គម្រោង Cellcard Executive ថ្មី

រីករាយជាមួយគម្រោង Cellcard Executive ថ្មី ជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការអាជីវកម្មរបស់លោកអ្នក។ ទទួលបាននូវការនិយាយទូរស័ព្ទឥតកំណត់ អ៊ីនធើណិតកាន់តែច្រើន និងអត្ថប្រយោជន៍សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធជាច្រើន ព្រមទាំងទទួលបានភាពងាយស្រួលក្នុងការគ្រប់គ្រងការចំណាយនិងជំនួយបន្ថែមក្នុងប្រើប្រាស់។ លោកអ្នកអាចធ្វើការជ្រើសរើសរវាង វាមានទាំង Cellcard Executive និង Executive Lite។

leaflet-v2-05

leaflet-v2-06

cellcard_inet          cellcard_voip          cellcard_roam

អត្រាតម្លៃ

សេវាកម្ម អត្រាតម្លៃ
ទូរស័ព្ទក្នុងប្រព័ន្ធ $0.05/នាទី
សារជាអក្សរក្នុងប្រព័ន្ធ $0.02/សារ
សារជារូបភាពក្នុងប្រព័ន្ធ $0.10/សារ
អ៊ីនធើណិត $0.01 សម្រាប់ 500KB
ទូរស័ព្ទក្រៅប្រព័ន្ធ $0.07/នាទី
សារជាអក្សរក្រៅប្រព័ន្ធ $0.05/សារ

 

  • គម្រោងCellcard Executive Basic មានទាំង Cellcard Executive និង Executive Lite។
  • ជាមួយ Cellcard Executive Lite លោកអ្នកអាចបញ្ចូលលុយលេខទូរស័ព្ទលោកអ្នកតាមរយៈ កាតកោស សែលកាតបាន។
  • សមាជិកគ្រួសារ ៖ លោកអ្នកអាចបន្ថែមលេខមិត្តភក្ដិ ឬលេខសមាជិកគ្រួសារណាម្នាក់ដែលប្រើប្រព័ន្ធសែលកាតដើម្បីទទួលបានការនិយាយទូរស័ព្ទឥតគិតថ្លៃទៅវិញទៅមក។
  • អត្ថប្រយោជន៏ក្នុងប្រព័ន្ធ៖ សម្រាប់ទូរស័ព្ទ និងផ្ញើសារជាអក្សរទៅលេខក្នុងប្រព័ន្ធ និងលេងអ៊ីនធើណិត
  • អត្ថប្រយោជន៏គ្រប់ប្រព័ន្ធ៖ សម្រាប់ទូរស័ព្ទ និងផ្ញើសារ ទៅលេខក្នុងប្រព័ន្ធ លេខក្រៅប្រព័ន្ធ លេងអ៊ីនធើណិត និងទូរស័ព្ទទៅក្រៅប្រទេសរួមមាន វៀតណាម ថៃ សហរដ្ឋអាមេរិក កាណាដា កូរ៉េ ចិន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី ឡាវ បារាំង និងឥណ្ឌាគិតតាមអត្រាស្តង់ដារ។

 

  • ដើម្បីភ្ជាប់គម្រោងសេវា Postpaid សូមទៅកាន់ទីតាំងសែលកាតណាមួយនៅថ្ងៃនេះ។
  • ប្រាក់កក់យ៉ាងតិចបំផុត
    • 50ដុល្លារ សម្រាប់ការប្រើទូរស័ព្ទក្នុងប្រទេស
    • 150ដុល្លារ សម្រាប់ការហៅទូរស័ព្ទទៅក្រៅប្រទេស
    • 500ដុល្លារ សម្រាប់ការប្រើសេវា Roaming
    • ការធានាសម្រាប់ភ្ញៀវលក្ខណៈអាជីវកម្ម
    • ប្រាក់កក់របស់អ្នកស្មើចំនួនទឹកប្រាក់ដែលអនុញ្ញាតិអោយប្រើប្រាស់ ដើម្បីគ្របដណ្តប់លើកញ្ចប់គម្រោង និងការប្រើលើសកញ្ចប់គម្រោង។
  • ដើម្បីភ្ជាប់អ៊ិនធើណេតនិងសារជារូបភាពលើទូរស័ព្ទដៃរបស់អ្នក:
    • សូមផ្ញើសារ CC ទៅកាន់ 7373
    • លោកអ្នកនឹងទទួលបានសារជាមួយ “Phone Settings”  សូមចុច save “Phone Settings”  ជា “Default Settings”.ប្រសិនជាតម្រូវអោយមានលេខកូដ សូចចុច [1234]។
    • ដាក់ http://www.cellcard.com.kh/mobile/ ជា default homepage ។
  • សំរាប់ជំនួយបន្ថែម សូមទូរស័ព្ទទៅសេវាបំរើអតិថិជន: 712 / 012 999 712
  • សេវាកម្មបញ្ជីអាសយដ្ឋាន សែលកាត 1200

