ក្រុមហ៊ុន​Cellcard បន្តទទួលបានជោគជ័យលើបណ្តាញទំនាក់ទំនងរបស់ខ្លួនជាមួយពានរង្វាន់ | សែលកាត

ក្រុមហ៊ុន​Cellcard បន្តទទួលបានជោគជ័យលើបណ្តាញទំនាក់ទំនងរបស់ខ្លួនជាមួយពានរង្វាន់

ថ្ងៃចេញផ្សាយ: មករា, ថ្ងៃ​សុក្រ 25, 2019

ក្រុមហ៊ុន Cellcard មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការទទួល ពានរង្វាន់ជា បណ្តាញសេវាដែលគួរឱ្យទុកចិត្តបំផុតនៅកម្ពុជាឆ្នាំ 2018 ដោយ Global Brands Magazine។

ហើយជា ទូរគមនាគមន៍ជឿនលឿនបំផុតនៅកម្ពុជា ដោយ Global Banking & Finance Review។

ពានរង្វាន់ពី Global Brands Magazine នឹងទទួលជាផ្លូវការយប់ ថ្ងៃសុក្រ ទី២៥ ខែមករា ទៅដល់នាយកផ្នែកបច្ចេកវិទ្យា លោក Jon Jon Naval ក្នុងពិធីពិសាអាហារល្ងាចនៅឯសណ្ឋាគារ Bayan Tree Hotel នៅម៉ាកាវ។

ពានរង្វាន់ Global Banking & Finance ត្រូវបានប្រកាសកាលពីដើមសប្តាហ៍នេះ។

ពានរង្វាន់នេះ គឺជាពានរង្វាន់ចុងក្រោយបំផុតក្នុងរយៈពេលវែងនៃការផ្តល់រង្វាន់ដល់ក្រុមហ៊ុន Cellcard បន្ថែមលើភាពជាអ្នកដឹកនាំ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍លើគុណភាពបណ្ដាញទំនាក់ទំនង ល្បឿនកំណើនទិន្នន័យ និងភាពជឿជាក់។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា ឆ្នាំ២០១៨ជាឆ្នាំដែលក្រុមហ៊ុន Cellcard​ ទទួលបានពានរង្វាន់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ មានដូចជា Ookla Speed Tests, OpenSignal awards, IDG ASEAN និងពានរង្វាន់ផ្សេងទៀតទាំងក្នុងប្រទេស និងទូទាំងតំបន់។

«ខ្ញុំសូមអរគុណដល់ក្រុមការងារក្រុមហ៊ុន Cellcard សម្រាប់ការបន្តកិច្ចខិតខំប្រឹងប្រែងនិងប្តេជ្ញាក្នុងការដឹកនាំយុទ្ធសាស្ត្របណ្តាញទំនាក់ទំនងរបស់យើង ដែលពួកយើងសាងសង់ស្ពានទៅកាន់បច្ចេកវិទ្យា 5G និងនាំចក្ខុវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា»។

“នេះជាការចាប់ផ្តើមដ៏ល្អនៃឆ្នាំថ្មីរបស់ក្រុមហ៊ុន Cellcard និងសម្រាប់អតិថិជនរបស់យើង ដែលបន្តប្រើប្រាស់អ៊ិនធឺណិត 4G កម្រិតពិភពលោករបស់យើង”។

«ជាមួយនឹងរង្វាន់ទាំងនេះពីស្ថាប័នសកលោក ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ពួកយើងសង្ឃឹមថានឹងបង្កើនវិសាលភាពនៃការទទួលស្គាល់សម្រាប់បណ្តាញទំនាក់ទំនងរបស់យើងនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ជាដៃគូ»។

អំពី Global Brands Magazine៖ គឺជាទស្សនាវដ្តីនាំមុខគេមួយដែលផ្តល់នូវមតិ និងព័ត៌មានដែលទាក់ទងទៅនឹងក្រុមហ៊ុននានានៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានការិយាល័យកណ្តាលនៅចក្រភពអង់គ្លេស។ ទស្សនាវដ្តីឯករាជ្យពេញលេញមួយនេះ Global Brands Magazine តំណាងឱ្យប្រភពឆ្លាតវៃនៃព័ត៌មានពីឧស្សាហកម្មផ្សេងៗ។ ទស្សនាវដ្តីនេះផ្តល់ឱ្យអ្នកអាននូវព័ត៌មានទាន់ពេល ការវិនិច្ឆ័យ មតិយោបល់ និង​ការស្ទង់មតិនៅលើក្រុមហ៊ុននាំមុខគេនៅទូទាំងសកលលោក។

អំពី Global Banking & Finance Review៖ ជាទស្សនាវដ្តីអនឡាញ និងបោះពុម្ពឈានមុខគេដែលបានវិវត្តពីតម្រូវការដែលកំពុងកើនឡើងលើ ទស្សនៈអព្យាក្រិត្យ សម្រាប់ការផ្តល់ព័ត៌មាន និងភាពឯករាជ្យនៅក្នុងសហគមន៍ហិរញ្ញវត្ថុ។ អ្នករួមចំណែកដែលមានបទពិសោធន៍របស់យើងផ្តល់ជូននូវការយល់ដឹងប្រកបដោយគុណភាព ភាពស៊ីជម្រៅ និងច្បាស់លាស់ពីអ្នកល្បីឈ្មោះដែលមានព័ត៌មានទាន់ហេតុការណ៍ក្នុងវិស័យហិរញ្ញវត្ថុ។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!