តាមចិត្ត បំពេញតម្រូវការគ្រប់យ៉ាងរបស់អ្នក

គម្រោងសែលកាតប្រចាំខែសម្រាប់អ្នកអាជីពដែលត្រូវការប្រើប្រាស់ទូរស័ព្ទដោយឥតបារម្ភសម្រាប់ទំនាក់ទំនងការងារ និងក្រុមគ្រួសារ ដោយមានរួមបញ្ចូលគម្រោងទូរស័ព្ទក្រៅប្រទេស និងការចែករំលែកចំនួននាទីហៅចេញ។

តាម​ចិត្ត3

ទូរសព្ទ័:ឥត​កំណត់
ទិន្នន័យអុីនធើណិត:600 MB
សុពលភាព:7 ថ្ងៃ
តម្លៃ:3.00 ដុល្លារ
សមាជិកចែករំលែក:មិនមាន
ចំនួននាទីគ្រប់ប្រព័ន្ធ​ នឹង ក្រៅប្រទេស:15 នាទី
#8080#3#

តាម​ចិត្ត15

ទូរសព្ទ័:ឥត​កំណត់
ទិន្នន័យអុីនធើណិត:3000 MB
សុពលភាព:30 ថ្ងៃ
តម្លៃ:15.00 ដុល្លារ
សមាជិកចែករំលែក:1
ចំនួននាទីគ្រប់ប្រព័ន្ធ​ នឹង ក្រៅប្រទេស:75 នាទី
#8080#15#

តាម​ចិត្ត25

ទូរសព្ទ័:ឥត​កំណត់
ទិន្នន័យអុីនធើណិត:4000 MB
សុពលភាព:30 ថ្ងៃ
តម្លៃ:25.00 ដុល្លារ
សមាជិកចែករំលែក:2
ចំនួននាទីគ្រប់ប្រព័ន្ធ​ នឹង ក្រៅប្រទេស:200 នាទី
#8080#25#
  • ជម្រើស រវាងការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងដោយខ្លួនឯង  សម្រាប់គម្រោងតាមចិត្ត។ របៀបអនុវត្តដូចខាងក្រោម៖
    • បន្ទាប់ពីចុចលេខកូដសម្រាប់ភ្ជាប់គម្រោងដែលអ្នកត្រូវការហើយ អ្នកនឹងតម្រូវឲ្យជ្រើសរើសភ្ជាប់ដោយស្វ័យប្រវត្តិ ឬដោយខ្លួនឯងភ្លាមៗ។
    • ចុចលេខ 1 សម្រាប់ការភ្ជាប់ដោយស្វ័យប្រវត្តិ និងចុច 2 សម្រាប់ភ្ជាប់ដោយខ្លួនឯង
    • សម្រាប់ការភ្ជាប់ស្វ័យប្រវត្តិដោយចុចបន្ថែម [1#] បន្ទាប់ពីលេខកូដសម្រាប់ភ្ជាប់គម្រោង។ ឧទា. #8080#15#1#
    • សម្រាប់ការភ្ជាប់ដោយខ្លួនឯង ចុចបន្ថែម [2#] បន្ទាប់ពីលេខកូដខ្លីសម្រាប់ភ្ជាប់គម្រោង។ ឧទា. #8080#15#2#
  • ដើម្បីពិនិត្យសមតុល្យ: ចុច 823 ឬ #823#
  • របៀបភ្ជាប់តាម VIA IVR: ទូរស័ព្ទ 8080

