super Data Race 2 ដែលនឹងប្រារព្ធឡើងនៅខេត្តសៀមរាប​ នៅថ្ងៃ 9 កក្កដា​ ដែលកម្មវិធីនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងដើម្បីជុំរុញការប្រើប្រាស់ទន្និន័យអ៊ីនធើណិតនៅតាមបណ្តាខេត្តផងដែរ។

អ្នកឈ្នះកម្មវិធីនេះនឹងទទួលបាន ទឹកប្រាក់សុទ្ធ $5000  ម៉ូតូ Zoomer X និងទូរស័ព្ទ IPhone ម៉ូដែលចុងក្រោយបំផុត។​

មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏ទទួលបានបទពិសោធន៏អ៊ីនធើណិតល្បឿនលឿនបំផុត និងទុកចិត្តបំផុត។​យើងចង់ផ្សព្វផ្សយពីបណ្តាញសេវារបស់យើងជាមួយបទពិសោធន៏របស់យើងទៅកាន់អ្នកនៅខេត្តសៀមរាប។​

លោកបានបញ្ជាក់ទៀតថា​​ ជាមួយនិងជោគជ័យនិងការពង្រឹងសេវា​របស់យើង​ នេះជាការសន្យាយ៉ាងមុតមាំរបស់យើង​ដើម្បីក្លាយជាក្រុមហ៊ុនទូរគមនាគមន៏របស់ខ្មែរដែលមានបណ្តាញសេវាល្អបំផុតនិងការផ្តល់ជូនល្អបំផុត។​

    

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 08, 2017

សន្និសិទសារព័ត៌មាននៃពិធីសម្ពោធជាផ្លូវការ កម្មវិធីបែបជីវិតពិតតាមបណ្តាញសង្គមដំប...

សីហា, ថ្ងៃ​ព្រហស្បតិ៍ 17, 2017

សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ទទួលបានពានរង្វាន់ពី OpenSig...

សីហា, ថ្ងៃ​ពុធ 09, 2017

  ភ្នំពេញ ថ្ងៃទី 9 សីហា – ការលេងហ្គេមលើទូរស័ព្ទជាមួយសែលកាតអាចផ្តល់ភាពងាយ...

សីហា, ថ្ងៃ​ព្រហស្បតិ៍ 03, 2017

នេះជាលើកទី​ 6 ហើយដែលសែលកាត ឈ្នះជ័យលាភី ជាក្រុមហ៊ុនឆ្នើមបំផុតនៅអាស៊ី។ ចាប់តាំង...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !