ក្រុមហ៊ុនfranchise ពីអាមេរិកក្លាយជាដៃគូចែកចាយផ្តាច់មុខថ្មីរបស់Cellcard | សែលកាត

ក្រុមហ៊ុនfranchise ពីអាមេរិកក្លាយជាដៃគូចែកចាយផ្តាច់មុខថ្មីរបស់Cellcard

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​អង្គារ 30, 2018

ហាងទំនិញមកពីសហរដ្ឋអាមេរិក ដែលដំណើរការនៅប្រទេសនានាជុំវិញពិភពលោក Circle K ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយផ្តាច់មុខជាមួយក្រុមហ៊ុនCellcard។

ការចាប់ដៃគូជាមួយហាង Circle K នេះ គឺដើម្បីចែកចាយស៊ីមកាតសែលកាត ក៏ដូចជាអនុញ្ញាតឱ្យ​ហាង​ ​Circle K ចូលរួមក្នុងយុទ្ធនាការឌីជីថលរបស់ សែលកាត ដើម្បីបង្កើនការយល់ដឹងពីក្រុមហ៊ុន​ ​franchis​e​ នេះឲ្យបានកាន់តែច្បាស់។

អ្នកតំណាងហាង Circle K បាននិយាយថា៖ «ពួកយើងរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Cellcard ពួកយើងមានអារម្មណ៍ថា Cellcard គឺស័ក្តិសមនឹងហាង Circle K។  ក្រុមហ៊ុន Cellcard មិនត្រឹមតែជាក្រុមហ៊ុនខ្មែរក្នុងស្រុកតែមួយប៉ុណ្ណោះទេ តែការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវការភ្ជាប់ទំនាក់ទំនងដ៏ល្អ ក៏ដូចជាការទទួលស្គាល់ពីអន្តរជាតិថាជាក្រុមហ៊ុនឈានមុខគេលើបណ្តាញទូរគមនាគមន៍ គឹជាអ្វីដែលយើងជាអ្នកចំណូលថ្មីចង់ចូលរួមចំណែកនៅក្នុងប្រទេសកម្ពុជា។»

ហាង Circle K បានបើកដំណើរការសាខាទីមួយរបស់ខ្លួននៅរាជធានីភ្នំពេញ នៅខណ្ឌទួលគោក នៅដើមឆ្នាំនេះ ហើយបានបន្តពង្រីកខ្លួនយ៉ាងជោគជ័យដល់ទៅ១៥សាខា ហើយហាងដែល​ជោគជ័យខ្លាំងជាងគេនោះគឺនៅសាខាជិតសកលវិទ្យាល័យភូមិន្ទ​​ភ្នំពេញ។ ​ហាងដែលទទួលបានអាជ្ញាប័ណ្ឌពីអាមេរិកនេះ គ្រោងពង្រីកខ្លួនរហូតដល់ទៅ៤០ហាងនៅរាជធានី​ ​ភ្នំ​ពេញ​​ ​ក្នុងពេលប៉ុន្មានខែខាងមុខនេះ រួមបញ្ចូលទាំងការពង្រីកសាខាទៅខេត្តសៀម​រាប​ ​និង​ ​ខេត្ត​​ព្រះសីហនុផងដែរ។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនCellcard បានមានប្រសាសន៍ថា​​៖​ ​«​ការពង្រីកការចែកចាយស៊ីមកាតរបស់យើងគឺជាអ្វីដែលយើងកំពុងធ្វើការ។ ជាមួយនឹងការ​​ពង្រីកបច្ចេកវិទ្យា4G យើងធានាថាផលិតផលរបស់យើងគឹជាអ្វីដែលអតិថិជនចង់បាន​ ​ដោយធានាពីភាពងាយស្រួលក្នុងការស្វែងរកផលិតផលរបស់យើង ទាំងនៅកន្លែងដែលពួកគេរស់នៅ និងធ្វើការផងដែរ។ ខណៈពេលដែលយើងមិនទាន់មានដៃគូចែក​ចាយផ្តាច់មុខនៅឡើយ យើងក៏បានចាប់ដៃគូជា​មួយហាងទំនិញដែលកំពុងមានការរីកដុះដាលខ្លាំង ហើយវាបានក្លាយជាកន្លែងសម្រាប់​សិស្សានុសិស្ស និងអ្នកធ្វើការអាចណាត់ជួបជុំគ្នា។​ ការចាប់ដៃគូសហការនេះក្នុងគោលបំណងបង្កើនភាពជិតស្និទ្ធជាមួយយុវជនមួយកម្រិតទៀត។ យើងទនឹងសហការជាមួយហាង​ ​Circle K និងធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីសម្រេចគោលបំណងជាច្រើនរបស់ពួកយើង។»

សកម្មភាពផ្សេងៗក្នុងភាពជាដៃគូរវាងហាង Circle K និង ក្រុមហ៊ុនសែលកាត នឹងមាននៅលើទំព័របណ្តាញសង្គមរបស់ពួកគេក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!