សម្រាប់ការចែករំលែកចំនួននាទី

លក្ខខណ្ឌផ្សេងៗ

  • គណនីត្រូវមានសុពលភាពដើម្បី រីករាយជាមួយគម្រោងតាមចិត្ត
  • រាល់ការប្រើប្រាស់ក្រៅគម្រោង ឬបន្ទាប់ពីគម្រោងផុតកំណត់ នឹងត្រូវគិតប្រាក់តាមអត្រាធម្មតា។
  • រាល់ការហៅទូរស័ព្ទក្នុងប្រព័ន្ធពីកញ្ចប់គម្រោង គិតប្រាក់រៀងរាល់ 60វិនាទីម្តង
  • ការប្រើអ៊ីនធឺណិតក្នុងកញ្ចប់គម្រោង អស្ចារ្យ គិតប្រាក់ជាMB
  • ការចែករំលែកនាទី ការកែលើបញ្ជីសមាជិកចែករំលែកចំនួននាទីរបស់អ្នក គឺឥតគិតថ្លៃរហូតដល់ចំនួននាទី ឬសមាជិកអតិបរមាដែលត្រូវចែករំលែកនោះត្រូវប្រើអស់។ក្រោយពីនោះ នឹងត្រូវគិតប្រាក់ 5សេន រាល់ការផ្លាស់ប្ដូរម្ដងៗ។
  • នៅពេលភ្ជាប់គម្រោងតាមចិត្តដែលទាបជាងគម្រោងចាស់ អ្នកនឹងត្រូវកំណត់សមាជិកចែករំលែកជាថ្មីឡើងវិញ។

តើអ្នកណាខ្លះអាចក្លាយជាសមាជិកចែករំលែកនាទីសម្រាប់គម្រោងតាមចិត្តរបស់ខ្ញុំ?

គ្រប់អតិថិជនសែលកាតសេវាបង់ប្រាក់ជាមុនទាំងអស់ លើកលែងតែ គម្រោងទូរស័ព្ទលើតុ។

តើខ្ញុំអាចក្លាយជាសមាជិកចែករំលែកនាទីបានទេ ប្រសិនបើខ្ញុំជាអតិថិជនភ្ជាប់គម្រោងតាមចិត្ត?

សូមអធ្យាស្រ័យមិនបានទេ

តើ​បុគ្គល​ម្នាក់​អាច​ចែករំលែក​ចំនួន​នាទី​ពី​គម្រោង​តាម​ចិត្ត​លើស​ពី​មួយ​គម្រោង​បាន​ទេ?

មិនបានទេ សមាជិកចែករំលែកនាទី រាប់បញ្ចូលក្នុងបញ្ជីចែករំលែកចំនួននាទីរបស់អតិថិជនគម្រោងតាមចិត្តតែមួយប៉ុណ្ណោះ។

តើខុសគ្នាដូចម្ដេចរវាងការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងដោយផ្ទាល់ខ្លួនឯង?

ការជ្រើសរើសភ្ជាប់ដោយស្វ័យប្រវត្តិសម្រាប់គម្រោងតាមចិត្ត មានន័យថាក្រោយពីគម្រោងតាមចិត្ត លោកអ្នកផុតសុពលភាព សែលកាតនឹងភ្ជាប់គម្រោងតាមចិត្ត ជាថ្មីជូនលោកអ្នកដោយស្វ័យប្រវត្តិ។ ធ្វើរបៀបនេះអាចជួយលោកអ្នកកុំឲ្យពិបាកចុចលេខកូដភ្ជាប់គម្រោងឡើងវិញរាល់ពេល។

ការភ្ជាប់គម្រោងឡើងវិញដោយខ្លួនឯង មានន័យថា អ្នកជ្រើសរើសការភ្ជាប់គម្រោង រៀងរាល់ពេលដែលអ្នកត្រូវការ ។ បន្ទាប់ពីគម្រោងដែលអ្នកបានភ្ជាប់ ផុតសុពលភាព សែលកាតនឹងមិនភ្ជាប់គម្រោងដោយស្វ័យប្រវត្តិជូនអ្នកឡើយ។ អ្នកចាំបាច់ត្រូវភ្ជាប់គម្រោង ឡើងវិញដោយខ្លួនឯងផ្ទាល់។

 

ពាក់ព័ន្ធ

កញ្ចប់គម្រោង iNET

សិក្សាបន្ថែម

កញ្ចប់គម្រោង សារជាអក្សរ

សិក្សាបន្ថែម

កញ្ចប់គម្រោង VoIP

សិក្សាបន្ថែម

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !