Cellcard រក្សាតំណែងជាបណ្តាញទូរស័ព្ទឈានមុខគេនៅកម្ពុជា តាមរយៈសេចក្តីប្រកាសជាផ្លូវការនៅថ្ងៃនេះ នៅឯសន្និសីទ Mobile World Congress 2019 | សែលកាត

Cellcard រក្សាតំណែងជាបណ្តាញទូរស័ព្ទឈានមុខគេនៅកម្ពុជា តាមរយៈសេចក្តីប្រកាសជាផ្លូវការនៅថ្ងៃនេះ នៅឯសន្និសីទ Mobile World Congress 2019

ថ្ងៃចេញផ្សាយ: កុម្ភៈ, ថ្ងៃ​អង្គារ 26, 2019

ក្រុមហ៊ុន Cellcard នៅថ្ងៃនេះ ត្រូវបានប្រកាសជាផ្លូវការលើឆាកអន្តរជាតិ ក្នុងសន្និសីទ Mobile World Congress នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ថាបានរក្សាតំណែងជាបណ្តាញទូរស័ព្ទឈានមុខគេនៅកម្ពុជា។

នៅថ្ងៃនេះ Cellcard ទទួលបានពានរង្វាន់ Ookla ជាបណ្ដាញទូរស័ព្ទមានល្បឿនអ៊ីនធើណេតលឿនជាងគេបំផុត ជាពិសេសនៅក្នុងតំបន់បីសំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ។

ពានរង្វាន់នេះ ត្រូវបានឡើងទទួលដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនRoyal Group លោកIan Watson នាយកប្រតិបត្តិ និង លោក Jonjon Naval នាយកផ្នែកបច្ចេកវិទ្យា ដែលបានធ្វើដំណើរទៅទីក្រុង បាសេឡូណា  សម្រាប់កិច្ចពិភាក្សា និងកិច្ចប្រជុំទាក់ទងទៅនឹងការត្រៀមលក្ខណៈលើបច្ចេកវិទ្យា 5Gនិងទស្សនៈវិស័យរបស់ Royal Group លើប្រព័ន្ធឌីជីថលនៅកម្ពុជា។

ពានរង្វាន់ទាំងពីរនេះ ត្រូវបានបង្ហាញនៅឯពិធីជាផ្លូវការដែលចូលរួមដោយថ្នាក់ដឹកនាំពីវិស័យទូរគមនាគមន៍អន្តរជាតិ និងអ្នកជំនាញ អ្នកសារព័ត៌មាន និងអ្នកតំណាងសំខាន់ៗមកពីក្រសួងប្រៃ​សណីយ៍​និងទូរគមនាគមន៍កម្ពុជា (MPTC)។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcardលោក Ian Watson មានប្រសាសន៍ថាការទទួលបានពានរង្វាន់ជាថ្មីម្ត​ង​ទៀតនៅឆ្នាំនេះគឺជាក្ដីសោមនស្ស និង កិត្តិយសមួយដ៏ធំធេង។

លោក Watsonបានមានប្រសាសន៍ថា៖ «ការទទួលស្គាល់នៅពេលនេះក្នុងដំណាក់កាលទីបួននៃការធ្វើតេស្តពីOokla​ គឺជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់បណ្តាញទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោកដល់ប្រជាជនកម្ពុជា»។

«យើងមិនត្រឹមតែបំពេញតម្រូវការអ៊ីនធើណេតរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំផែនការសំរាប់អនាគតក្នុងការផ្គត់ផ្គង់ទិន្នន័យ pre-5G និង 5G ដែលមានល្បឿនឈានមុខគេ»។

លោកបន្ត៖​ «យើងផ្តោតខ្លាំងលើផែនការរបស់យើងសម្រាប់បច្ចេកវិទ្យា 5G ជាមួយផលិតផល សេវាកម្ម និងអាជីវករលក់ទូទាំងពិភពលោក»។