លក្ខខ័ណ្ឌផ្សេងៗ៖

  • គ្រប់អត្រាតំលៃរួមបញ្ចូលពន្ធរួចជាស្រេច
  • រាល់ការហៅទូរស័ព្ទចេញត្រូវគិតជាវិនាទី
  • ការប្រើលើសកញ្ចប់គម្រោងដែលបានផ្តល់ជូន នឹងត្រូវគិតប្រាក់តាមអត្រាហៅចេញពេលអស់កញ្ចប់គម្រោង (Out of Bundle)
  • ប្រសិនបើចុះឈ្មោះមិនគ្រប់ចំនូនថ្ងៃនៃខែ ការបង់ថ្លៃចុះឈ្មោះ និងកញ្ចប់គម្រោងផ្តល់ជូនគិតតាមចំនូនថ្ងៃដែលនៅសល់។
  • ចំពោះអត្ថប្រយាជន៍ដែលនៅសល់នៃគម្រោង មិនអាចបូកបញ្ចូលសម្រាប់ការភ្ជាប់គម្រោងបន្ទាប់បាននោះទេ
  • មិនគិតថ្លៃសេវា ចំពោះការផ្ទេរពីគម្រោងបង់ប្រាក់ជាមុន ទៅគម្រោងបង់ប្រាក់ប្រចាំខែ ឬត្រលប់មកវិញ
  • ការផ្តល់ជូននេះសម្រាប់អតិតជនបង់ប្រាក់ប្រចាំខែថ្មី និងចាស់

