Cellcard និងក្រុមតន្រ្តីខ្មែរវ័យក្មេង Mustache Bandនឹងមានអ្វីដែលពិសេសបង្ហាញនៅយប់នេះ | សែលកាត

Cellcard និងក្រុមតន្រ្តីខ្មែរវ័យក្មេង Mustache Bandនឹងមានអ្វីដែលពិសេសបង្ហាញនៅយប់នេះ

ថ្ងៃចេញផ្សាយ: កុម្ភៈ, ថ្ងៃ​សៅរ៍ 23, 2019

នៅកម្មវិធីយប់នេះCellcard មានមោទនភាពក្នុងការជួយគាំទ្រដល់ក្រុមតន្រ្តីយុវយ័ខ្មែរ Mustache Bandដែលពួកគេរៀបចំការប្រគុំតន្រ្តីនេះឡើង នៅ ផ្សារទំនើបអីអនម៉លសែនសុខ ថ្ងៃ23 កុម្ភៈចាប់ពីម៉ោង 5 ល្ងាចតទៅ។

ការប្រគំតន្ត្រីនេះបានចេញលក់បន្ទាប់ពីក្រុមMustache Band បានចេញបទចម្រៀងថ្មីរបស់ពួកគេគឺបទ “អាក្របី” ដែលមានចំនួនអ្នកទស្សនាចូលមើលជាង 5 លាននាក់នៅក្នុងYouTube។

សែលកាតក៏មានបញ្ចូលបទចម្រៀងនេះ និងបទភ្លេងផ្សេងៗទៀតដែរ នៅលើសេវា Calltunesរបស់ខ្លួនដែលមានចំនួនការភ្ជាប់យក កើនឡើងជារៀងរាល់ថ្ងៃ។

អ្នកគាំទ្រនិងសមាជិករាប់រយនាក់របស់Cellcard នឹងចូលរួម គាំទ្រក្នុងនាមជាអ្នកស្រលាញ់តន្ត្រី មកពីទូទាំងខេត្ត ដើម្បីអបអរសាទរការចេញអាល់ប៊ុមថ្មីរបស់ពួកគាត់ ដែលនឹងត្រូវបានបង្ហាញនៅក្នុងការប្រគុំតន្ត្រីផ្ទាល់។

Mustache Band គឺជាក្រុមតន្រ្តីដែលមាន ទេពកោសល្យខ្ពស់ក្នុងចំណោមក្រុមផ្សេងៗទៀតជាច្រើននៅកម្ពុជា ដែលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុនCellcard ។

លោក Ian Watson អគ្គនាយកក្រុមហ៊ុន Cellcardបានមានប្រសាសន៍ថាភាពជាដៃគូនេះគឺជាសមាសភាគមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់កម្មវិធីយុវជនដែលដឹកនាំដោយក្រុមការងារផ្នែកទីផ្សារ។

“យើងផ្តោតខ្លាំងលើការចូលរួមជាមួយអតិថិជនរបស់យើងជាមួយនឹងបទពិសោធន៍ដែលរំភើប និងរីករាយជាពិសេសសម្រាប់យុវជននៅពេលយើងបន្តកសាងប្រេនរបស់យើងនៅឆ្នាំនេះ។

“យើងក៏ ជាអ្នកគាំទ្ររបស់ក្រុមតន្ត្រី Mustache Band អស់រយៈពេលជាច្រើនខែដែរ វាពិតជាមានភាព រីករាយណាស់ក្នុងការធ្វើការជាមួយពួកគេ។ ”

លោក ចេន ដែលជាមេក្រុម Mustache Band បានថ្លែងថា លោករីករាយក្នុងការធ្វើការជាមួយក្រុមហ៊ុនCellcard ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្កើតកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពនៅទូទាំងប្រទេស។លោកចេនបានបន្តថា “ការធ្វើការជាមួយក្រុមការងារសែលកាត គឺវាហាក់បីដូចជា គ្រួសារនិងគ្នាអញ្ចឹង ហើយខ្ញុំមាន អារម្មណ៍ថា នេះគឺជាផ្នែកមួយនៃគុណតម្លៃរបស់ក្រុមហ៊ុន” ។

បទចម្រៀងដើមរបស់ Mustache Band អាចរកបាននៅក្នុងបទចំរៀង Cellcard Calltunes:

1.     បទ អាក្របី – លេខកូដបទចម្រៀងបទចំរៀង 729311

2.     មិនអាចទៅរួច – កូដបទចម្រៀងលេខ 729312

3.     មកក្រោយគេ – លេខកូដបទចម្រៀង 729313

4.     ប្រុសម្នាក់នេះសំខាន់នៅពេលណា – លេខកូដបទចម្រៀង 904876

 

សម្រាប់ព័ត៌មានបន្ថែមនៃកម្មវិធីពិសេសៗចែករង្វាន់ជាច្រើន និងវិធីសាស្ត្រដើម្បីឈ្នះ សូម​ចូលទៅកាន់គេហទំព័រ www.cellcard.com.kh និងចូលមើល page របស់Cellcard​ ​ទាំងក្នុងFacebookនិង Instagram អតិថិជនអាចស្វែងរកការណែនាំបន្ថែមតាមរយៈសេវាបម្រើអតិថិជនរបស់Cellcard ២៤ម៉ោងក្នុង​មួយសប្តាហ៍ ទូរស័ព្ទ៖ 812 ឬ 012 812 812៕

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សុក្រ 15, 2019

#gallery-2 { margin: auto; } #gallery-2 .gallery-item { ...

មិនា, ថ្ងៃ​ព្រហស្បតិ៍ 07, 2019

ទទួលយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់នាឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងជិតមកដល់នេះ! ស...

មិនា, ថ្ងៃ​សុក្រ 01, 2019

Cellcard’s 4G LTE network has yet again been awarded for its speeds – this ti...

កុម្ភៈ, ថ្ងៃ​អង្គារ 26, 2019

ក្រុមហ៊ុន Cellcard នៅថ្ងៃនេះ ត្រូវបានប្រកាសជាផ្លូវការលើឆាកអន្តរជាតិ ក្នុងសន្ន...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !