Cellcard ត្រូវបានទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថាជាក្រុមហ៊ុនដែលផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់សាលាតម្រង់ទិសបាល់ទាត់ | សែលកាត

Cellcard ត្រូវបានទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថាជាក្រុមហ៊ុនដែលផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់សាលាតម្រង់ទិសបាល់ទាត់

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​អាទិត្យ 31, 2019

Cellcard និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្ងៃនេះអបអរសាទរភាពជោគជ័យដ៏ធំធេង នៃកម្មវិធីសិក្សាកីឡាបាល់ទាត់ដែលមានឈ្មោះថា សាលាតម្រង់ទិសបាល់ទាត់។

កម្មវិធីបិទនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី 31 ខែមីនា ចាប់ពីម៉ោង 1 រសៀលរហូតដល់ម៉ោង 4 រសៀលនៅវិទ្យាល័យហ៊ុនសែន ខ្លាកូន ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរក៏មានសិស្សានុសិស្ស និងអ្នកគាំទ្រជាង 3000 នាក់ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមហ៊ុនCellcard និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ទាំងអស់ដែលចង់ឃើញក្រុមចុងក្រោយដែលមកពីខេត្ត កណ្តាល និង កំពង់ឆ្នាំង មកប្រកួតគ្នាដើម្បីជយ័លេភីធំ។

ឯកឧត្តម ឧត្តមសេនីយ៍ សៅសុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា នឹងដឹកនាំពិធីបិទកម្មវិធីនេះ។

ក្រុមហ៊ុនCellcard គឺបានជួយជាផ្នែកមួយ ក្នុងការជំរុញឱ្យមានកម្មវិធីសម្រាប់រយៈពេលពីរឆ្នាំកន្លងមកនេះ ដែលគាំទ្រការបង្កើតការប្រកួត ផ្តល់នូវឧបករណ៍កីឡា និងរង្វាន់ និងជាពិសេសរៀបចំកម្មវិធីកម្សាន្តដើម្បីឱ្យសិស្សចូលរួម និងរីករាយ។

ភាពជាដៃគូរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនCellcard ត្រូវបានចុះហត្ថលេខាកាលពីខែឧសភាឆ្នាំ 2017កន្លងទៅ ក្នុងគោលបំណងលើកកម្ពស់កីឡា ការផ្តល់ការបណ្តុះបណ្តាល ការចូលរួមជាមួយសហគមន៍មូលដ្ឋាន និងការជួយជំរុញអោយយុវជនមិនឱ្យទទួលរងឥទ្ធិពលអវិជ្ជមាន ដូចជាគ្រឿងញៀន ស្រា និងឧក្រិដ្ឋកម្ម ជាដើម។

Cellcard បានប្រើប្រាស់កម្មវិធីនេះដើម្បីបន្ថែមគំនិតផ្តួចផ្តើមក្នុងកិច្ចទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន(CSR) របស់ពួក គេតាមរយៈការបរិច្ចាគទៅមជ្ឈមណ្ឌលកុមារកំព្រា  និងសាលារៀននៅក្នុងខេត្តដែលពួកគេធ្វើដំណើរទៅកាន់ការប្រកួត។

ជាសរុបរួម សាលាតម្រង់ទិសបាល់ទាត់ សម្រេចបានចំនួនសិស្សដែលចូលរួមជាង 2000 នាក់ទូទាំងប្រទេស ដែលក្នុងនោះដែរ យុវជនអាយុក្រោម 15 ឆ្នាំមានចំនួន 25 ក្រុម និង យុវជនអាយុក្រោម 17ឆ្នាំមានចំនួន 26 ក្រុម ។

បន្ទាប់ពីបញ្ចប់ការប្រកួតចុងក្រោយ និង ពិធីប្រគល់ពានរង្វាន់ Cellcard នឹងរៀបចំការប្រគុំតន្រ្តីសម្រាប់សិស្សានុសិស្ស ដែលមានការចូលរួមពី ឯកអគ្គរាជទូតសុឆន្ទៈរបស់ Cellcardគឺ កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា​ ​តី។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!