កិច្ចព្រមព្រៀងសេវាបង់ប្រាក់ប្រចាំខែ

  1. កិច្ចព្រមព្រៀងនេះចែងពីខ្លឹមសារនិងលក្ខខណ្ឌ គោល ទាក់ទងនឹងសេវាកម្មបង់ប្រាក់ប្រចាំខែ (Postpaid) របស់ក្រុមហ៊ុន សែលកាត ដែលដំណើរការក្រោម អាជ្ញាប័ណ្ណពីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីផ្តល់សេវាកម្មទូរស័ព្ទចល័ត ហើយការបញ្ចប់ អាជ្ញាប័ណ្ណនេះដោយមូលហេតុណាមួយ នឹងបណ្តាលឲ្យកិច្ច ព្រមព្រៀងនេះ ក៏ត្រូវបញ្ចប់ដែរ។
  2. សម្រាប់ព័ត៌មានអំពីអត្រាតម្លៃ និងកម្រៃសេវា សូមចូលទៅកាន់គេហទំព័ររបស់ សែលកាត www.cellcard.com.kh ឬ ទូរស័ព្ទទៅ 012 999 712 / 712។
  3. អត្រាតម្លៃ និងកម្រៃសេវា ត្រូវបានរាប់បញ្ចូល ប៉ុន្តែមិនកំណត់សម្រាប់តម្លៃនៃ ការភ្ជាប់បណ្តាញ តម្លៃនៃការប្រើប្រាស់ កម្រៃនៃការភ្ជាប់បណ្តាញឡើងវិញជាដើម។
  4. ក្រុមហ៊ុន សែលកាត រក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរ កែប្រែអត្រាតម្លៃ និងកម្រៃសេវាកម្ម ទាំងអស់ ឬ សេវាកម្មណាមួយតាមឆន្ទានុសិទ្ធិរបស់ខ្លួនដោយពុំចាំបាច់ជូន ដំណឹងជាមុនឡើយ។
  5. ក្រុមហ៊ុន សែលកាត មានសិទ្ធិប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន (ឈ្មោះ អាសយដ្ឋាន លេខអត្តសញ្ញាណប័ណ្ណ ប្រវត្តិនៃការហៅចេញ និងព័ត៌មាន អំពីការផ្ញើសារ) ក្នុងការរៀបចំ ការកែប្រែ ឬការបញ្ឈប់សេវាកម្មផ្សេងៗ។
  6. ក្រុមហ៊ុន សែលកាត នឹងខិតខំរក្សាការសម្ងាត់នៃការប្រើប្រាស់សេវាកម្ម និងព័ត៌មានរបស់អតិថិជន។ ទោះជាយ៉ាងណាករណីមួយចំនួនតម្រូវឲ្យក្រុមហ៊ុន ផ្ដល់ជូន ឬធេ្វីតាមការអនុញ្ញាតដោយច្បាប់ក្នុងការប្រមូលការប្រើប្រាស់ និងការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនអតិថិជនទៅឲ្យអង្គភាពផ្នែកសេវាសង្គ្រោះ បន្ទាន់ ឬ ក្រុមភ្នាក់ងារ អនុវត្តច្បាប់។
  7. ក្រុមហ៊ុន សែលកាត ទទួលខុសត្រូវចំពោះអតិថិជនទាក់ទងនឹងការផ្គត់ផ្គង់ ឬការខកខានផ្តល់សេវាតាមវិសាលភាពដូចមានចែងក្នុងកិច្ចសន្យានេះប៉ុណ្ណោះ។
  8. ក្រុមហ៊ុន សែលកាត ពុំទទួលខុសត្រូវចំពោះការខាតបង់ ការខូចខាត និងផល ប៉ះពាល់ដទៃទៀតទាក់ទងនឹងសេវាកម្ម ឬការខកខានផ្ដល់សេវាកម្មនេះឡើយ។
  9. អតិថិជនអាចធ្វើការតវ៉ាលើបញ្ហាដែលកើតចេញពីកិច្ចព្រមព្រៀងនេះ ដោយត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ដប់បួន(14)ថ្ងៃ គិតចាប់ពីថ្ងៃនៃព្រឹត្តិការណ៍ ដែលបណ្តាលឲ្យមានការតវ៉ាទាមទារនោះ។ រាល់ការតវ៉ាទាមទារដែលធ្វើឡើងក្រោយរយៈពេល ដប់បួន(14)ថ្ងៃ ដោយមិនមានភស្តុតាងជាលាយលក្ខណ៍អក្សរមិន ត្រូវយកមកពិចារណាឡើយ។
  10. ក្រុមហ៊ុន សែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាក/ផ្តាច់អតិថិជនចេញពីសេវាកម្ម បានគ្រប់ពេលវេលា ប្រសិនបើមានករណីបន្ទាន់ ការសង្ស័យលើអំពើកេងបន្លំ ការទូទាត់ ប្រាក់ជំពាក់ហួសកាលបរិច្ឆេទកំណត់ ការមិនគោរពតាមបញ្ញត្តិ នៃកិច្ចព្រមព្រៀងនេះ និង/ឬ ការឆ្លើយតបទៅនឹងការណែនាំ/បទបញ្ជារបស់ បញ្ញត្តិករ ឬអង្គភាព ផ្នែកសេវាសង្គ្រោះបន្ទាន់ ឬ អាជ្ញាធរមានសមត្ថកិច្ចផ្សេងៗ ទៀតជាដើម។
  11. ការប្រើប្រាស់សេវាកម្មនេះក្នុងសកម្មភាពខុសច្បាប់ ដូចជាការលួចលក់សេវាទូរស័ព្ទ តាមរយៈការភ្ជាប់ទំនាក់ទំនងឧបករណ៍ខុសច្បាប់ដែលចរាចរតាមរយៈប្រព័ន្ធ បណ្ដាញរបស់ សែលកាត នឹងត្រូវផ្អាក ឬកាត់ផ្តាច់សេវាជាបន្ទាន់។
  12. ក្រុមហ៊ុន សែលកាត មានសិទ្ធិក្នុងការផ្ទេរសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ច ព្រមព្រៀងនេះទៅឲ្យតតិយជនណាមួយ។
  13. អតិថិជនមិនត្រូវផ្ទេរ ឬ ផ្តល់សិទ្ធិក្រោមកិច្ចព្រមព្រៀងនេះទៅឲ្យអ្នកណា ឬ អង្គការណាមួយឡើយ។
  14. អតិថិជនអាចផ្ទេរសិទ្ធិក្រោមកិច្ចព្រមព្រៀងនេះទៅបុគ្គលណាមួយដែលបានបំពេញគ្រប់លក្ខខណ្ឌតាមតម្រូវរបស់ក្រុមហ៊ុនសម្រាប់សេវាកម្មនេះ។
