ក្រុមហ៊ុន Cellcard ផ្តល់រង្វាន់ទឹកប្រាក់ចំនួន 321, 000 ដុល្លារអាមេរិចដល់អ្នកឈ្នះរង្វាន់នៅខែមេសា | សែលកាត

ក្រុមហ៊ុន Cellcard ផ្តល់រង្វាន់ទឹកប្រាក់ចំនួន 321, 000 ដុល្លារអាមេរិចដល់អ្នកឈ្នះរង្វាន់នៅខែមេសា

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​អង្គារ 07, 2019

ភ្នំពេញ​ ថ្ងៃទី​០៣ ខែ​ឧសភា​ ឆ្នាំ​២០១៩

នៅ​ថ្ងៃ​នេះ​​ ក្រុម​ហ៊ុន Cellcard ​បាន​ធ្វើ​ការ​ប្រគល់​រង្វាន់ជូន​ដល់​អតិថិជន​របស់​ខ្លួន​​ដែល​បាន​ឈ្នះ​រង្វាន់​នៅ​ខែ​មេសា​ឆ្នាំនេះ នៅ​ក្នុង​ពិធី​ចាប់​​រង្វាន់​​លើក​ទី ​5​។​

រង្វាន់​ដ៏​សន្ធឹក​សន្ធាប់​នេះ​ មាន​តម្លៃ​ប្រមាណ 32ម៉ឺន​ដុល្លារ​​អាមេរិច​​ និង​ជា​រង្វាន់​​ដ៏​ធំ​បំផុត​ក្នុង​ឆ្នាំ​ 2019 ​រួមមាន​អ្នក​ឈ្នះ​រង្វាន់ 10​​ម៉ឺន​ដុល្លារអាមេរិច​ចំនួន 2​រង្វាន់​ និង​​ 9ម៉ឺន​ដុល្លារ​អាមេរិច​ចំនួនមួយ​រង្វាន់​​នៅ​ក្នុង​កម្មវិធី​ឈ្នះ​​ 1​ម៉ឺន​ដុល្លារជា​រៀង​រាល់​ថ្ងៃ​​។​

រង្វាន់​ដែល​នឹង​ផ្តល់​ជូន​​​អ្នក​ឈ្នះ​រង្វាន់ទាំង​ 19នាក់​​រួម​មាន​៖

  • ម៉ូតូ​ Yamaha Mio: អ្នក​ឈ្នះ​ 8 នាក់​​ (កម្ម​វិធី iKnow iKnow​)
  • ម៉ូតូ​ QBIX 2019: អ្នក​ឈ្នះ 17នាក់ (កម្ម​វិធី​ស្ទូច​យក​ម៉ូតូ​)
  • ទឹក​ប្រាក់​ 29ម៉ឺន​ដុល្លារ​អាមេរិច: អ្នក​ឈ្នះ​ 3នាក់​ (កម្មវិធី​ឈ្នះ 1​ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ថ្ងៃ)

 

​កម្ម​វិធី​នេះ ​នឹង​ប្រារព្ធធ្វើ​​នៅ​​ Cellcard សាខា​ផ្សារទំនើប​សុវណ្ណា​ ទីក្រុង​ភ្នំពេញ​ វេលា​ម៉ោង ​4 ​រសៀល​។​

ការ​ផ្តល់​ជូន​នេះ​ នឹង​បន្ត​ផ្តល់​ឱកាស​ដល់​អតិថិជន​ទាំង​អស់​​ក្នុង​ការ​ឈ្នះ​​​​រង្វាន់​ដ៏​ច្រើន​អស្ចារ្យនេះ​​​ជា​រៀង​រាល់​ថ្ងៃ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ទៅលើ​ការផ្តល់​ជូន​ពិសេស​ រង្វាន់​ និង​របៀប​ក្នុង​ការ​ឈ្នះ​រង្វាន់​ពី​ក្រុម​ហ៊ុន​ Cellcard

សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ www.cellcard.com.kh​ និង FacebookនិងInstagram ​របស់​ក្រុម​ហ៊ុន​ Cellcard៕

អ្នកក៏អាចអានផងដែរ

ឧសភា, ថ្ងៃ​អង្គារ 21, 2019

PHNOM PENH (25 May 2019):   The iconic search for Cambodia’s hottest band – ...

ឧសភា, ថ្ងៃ​អង្គារ 21, 2019

PHNOM PENH (21 May 2019): Cellcard has been announced the Best Emerging Mark...

ឧសភា, ថ្ងៃ​អាទិត្យ 19, 2019

ភ្នំពេញ 18 ឧសភា 2019 ក្រុមហ៊ុនCellcard បាននាំយកហ្គេមទូរស័ព្ទ ដ៏ធំបំផុតនៅក្នុង...

ឧសភា, ថ្ងៃ​សុក្រ 10, 2019

  សិស្សានុសិស្សរាប់រយនាក់នៅខេត្តបាត់ដំបង នឹងមកជួបជុំគ្នានៅថ្ងៃនេះ (ថ្ងៃស...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !