ក្រុមហ៊ុនCellcardប្រារព្ធពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ ជា​មួយ​នឹង​ភ្នាក់ងារចែកចាយ​សំខាន់​ៗ​របស់​ខ្លួន​​ រួម​មានការ​ផ្តល់​ជូន​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ | សែលកាត

ក្រុមហ៊ុនCellcardប្រារព្ធពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ ជា​មួយ​នឹង​ភ្នាក់ងារចែកចាយ​សំខាន់​ៗ​របស់​ខ្លួន​​ រួម​មានការ​ផ្តល់​ជូន​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​ច័ន្ទ 01, 2019

នៅថ្ងៃនេះក្រុមហ៊ុន​ ​សែលកាត បាន​ប្រារព្ធ​ពិធីជប់​លៀង​ដ៏ពិសេស​មួយ​​​សម្រាប់​​​​ភ្នាក់​ងារ​ចែកចាយ​​សំខាន់​ៗរបស់​ខ្លួន​ មុន​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃណីជាតិខ្មែរ​។

កម្មវិធី​នេះ​ ត្រូវ​បាន​ប្រារព្ធធ្វើ​ឡើង​ដើម្បី​​ជា​ឱកាសថ្លែង​អំណរគុណ​ទៅ​ដល់​ភ្នាក់​ងារ​​​ ក៏ដូច​ជា​លើក​ទឹក​ចិត្ត​ចំពោះ​​កំនើន​នៃ​ការ​លក់​ស៊ីម​​សែលកាត។​

ដំណើរ​ការ​សំខាន់​នៃ​​កម្មវិធីនេះ​គឺ​ការ​ផ្តល់​ជូនដ៏​ពិសេស​​ដល់​​ភ្នាក់ងារ​​​​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ដែល​មាន​រយៈពេល​10 សប្តាហ៍ពេញ​ ចាប់​ពី​ខែ​មករា​ ដល់​ខែ​មីនា​ឆ្នាំ​ 2019។​

ការ​ផ្តល់​ជូន​នេះ​ចែក​ចេញ​ជា​ពីរផ្នែកធំៗ​គឺ៖

  • សម្រាប់​រង្វាន់​ធំ ភ្នាក់​ងារ​ចែក​ចាយ​ នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​កាត​កោស​ទឹក​ប្រាក់​ចំនួន​ 5,000 ​ដុល្លារ និងម៉ូតូ Honda Click សេរ៊ី 2019
  • សម្រាប់​រង្វាន់​ប្រចាំសប្តាហ៍ ភ្នាក់​ងារ​ចែក​ចាយ​ នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃiPhone Xនិង​​កាត​កោស​ជាច្រើនរង្វាន់ផ្សេង​ទៀត

កម្មវិធី​ជប់​លៀង​នេះ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងកាលពី​ថ្ងៃ​ទី​1ខែ​មេសា​ ឆ្នាំ2019​ ចាប់​​ពី​ម៉ោង​6​ ដល់​ម៉ោង​9​យប់​​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​2ដែល​មាន​អ្នក​ចូល​រួម​​ជាង​ 1០០​នាក់​ រួម​មានភ្នាក់​ងារ​ចែក​ចាយ​ អ្នក​សារព័ត៌មាន​ និង​ក្រុមការងារ​របស់​សែលកាត។​

នាយក​ផ្នែក​លក់របស់​ក្រុម​ហ៊ុនសែលកាត​​ លោកJohnny Wongមានប្រសាសន៍ថា កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ជា​ការ​​ថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែង ក៏ដូចជា​ជោគជ័យ​ក្នុង​ការ​លក់​របស់​បណ្តាញ​ភ្នាក់​ងារ​ចែក​ចាយទាំងអស់របស់សែលកាត។​

លោក Johnny Wong ​បាន​និយាយ​ថា​៖ «ភ្នាក់​ងារ​ចែក​ចាយ​របស់​យើង​មួយ​ចំនួន​ គឺ​បាន​ធ្វើ​ការ​​ជាមួយ​យើង​​​តាំង​ពីក្រុមហ៊ុនចាប់ដំណើរ​​ការ​​រហូតដល់ពេលនេះ​ មាន​រយៈពេលប្រមាណជាង​​ ២០​ឆ្នាំ​មក​ហើយ»។​

ពួក​គេ​បាន​ធ្វើ​ការ​ជាមួយពួក​យើង​ក្រោ​ម​គោល​ដៅ​ជំនួញ​តែ​មួយ​ និង​ធ្វើ​អោយ​ប្រាកដ​ថា​ ​កេរ្តិ៍ឈ្មោះ​របស់​ក្រុម​ហ៊ុនសែលកាត​​នៅ​តែ​មាន​​ភាពល្បី​ល្បាញ​ពេញ​ទូទាំង​ប្រទេស​​។​

សម្រាប់​​ព័ត៌មាន​បន្ថែម​អំពី​ការ​ផ្តល់​ជូន​ពិសេស​របស់​ក្រុម​ហ៊ុនសែលកាត​ ក៏ដូចជាកម្មវិធីប្រូម៉ូសិន និងរបៀបឈ្នះរង្វាន់​​ទាំងអស់​​​ សូម​ចូល​ទៅកាន់​គេហទំព័រ​ www.cellcard.com.khឫ តាម​ដាន​ទំព័រហ្វេសប៊ុក​​​ និង​IG របស់​ក្រុម​ហ៊ុនសែលកាត៕

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!