  15. ខណៈពេលដែលដាក់ឲ្យដំណើរការគណនីសេវាកម្មបង់ប្រាក់ប្រចាំខែ (Postpaid) នេះ អតិថិជនតម្រូវឲ្យបង់រួមទាំងតម្លៃបង់ដំបូងប៉ុន្តែមិនកំណត់ចំពោះ ប្រាក់កក់ ប្រាក់តភ្ជាប់ និងកម្រៃផ្សេងៗទៀតដែលមានចែងនៅទំព័រខាងមុខនៃកិច្ច ព្រមព្រៀងនេះ។ ក្នុងករណីមានការប្រើប្រាស់ខ្ពស់ខុសពីធម្មតា ឬការភ្ជាប់ សេវាកម្មទូរស័ព្ទ ឆ្លងកាត់អន្តរជាតិ (Roaming) ក្រុមហ៊ុន សែលកាត នឹងតម្រូវឲ្យ អតិថិជនបង់ ប្រាក់កក់បន្ថែម ឬបង់ប្រាក់កក់បណ្ដោះអាសន្នមានកម្រិត។
  16. ការភ្ជាប់សេវាកម្មទូរស័ព្ទឆ្លងកាត់អន្តរជាតិ (Roaming) តម្រូវឲ្យមានការបង់ប្រាក់ កក់បន្ថែម និង/ឬ លិខិតធានារបស់អតិថិជន។
  17. សេវាកម្មទូរស័ព្ទឆ្លងកាត់អន្តរជាតិ (Roaming) នឹងត្រូវកាតផ្តាច់ភ្លាមបន្ទាប់អតិថិជនស្នើសុំជាលាយលក្ខណ៍អក្សរមកដល់ ក្រុមហ៊ុន ហើយទឹកប្រាក់     ដំកល់ទុកនឹងត្រូវផ្តល់ជូនវិញក្នុងរយៈពេល សែសិបប្រាំ (45)ថ្ងៃបន្ទាប់ពីទទួលបានការស្នើសុំ។
  18. ទឹកប្រាក់កក់នេះនឹងត្រូវបានសងជូនទៅអតិថិជនវិញ បន្ទាប់ពីការទូទាត់និងកាត់កង ប្រាក់ជំពាក់ដែលមិនទាន់ទូទាត់ទាំងឡាយនៅពេលបញ្ចប់កិច្ចព្រមព្រៀងនេះ។ ការខកខាន មិនគោរពតាមគោលការណ៍ដែលបានពោលខាងដើម អាចត្រូវបានផ្អាក ឬ កាត់ផ្តាច់សេវាកម្ម។
  19. ការទូទាត់វិក្កយបត្រសម្រាប់សេវាកម្មបង់ប្រាក់ប្រចាំខែ (Postpaid) នេះត្រូវធ្វើឲ្យបានទៀងទាត់ (តាមក្រោយ) លើកលែងមានការកំណត់ផ្សេងនៅក្នុងលក្ខខណ្ឌ នៃការផ្តល់សេវាកម្មនេះ។
  20. អតិថិជននឹងទទួលបានការជូនដំណឹងបង់ប្រាក់ពីក្រុមហ៊ុន តាមរយៈប្រព័ន្ធសារ អេឡិចត្រូនិក ឬ ក្រដាសវិក្កយបត្រដែលបញ្ជូនដល់ទីកន្លែងដោយភ្នាក់ងារ ដឹកជញ្ជូន។
  21. សម្រាប់ការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សូមជ្រើសយកជម្រើសវិក្កយបត្រ តាមអេឡិចត្រូនិក និងផ្ដល់អាសយដ្ឋានអីុម៉ែលដល់ភ្នាក់ងារបម្រើសេវាអតិថិជន របស់ក្រុមហ៊ុន សែលកាត។
  22. វិក្កយបត្រដោយមានព័ត៌មានលម្អិត អាចផ្តល់ជូនតាមសំណើដោយគិតកម្រៃសេវា បន្ថែម។
  23. អតិថិជនត្រូវបង់ប្រាក់តាមក្រដាសវិក្កយបត្រឲ្យគ្រប់ចំនួនតាមកាលបរិច្ឆេទដែលបានបង្ហាញភ្ជាប់ជូនជាមួយ ឬក៏ទៅតាមការជូនដំណឹងពី សែលកាត ។
  24. ការខកខានមិនបានបង់ប្រាក់តាមកាលបរិច្ឆេទកំណត់ដូចបានបង្ហាញលើវិក្កយបត្រ ឬការជូនដំណឹងពីក្រុមហ៊ុន នឹងត្រូវគិតប្រាក់ពិន័យការយឺតយ៉ាវបន្ថែម ផ្អាក ឬផ្តាច់សេវាកម្ម (ក្នុងករណីនេះ ក្រុមហ៊ុនអាចគិតប្រាក់សម្រាប់ការតភ្ជាប់សេវា ឡើងវិញលើបំណុលវិក្កយបត្រដែលមិនទាន់ទូទាត់) ឬចាត់វិធានការតាមផ្លូវច្បាប់។
  25. អតិថិជនអាចបង់វិក្កយបត្រជាសាច់ប្រាក់ឬមូលប្បទានបត្រដោយផ្ទាល់ ឬទៅកាន់គណនីដែលផ្ដល់ជូននៅលើសេចក្ដីជូនដំណឹងបង់ប្រាក់។
  26. អតិថិជនសេវាបង់ប្រាក់ប្រចាំខែ (Postpaid) ត្រូវជូនដំណឹងមក ក្រុមហ៊ុន សែលកាត ឲ្យបានជ្រាបឆាប់រហ័សអំពីការផ្លាស់ប្តូរអាសយដ្ឋាន ទីលំនៅ ឬ លេខ ទំនាក់ទំនងជាដើម។ ការខកខានពុំបានធ្វើដូច្នេះអាចត្រូវផ្អាក ឬបញ្ចប់ការផ្តល់សេវាកម្មតាមឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។
  27. កម្រិតឥណទានដើមដំបូងបានត្រូវកំណត់ និងចែងនៅទំព័រខាងមុខនៃកិច្ច ព្រមព្រៀងនេះ។ ក្រុមហ៊ុន សែលកាត រក្សាសិទ្ធិកែសម្រួលជាឯកតោភាគីនូវ កម្រិតឥណទាន នេះគ្រប់ពេលវេលាតាមរយៈការជូនដំណឹងជាលាយលក្ខណ៍ អក្សរដល់អតិថិជន។ កម្រិតឥណទានគ្រាន់តែជាការបង្ហាញឲ្យឃើញពីបំណង នៃការប្រើប្រាស់ប្រចាំខែ ប៉ុន្តែពុំមែនជាកម្រិត នៃការទទួលខុសត្រូវឡើយ។
  28. ក្រុមហ៊ុន សែលកាតរក្សាសិទ្ធិក្នុងការកែប្រែខ្លឹមសារនិងលក្ខខណ្ឌនៃ កិច្ចព្រមព្រៀងនេះ ដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។

