ក្រុមហ៊ុន Cellcard និង​ FFC បង្កើតការស្រលាញ់បាល់ទាត់ឡើងវិញនៅខេត្តសៀមរាប ហើយផ្តល់ស្នាមញញឹមដល់កុមារនៅ មជ្ឈមណ្ឌលកុមារអង្គរ | សែលកាត

ក្រុមហ៊ុន Cellcard និង​ FFC បង្កើតការស្រលាញ់បាល់ទាត់ឡើងវិញនៅខេត្តសៀមរាប ហើយផ្តល់ស្នាមញញឹមដល់កុមារនៅ មជ្ឈមណ្ឌលកុមារអង្គរ

ថ្ងៃចេញផ្សាយ: កុម្ភៈ, ថ្ងៃ​សុក្រ 08, 2019

 

សាលាបាល់ទាត់ជើងឯក គឺជាកម្មវិធីរបស់ក្រុមហ៊ុន Cellcard ប្រតិបត្តិករដែលទទួលបានពានរង្វាន់នៅកម្ពុជា ជាមួយនឹង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ទៅខេត្តសៀមរាបដើម្បីរៀបចំការប្រកួតលើទី8 សម្រាប់ឆ្នាំ2019។

 

រៀបចំឡើងនៅពហុកីឡាដ្ឋានខេត្តសៀមរាប នៅថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ២០១៩ រវាង៤ក្រុមមកពីខេត្តសៀមរាប​ ​និង ព្រះវិហារ ពហុកីឡាដ្ឋានបានពោរពេញទៅដោយ ទស្សនិកជន មិត្តភក្តិ អ្នកគាំទ្រ និង អ្នកលើកទឹកចិត្តរួមទាំង​អ្នកគាំទ្រ សារព័ត៌មាន និង ក្រុមការងារ Cellcard។

បន្ថែមពីលើការប្រកួតបាល់ទាត់នៅឆ្នាំនេះ សាលាបាល់ទាត់ជើងឯក មិនត្រឹមតែស្វែងរកជើងឯកបាល់ទាត់ជំនាន់ថ្មីនោះទេ ប៉ុន្តែផ្តល់ឥទ្ធិពលវិជ្ជមានដល់សហគមន៍ ដោយកម្មវិធីនេះអាចផ្តល់ប្រយោជន៍ និងបង្កើនការចូលរួមក្នុងកីឡាបាល់ទាត់ពីយុវជនកម្ពុជា រួមទាំងអ្នកដែលមានលទ្ធភាពតិចតួចក្នុងការទទួលបាន ក៏ដូចជា មធ្យោបាយក្នុងការលេង ឬ កីឡាបាល់ទាត់ដែលជាគោលដៅ និងក្តីសុបិន្តរបស់ពួកគេ។

ដើម្បីធានាថាឥទ្ធិពលនេះនឹងមានវិសាលភាពធំទូលាយ ក្រុមហ៊ុន Cellcard និង​ FFC បានបញ្ចូលកម្មវិធីនេះជាផ្នែកមួយនៃសកម្មភាព ទំនួលខុសត្រូវសង្គម (CSR) បន្ថែមពីការជ្រើសរើសសាលាចំនួន ២៤ទូទាំងប្រទេសក្នុងកម្មវិធីបាល់ទាត់។

 

គោលបំណងរបស់កម្មវិធីថ្មីនេះ គឺដើម្បីបញ្ចូល និង ជួយកុមារដែលងាយរងគ្រោះ តាមរយៈការបរិច្ចាគ និងការចែកចាយនៅកន្លែងប្រកួត។

នៅខេត្តសៀមរាប កម្មវិធីនេះបាននាំយក ក្រុមការងារ Cellcard សមាជិកFFC សហព័ន្ធកីឡាបាល់ និងកីឡាករកីឡាបាល់ទាត់ មកកាន់មជ្ឈមណ្ឌលកុមារអង្គរ ដែលជាអង្គការមួយដែលផ្តល់ការអប់រំដល់កុមារនៅតាមជនបទកម្ពុជាចាប់ពីអាយុ 5 ដល់15 ឆ្នាំ អ្នកដែលគ្មានលទ្ធភាពទៅសាលា។ ដោយមានការគាំទ្រពីសហគមន៍ខេត្តសៀមរាប និង ម្ចាស់ជំនួយរបស់មជ្ឈមណ្ឌលកុមារអង្គរ កុមារសរុប 217 នាក់ស្ថិតនៅក្រោមការមើលថែរបស់ពួកគេ។

នៅថ្ងៃទី ២ ខែមករា ឆ្នាំ 2019 មជ្ឈមណ្ឌលបានស្វាគមន៍ក្រុម Cellard និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ដំណើរទស្សនកិច្ច និង ការចែកចាយអំណោយរួមទាំងអាហារ និងសម្ភារៈសិក្សាដល់កុមារសរុប 217 នាក់។

លើសពីនេះ កីឡាករបាល់ទាត់បានចុះបង្ហាត់ដោយផ្ទាល់ដើម្បីលើកទឹកចិត្តកុមារ និង លេងពីរទៅបីជុំជាមួយសហគមន៍របស់មជ្ឈមណ្ឌល។

កម្មវិធីសាលាបាល់ទាត់ បន្តរហូតដល់ខែមេសា ឆ្នាំ 2019 ហើយការប្រកួតនឹងធ្វើឡើងនៅ ខេត្តបន្ទាយមានជ័យ ដែលនឹងរួមបញ្ចូលទាំងការចែកអំណោយ ទៅកាន់អង្គការមួយចំនួនទៀតដែរ។

ដើម្បីស្វែងយល់បន្ថែមអំពីមជ្ឈមណ្ឌលកុមារអង្គរនៅសៀមរាប សូមចូលមើលគេហទំព័រ www.angkorkidscenter.org

អង្គការនេះក៏ជាការរួមចំណែកហិរញ្ញវត្ថុដែរ។ សម្រាប់ការចាប់អារម្មណ៍ផ្ញើរប្រាក់អាចត្រូវបានផ្ញើទៅ

Reference: ANGKOR KIDS CENTER
Account Holder: helpucation e.V.
Account  number: 893 6722
Bank code: 711 600 00
BIC/SWIFT-Code: GENODEF1VRR
IBAN: DE83 7116 0000 0008 9367 22

 

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​អង្គារ 09, 2019

ភ្នំពេញ 8 មេសា 2019: Cellcard ចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ...

មេសា, ថ្ងៃ​សៅរ៍ 06, 2019

នៅថ្ងៃអាទិត្យនេះ សិស្សវិទ្យាល័យរាប់រយនាក់ នឹងជួបជុំគ្នានៅវិទ្យាល័យឥន្ទ្រទេវី ...

មេសា, ថ្ងៃ​ច័ន្ទ 01, 2019

នៅថ្ងៃនេះក្រុមហ៊ុន​ ​សែលកាត បាន​ប្រារព្ធ​ពិធីជប់​លៀង​ដ៏ពិសេស​មួយ​​​សម្រាប់​​​...

មិនា, ថ្ងៃ​អាទិត្យ 31, 2019

Cellcard និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្ងៃនេះអបអរសាទរភាពជោគជ័យដ៏ធំធេង ...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !