កម្មវិធី Super Data Race របស់ Cellcardបានមកដល់ខេត្តបាត់ដំបង | សែលកាត

កម្មវិធី Super Data Race របស់ Cellcardបានមកដល់ខេត្តបាត់ដំបង

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​សុក្រ 10, 2019

 

សិស្សានុសិស្សរាប់រយនាក់នៅខេត្តបាត់ដំបង នឹងមកជួបជុំគ្នានៅថ្ងៃនេះ (ថ្ងៃសុក្រ ទី១០ ខែឧសភា) នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងសេដ្ឋកិច្ច ដើម្បីបញ្ចប់វគ្គចុងក្រោយរបស់កម្មវិធី​ Super Data Race។

ក្រុមការងារ Cellcard បានទៅខេត្តបាត់ដំបង​ កាលពីសប្តាហ៍មុនដើម្បីធ្វើការជ្រើសរើសអ្នកចូលរួមប្រកួតក្នុងកម្មវិធីថ្ងៃនេះនៅម៉ោង៤រសៀល។

កម្មវិធី Super Data Race គឺជាកម្មវិធីប្រកួតហ្គេមលើទូរស័ព្ទ បង្កើតឡើងដើម្បីលើកទឹកចិត្តសិស្សានុសិស្សឱ្យទទួលបានភាពរីករាយជាមួយនឹងកម្មវិធីទូរស័ព្ទអនឡាញ ហើយក៏ដូចជាការបង្ហាញពីប្រព័ន្ធទំនាក់ទំនងរបស់Cellcardលើបច្ចេកវិទ្យា 4G ដែលមានលឿនជាងគេនៅប្រទេសកម្ពុជា។

រង្វាន់ល្អៗជាច្រើនសម្រាប់ផ្តល់ជូនអ្នកឈ្នះការប្រកួតមានដូចជា iPhone XS Max, iPad, Huawei Nova 3i, AirPods, និង MiFis។

អ្នកចូលរួមលេងទាំងអស់ នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសមួយបន្ទាប់ពីការប្រកួតលេងហ្គេមនេះ ដែលមានវត្តមានពី ឯកអគ្គរាជទូតសុឆន្ទៈ រេត ស៊ូហ្សាណា និង Tey ហើយក៏មានការចូលរួមសម្តែងពីភ្ញៀវកិត្តិយសនិង តារាNetIdolsដូចជា ​Chivit, Bunleng, Rainee Dara និង Seak។

ក្រុមហ៊ុន Cellcard រំពឹងថា ការប្រកួតនៅខេត្តបាត់ដំបងនេះនឹងទទួលបានប្រជាប្រិយភាពជាង​កម្មវិធីដែលទើបនឹងធ្វើរួចនៅក្រុងភ្នំពេញ អំឡុងពេលសង្រ្កានឆ្នាំថ្មី ដែលមានអ្នកចូលរួមជាង៤០០នាក់។

លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា កម្មវិធី Super Data Race បានបង្ហាញពីទម្រង់ប្រជាប្រិយភាពសម្រាប់យុវជន និងជាវិធីសាស្ត្រល្អមួយក្នុងការលើកទឹកចិត្តពួកគេឱ្យរស់នៅក្នុងជីវិតទំនើបបែបឌីជីថល។

លោកបានបន្តថា៖ «ក្រុមហ៊ុន Cellcard ពេញចិត្តក្នុងការផ្តល់ឱកាសឱ្យយុវជនកម្ពុជាចូលរួមប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត និងឧបករណ៍បន្ថែមដូចជាការពង្រឹងបទពិសោធន៍ និងការរុករកថ្មី។

លោកបានឱ្យដឹងថា៖ «កម្មវិធី Data Race គឺជាកម្មវិធីហ្គេម ប៉ុន្តែមានមាតិកាបែបអប់រំដោយបញ្ចូលគ្នាជា «educatinment»។

លោកបានបន្ថែម៖ «ដូចដែលពួកយើងកំពុងធ្វើដំណើរទៅមុខទៀតជាមួយបច្ចេកវិទ្យា ​AR និង VR ជូនយុវជនដោយផ្តល់បទពិសោធន៍បន្ថែមពីCellcard ដែលពួកយើងកំពុងបង្កើនការទំនាក់ទំនង​ជាមួយសកម្មភាពសំខាន់នេះ»។

កម្មវិធី Super Data Race អាចទាញយកបានឥឡូវនេះទាំងនៅលើ IOSនិង Android Playstores។ អ្នកទាំងអស់គ្នាអាចចូលរួមការប្រកួតនៅខេត្តបាត់ដំបង ដោយគ្រាន់តែទាញយកកម្មវិធីនេះ ប្រមូលកាបូបពីកន្លែងចុះឈ្មោះ ហើយត្រៀមខ្លួនទៅប្រកួតនៅសាកលវិទ្យាល័យនៅម៉ោង៤​រសៀល។

អ្នក​​​អាចតាមមើលសកម្មភាពប្រកួត និងភាពរីករាយនៅលើ Facebook page Cellcard Play៕

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!