 

តើគម្រោង Cellcard Executive ជាអ្វី?

Cellcard Executive ជាគម្រោងថ្មីដ៏មានសក្ដានុពលរបស់ Cellcard Executive ថ្មី ដែលអាចឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ប្រើប្រាស់សេវាបង់ប្រាក់ប្រចាំខែរួមទាំងទឹកប្រាក់កំណត់បន្ថែមសម្រាប់ប្រើប្រាស់បន្ទាប់ពីប្រើអត្ថប្រយោជន៍គម្រោងអស់ និងអាចប្រើសេវា Roaming តាមតម្រូវការបានផងដែរ។

តើគម្រោង Cellcard Executive Lite ជាអ្វី?

Cellcard Executive Lite គឺស្រដៀងគ្នានឹងគម្រោងសេវាបង់ប្រាក់ជាមុនដែរ ដែលអនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងការចំណាយ និងមិនស្មុគស្មាញដោយគ្រាន់តែបញ្ចូលលុយប្រើប្រាស់បាននៅគ្រប់ពេលវេលា និងទីកន្លែងតាមតម្រូវការ។

How do I subscribe my company to the new Cellcard Executive Plans?

សូមទូរស័ព្ទទៅកាន់ 012 999 712 or 712 ដើម្បីទទួលបានការណែនាំនូវគម្រោងដែលសក្ដិសមបំផុតសម្រាប់បំពេញតម្រូវការអាជីវកម្មរបស់លោកអ្នក ជាមួយនឹងសេវាកម្មដ៏ល្អបំផុតពីយើង។

ពាក់ព័ន្ធ

កញ្ចប់គម្រោង iNET

សិក្សាបន្ថែម

កញ្ចប់គម្រោង សារជាអក្សរ

សិក្សាបន្ថែម

កញ្ចប់គម្រោង VoIP

សិក្សាបន្ថែម

រកមិនឃើញនូវអ្វីដែលអ្នកកំពុងស្វែងរកមែនទេ? ជំនួយនៅទីនេះ។

ស្វែងរកការិយាល័យ

ស្វែងរកការិយាល័យសែលកាត ដែលនៅជិតអ្នក។

ឆាតបន្តផ្ទាល់

និយាយទៅកាន់បុគ្គលិកបំរើអតិថិជន ឥឡូវនេះ។

បញ្ចូលលុយ

ស្វែង​រក​វិធីផ្សេង​ទៀត​ដើម្បី​បញ្ចូលលុយក្នុងទូរស័ព្ទ​របស់​អ្នក។