«ក្រុមហ៊ុនCellcard និងRoyal Group ក៏កំពុងពន្លឿនការផ្លាស់ប្តូរប្រព័ន្ធឌីជីថលនៅក្នុងក្រុមហ៊ុនយើងផងដែរ ដែលយើងផ្តល់បុគ្គលិករបស់យើងជាមួយនឹងឧបករណ៍ ជំនាញ និងធនធានដែលត្រូវការសម្រាប់ការផ្លាស់ប្តូរដំណាក់កាលដ៏សំខាន់នេះ»។

លោកបាននិយាយថា MWC តែងតែជាកន្លែងប្រមូលផ្តុំគំនិតល្អៗដើម្បីស្វែងរក និងបង្កើតយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាសម្រាប់ពេលអនាគត និងដើម្បីធានាឱ្យមានការឆ្ពោះទៅមុខ និងវឌ្ឍនភាពជានិច្ច។

 

អំពីពានរង្វាន់

Ookla «បណ្តាញទូរស័ព្ទលឿនជាងគេនៅប្រទេសកម្ពុជា»

របាយការណ៍ផ្លូវការបង្ហាញពីល្បឿនរបស់Cellcard សម្រាប់ត្រីមាសទី3- ទី4ឆ្នាំ 2018 ដែលមានល្បឿន 21.57 Mbps ។ ពិន្ទុនេះ រួមមានទាំងល្បឿននៃការទាញយកទាំង 23,62 Mbps និងល្បឿនផ្ទុកជាមធ្យម 14,58 Mbps នៅលើទូរស័ព្ទដែលមាន LTE ។

ពិន្ទុល្បឿនលឿនរបស់សែលកាតមានកម្រិត 21,57 ខ្ពស់ជាងគូប្រកួតប្រជែង:

  • Smart: 12.49
  • SEATEL: 8.12
  • Metfone: 4.21

របាយការណ៍ពេញនឹងចេញជាផ្លូវការនៅថ្ងៃទី 28 ខែកុម្ភៈ លើគេហទំព័រ   https://www.speedtest.net/awards/cambodia/2018

តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់ Cellcardចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE តាំងពីឆ្នាំ 2017 រួមមាន:

ខែកុម្ភៈ 2019                  បណ្តាញទូរស័ព្ទលឿនបំផុតពី Ookla សម្រាប់រយៈពេលពីខែកក្កដាដល់ខែធ្នូឆ្នាំ 2018

ខែមករា 2019                 ពានរង្វាន់ក្រុមហ៊ុនល្អបំផុតរបស់កម្ពុជាពី CMO អាស៊ី

ខែធ្នូ 2018                      ក្រុមហ៊ុនទូរគមនាគមន៍ដែលរីកលូតលាស់លឿនបំផុតពី Global Banking & Finance Review

ប្រតិបត្តិករទូរស័ព្ទចល័តដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN

ខែវិច្ឆិកាឆ្នាំ 2018              ទូរគមនាគមន៍ដ៏ទុកចិត្តបំផុតឆ្នាំ2018 ក្នុង ប្រទេសកម្ពុជាដោយGlobal Brands Magazine

ខែកញ្ញាឆ្នាំ 2018 People’s Choice Award by 5G Asia (CXO Operator of the Year)

ខែកក្កដាឆ្នាំ 2018            បណ្តាញទូរស័ព្ទមានអ៊ីនធើណិតល្បឿនលឿនជាងគេពីOokla សម្រាប់អំឡុងខែមករាដល់ខែមិថុនាឆ្នាំ 2018

ខែមេសាឆ្នាំ 2018            បណ្តាញទូរស័ព្ទមានអ៊ីនធើណិតល្បឿនលឿនជាងគេ ពីOokla សម្រាប់ខែកក្កដាដល់ធ្នូឆ្នាំ 2017

