បណ្ដាញសេវា | សែលកាត

យើងកំពុងតែកសាងបណ្តាញសេវាដ៏ល្អបំផុតនៅប្រទេសកម្ពុជា

សែលកាតបានតំឡើងអង់តែន 4G កើនឡើងពី 300 អង់តែនកាលពីខែធ្នូ ឆ្នាំ​​ 2016 រហូតដល់ 3000 អង់តែន បើគិតមកដល់ពេលបច្ចុប្បន្ន។

យើងបានតំឡើងអង់តែនជាច្រើនដែលគ្របដណ្តប់រហូតទៅដល់ ៨០ភាគរយនៃផ្ទៃប្រទេសដើម្បីឲ្យសេវារបស់យើង កាន់តែទូលំទូលាយ ល្បឿនអ៊ីនធើណិតកាន់តែលឿន ប្រកបដោយគុណភាព​ទាំងនៅទីតាំងធម្មតា និងក្នុងអគារនានា។

យើងកំពុងតែធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យាចាស់របស់យើង និងបំពាក់បច្ចេកវិទ្យាថ្មី។ នៅទីតាំងមួយចំនួន យើងបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរជាមួយបច្ចេកវិទ្យាថ្មី។​​ ​រីឯនៅទីតាំងមួយចំនួន ទៀត​ មានទាំងបច្ចេកវិទ្យាចាស់ និងបច្ចេកវិទ្យាថ្មីដែលកំពុងដំណើរការ។

ការកសាងបណ្តាញសេវាល្អបំផុត គឺជាការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន ។

ជាមួយការផ្តល់ជូននូវទន្និន័យអ៊ីនធើណិតល្អបំផុត យើងអាចសម្រេចបានតាមការសន្យារបស់យើងដែលផ្តល់នូវការប្រើប្រាស់ទិន្នន័យតាមទូរស័ព្ទក្នុងអត្រាតម្លៃសមរម្យ​សម្រាប់ប្រជាជនកម្ពុជា។​

 

ពានរង្វាន់របស់យើង អ្នកអាចអានព័ត៌មានបន្ថែមពីពានរង្វាន់បណ្តាញសេវាដែលយើងបានឈ្នះ ចុចទីនេះ

ការផ្ដល់ជូននូវការធានាលើបណ្តាញសេវាដំបូងគេបង្អស់នៅកម្ពុជា យើងធានាថា យើងនឹងផ្តល់ឱ្យអតិថិជនរបស់យើង នូវបណ្តាញទូរស័ព្ទដ៏ល្អបំផុត ចុចទីនេះ

ការផ្តល់ព័ត៌មានសេវា ទទួលបានព័ត៌មានដើម្បីដឹងពី ការតំឡើងបណ្តាញសេវា បញ្ហាឧបករណ៍ពីគ្រោះធម្មជាតិ និង​ការជួសជុលបណ្តាញសេវាដែលមានបញ្ហាផ្សេងៗ ចុចទីនេះ

ផែនទីបណ្តាញសេវា ដឹងពីទីតាំងបណ្តាញសេវា ដែលមានក្នុងតំបន់ដែលអ្នករស់នៅ​ តំបន់ដែលអ្នកធ្វើការ និងទីតាំងដែលអ្នកត្រូវការទំនាក់ទំនង ឬប្រើអ៊ីនធើណិត

Select Network