ក្រុមហ៊ុន Cellcard ចាប់ដៃគូជាមួយ Battle of the Bands 2019 | សែលកាត

ក្រុមហ៊ុន Cellcard ចាប់ដៃគូជាមួយ Battle of the Bands 2019

ថ្ងៃចេញផ្សាយ: មករា, ថ្ងៃ​សុក្រ 25, 2019

 

ក្រុមហ៊ុន Cellcard បានប្រកាសថ្ងៃនេះថានឹងចាប់ដៃគូជាមួយផលិតកម្ម Kilat Events   ដើម្បីរៀបចំការប្រកួតប្រចាំឆ្នាំ Battle of the Bands Cambodia 2019។ ការប្រកាសនេះ ត្រូវបានរៀបចំឡើងក្នុង សន្និសីទសារព័ត៌មាននៅហាង Hard Rock Café ក្នុងអគារ Exchange Square រាជធានីភ្នំពេញ។

ការដាក់ពាក្យចូលរួមប្រកួត នឹងមានរយៈពេល១ខែ ពីថ្ងៃទី១ដល់ទី២៨ ខែកុម្ភៈ ជាមួយនឹងសមាជិកក្រុមដែលមានអាយុពី១៦ ដល់ ៣៥ឆ្នាំ។ ក្រុមតន្ត្រីជាភ្ញៀវកិត្តិយសដែលនឹងចួលរួមមានដូចជា Moustache Band  ដែលមានអ្នកគាំទ្រជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

​នៅក្នុងកម្មវិធីនោះដែរ អ្នកគាំទ្រអាចចូលរួមនៅក្នុងវគ្គ ជម្រុះ ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្របាន។ នៅក្នុងនោះ នឹងមានការផ្សាយកម្មវិធី១២ដងនៅលើ Facebook page របស់ Cellcard ដើម្បីចែករំលែកនូវសកម្មភាពទាំងនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា Battle of the Bands​ គឺស័ក្តិសមសម្រាប់ក្រុមយុវជនដើម្បីកាន់ចង្កូតក្នុងការលើកទឹកចិត្ត និងស្វែងរកអ្នកមានទេពកោសល្យនៅកម្ពុជា។

លោកនិយាយថា ក្រុមហ៊ុន Cellcard មានប្រវត្តិសាស្ត្រដ៏យូរអង្វែងលើការគាំត្រសិល្បករវ័យក្មេង និងជួយគាំទ្រ និងពង្រឹងអាជីពរបស់ពួកគេ។

លោក​ និយាយថា​ «ពួកយើងមានកញ្ញា Reth Suzana ជាឯកអគ្គរដ្ឋទូតសុឆន្ទៈ​ជាង៣ឆ្នាំមកហើយ​ ហើយពួកយើងបានចុះកុងត្រាជាមួយ Jamie Tey ម្នាក់ទៀតកាលពីឆ្នាំមុន ជាមួយនឹងបទចម្រៀងដ៏ល្បីល្បាញរបស់គាត់»។

លោកបានបន្តថា៖ «ជាមួយនឹង Battle of the Bands ពួកយើងរង់ចាំក្នុងការពង្រីកវិសាលភាពនៃសិល្បក និងអ្នកមានឥទ្ធិពលដ៏មានសក្តានុពលរបស់យើង ដើម្បីជួយដឹកនាំ​មុខមាត់ក្រុមហ៊ុនដែលទាក់ទងនឹងយុវជនសម្រាប់ឆ្នាំនេះ»។

«ក្នុងការប្រកួតដែលមានរយៈពេល៣ខែនេះ ដើម្បីផ្តល់ការកម្សាន្តជូនអ្នកទាំងអស់គ្នា ហើយពួកយើងទន្ទឹងរង់ចាំជួបអ្នកមានទេពកោសល្យនៅក្នុងដំណាក់កាលទាំងនោះ។ សូមឱ្យក្រុមដែលល្អបំផុតឈ្នះ!»

ការចុះឈ្មោះគឺគ្រាន់តែផ្ញើ សំឡេង ឬវីដេអូ បែបoriginal ឬ cover តាមរយៈអ៊ីមែល៖ battleofthebandskh@gmail.com.

ក្រុមដែលឈ្នះចុងក្រោយបន្ទាប់ពីការជម្រុះនឹងទទួលបានរង្វាន់ជាទឹកប្រាក់ $2,500 (ពីរពាន់ប្រាំរយដុល្លារ) ជាមួយនឹងរង្វាន់ពី Cellcard ដែលក្រុមនីមួយៗនឹងទទួលបានទូរសព្ទ iPhone XR និងគម្រោងអ៊ិនធឺណិត១ឆ្នាំដោយឥតគិតថ្លៃជាមួយនឹងលេខពិសេស។

ក្រុមហ៊ុន Cellcard នឹងផ្តល់រង្វាន់ដល់សមាជិកក្រុម ៣ក្រុមនៅវគ្គផ្តាច់ព្រ័ត្រនូវការលេងអ៊ិនធឺណិត៦ខែ និងលេខពិសេស ១។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅឯហាង Hard Rock Café ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅខាងក្រៅអគារ Exchange Square។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ Facebook page របស់ Battle of the Bands Cambodia ឬ Cellcard Facebook page។

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!