ខែកុម្ភៈ 2018                  ល្បឿនទាញយក4G ​ ល្បឿនទាញយក3G  ល្បឿនទាញយកសរុប និង 3G Latency ពី OpenSignal សម្រាប់អំឡុងខែតុលាដល់ធ្នូ 2017

ខែកក្កដាឆ្នាំ 2017ប្រតិបត្តិករទូរគមនាគមន៍ទុកចិត្តបំផុតនៅកម្ពុជាដោយIDG ASEAN

ខែមេសាឆ្នាំ 2017បណ្តាញទូរស័ព្ទចល័តលឿនបំផុតពីOokla សម្រាប់អំឡុងខែមករាដល់មិថុនា 2017

 

អំពី Ookla

Ookla ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយSpeedtest គឺជាអ្នកនាំមុខគេក្នុងការធ្វើតេស្តនិងវិភាគលើប្រព័ន្ធអ៊ីនធឺណិត​។​ ត្រូវបានប្រើប្រាស់ជាង 15 ពាន់លានដងនៅទូទាំងពិភពលោក, Speedtest by Ookla គឺជាវិធីត្រឹមត្រូវបំផុតក្នុង​ការវាស់ស្ទង់លើបណ្តាញអ៊ីនធឺណិត។ Speedtestផ្តល់ជូននូវការយល់ឃើញឯករាជ្យអំពីល្បឿននិង​គុណភាពនៃការតភ្ជាប់អ៊ីនធឺណិត។ ទាំងនេះផ្តល់ឱ្យអតិថិជននូវព័ត៌មានដែលពួកគេត្រូវការដើម្បីយល់​និង​ដោះស្រាយបញ្ហាបទពិសោធន៍អ៊ីនធឺណិតរបស់ពួកគេ។ Ookla ផ្លាស់ប្តូរការធ្វើតេស្តពិភពលោករាប់ពាន់លាន​ទាំង​នេះឱ្យទៅជាឧបករណ៍ស្រាវជ្រាវសំខាន់ៗ។ ផលិតផលស្នូលរបស់ក្រុមហ៊ុនគឺ Speedtest Intelligence ដែលត្រូវបានប្រើប្រាស់ដោយISPs ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា សា​កលវិទ្យាល័យ និង ភ្នាក់ងាររដ្ឋាភិបាលដែលជឿជាក់លើការប្តេជ្ញាចិត្តរបស់Ookla ចំពោះគុណភាព និងភាពអព្យាក្រិត្យ។ មានទីស្នាក់ការកណ្តាល​នៅទីក្រុងស៊ីថល រដ្ឋធានីវ៉ាស៊ីនតោន និងការិយាល័យបន្ថែមទៀតនៅទីក្រុងDublin ប្រទេសអៀកឡង់ Ookla​ ​បានផ្តល់ការយល់ដឹងទូលំទូលាយទៅពិភពលោកទៅក្នុងវិស័យទូរគមនាគមន៍ចាប់តាំងពីឆ្នាំ 2006 ។

អ្នកក៏អាចអានផងដែរ

ឧសភា, ថ្ងៃ​អង្គារ 21, 2019

PHNOM PENH (25 May 2019):   The iconic search for Cambodia’s hottest band – ...

ឧសភា, ថ្ងៃ​អង្គារ 21, 2019

PHNOM PENH (21 May 2019): Cellcard has been announced the Best Emerging Mark...

ឧសភា, ថ្ងៃ​អាទិត្យ 19, 2019

ភ្នំពេញ 18 ឧសភា 2019 ក្រុមហ៊ុនCellcard បាននាំយកហ្គេមទូរស័ព្ទ ដ៏ធំបំផុតនៅក្នុង...

ឧសភា, ថ្ងៃ​សុក្រ 10, 2019

  សិស្សានុសិស្សរាប់រយនាក់នៅខេត្តបាត់ដំបង នឹងមកជួបជុំគ្នានៅថ្ងៃនេះ (ថ្ងៃស...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !