តារាថ្មីទើបរះប្រចាំផលិតកម្ម Sun Records Asia លោក Rawyerចូលរួមចែករង្វាន់ផ្សងសំណាងទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ | សែលកាត

តារាថ្មីទើបរះប្រចាំផលិតកម្ម Sun Records Asia លោក Rawyerចូលរួមចែករង្វាន់ផ្សងសំណាងទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​អង្គារ 30, 2018

ក្នុងឱកាសប្រារព្ធពិធីចែករង្វាន់ថ្ងៃនេះ ក្រុមហ៊ុនCellcard បានប្រគល់រង្វាន់ដែលមានទឹកប្រាក់10ម៉ឺនដុល្លារដល់អ្នកឈ្នះពីកម្មវីធីឈ្នះ1ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ។

តារាថ្មីទើបរះលោក Rawyer ពីផលិតកម្ម Sun Records Asia និងជាម្ចាស់បទ «បែកល្អបន្តឈឺចាប់ »​​​ បាន​ចូលរួមជាតារាកិត្តិយស ដែលមិនត្រឹមតែផ្តល់ការភ្ញាក់ផ្អើលដល់អ្នកឈ្នះរង្វាន់នោះទេ ប៉ុន្តែក៏បានផ្តល់នូវរង្វាន់ទឹកប្រាក់​ចំនួន10ម៉ឺនដុល្លារជូនអ្នកឈ្នះផងដែរ។

រង្វាន់ផ្សេងទៀតដែលចែកជូនក្នុងកម្មវិធីនេះមានដូចជា៖

  • ម៉ូតូ Yamaha QBIX សេរ៊ី ២០១៨៖ អ្នកឈ្នះចំនួន ៣រង្វាន់ (កម្មវធី iKnow iKnow)
  • ម៉ូតូ Yamaha Janus 2018៖ អ្នកឈ្នះចំនួន ១៩ រង្វាន់ (កម្មវិធី Fish-a-Motor)
  • ម៉ូតូ Fino៖ អ្នកឈ្នះចំនួន ២ រង្វាន់ (កម្មវិធី Calltune)
  • ទឹកប្រាក់ចំនួន ១០ លានរៀល៖ អ្នកឈ្នះចំនួន ១ រង្វាន់ (កម្មវិធី Music on Demand)

លោក Rawyer បានបន្តចូលរួមកម្មវីធីផ្តល់រង្វាន់ជូនអ្នកឈ្នះព្រមទាំងក្រុមគ្រួសារ និង​មិត្តភក្តិ ដោយមានការថតរូបជុំគ្នា ហើយឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានផ្សព្វផ្សាយចម្រៀងបទ «បែកល្អបន្តឈឺចាប់​​»​ ដែលមាននៅលើកម្មវិធីសែលកាត Calltunes ដោយអតិថិជនអាចវាយ លេខកូដចម្រៀង៖ 728909។ ​ដើម្បីភ្ជាប់បទនេះ សូមវាយ #27​27​#​7​2​8​9​0​9#

សម្រាប់ព័ត៌មានបន្ថែមនៃកម្មវិធីពិសេសៗចែករង្វាន់ជាច្រើន និងវិធីសាស្ត្រដើម្បីឈ្នះ សូម​ចូលទៅកាន់គេហទំព័រ www.cellcard.com.kh និងចូលមើល page របស់Cellcard​ ​ទាំងក្នុងFacebook និង Instagram ហើយរង្វាន់កំពុងរង់ចាំអ្នក។ អតិថិជនអាចស្វែងរកការណែនាំបន្ថែមតាមរយៈសេវាបម្រើអតិថិជនរបស់Cellcard ២៤ម៉ោងក្នុង​មួយសប្តាហ៍ ទូរស័ព្ទ៖ 812 ឬ 012 812 812៕

អ្នកក៏អាចអានផងដែរ

កុម្ភៈ, ថ្ងៃ​សុក្រ 08, 2019

  សាលាបាល់ទាត់ជើងឯក គឺជាកម្មវិធីរបស់ក្រុមហ៊ុន Cellcard ប្រតិបត្តិករដែលទទ...

មករា, ថ្ងៃ​សុក្រ 25, 2019

ក្រុមហ៊ុន Cellcard មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការទទួល ពានរង្វាន់ជា...

មករា, ថ្ងៃ​សុក្រ 25, 2019

  ក្រុមហ៊ុន Cellcard បានប្រកាសថ្ងៃនេះថានឹងចាប់ដៃគូជាមួយផលិតកម្ម Kilat Events...

មករា, ថ្ងៃ​សៅរ៍ 05, 2019

រាជធានីភ្នំពេញ ថ្ងៃទី 5 ខែមករា ឆ្នាំ2019៖ ក្រុមហ៊ុន Cellcard កម្មវិធីចាប់រង្វ...