ប្រវត្តិក្រុមហ៊ុន | សែលកាត

ប្រវត្តិដ៏រឹងមាំនៅក្នុងឧស្សាហកម្មបង្កើតថ្មី

ក្រុមហ៊ុន​ CamGSM Co. Ltd. គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់សេវាទូរគមនាគមន៍យូរជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានអាយុកាលជាង២០ឆ្នាំមកហើយ និងមានអតិថិជនជាង៣លាននាក់។

ក្រុមហ៊ុននេះបានដាក់ដំណើរការសេវាកម្មតាំងពីឆ្នាំ១៩៩៧ ដោយប្រតិបត្តិការណ៍រួមគ្នាជាមួយក្រុមហ៊ុន​ ​Millicom​International Cellular លើការផ្តល់សេវាទូរស័ព្ទបង់ប្រាក់ជាមុនដោយប្រើកាតកោស​។ ប្រតិបត្តិការណ៍រួមគ្នានេះមានឈ្មោះថាក្រុមហ៊ុន Mobitel ដែលតែងតែជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារបង្កើតថ្មី ផ្នែកបច្ចេកវិទ្យានិងសេវាអតិថិជន។

នៅឆ្នាំ១៩៩៨ ក្រុមហ៊ុន Mobitelបានដំណើរការសេវាទូទាំងប្រទេសកម្ពុជា លើសេវាសារជាអក្សរដំបូងគេនិងសេវាទូរស័ព្ទអន្តរជាតិប្រើប្រាស់ពីក្រៅប្រទេស។

នៅក្នុងឆ្នាំ២០០៥ ក្រុមហ៊ុននេះបានដាក់ដំណើរការបច្ចេកវិទ្យា 3G និងសេវា បន្ថែមតម្លៃ (Value Added Services ឬ VAS) ក៏ដូចជាគម្រោងចែករំលែកទឹកប្រាក់នៅឆ្នាំបន្ទាប់។

ព្រឹត្តិការណ៍ដ៏អស្ចារ្យគួរឱ្យកត់សម្គាល់គឹ ការដំណើរការបណ្ដាញបច្ចេកវិទ្យា 3G ​រួមទាំងការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនពី Mobitel ទៅជា សែល​កាត​ ​(Cellcard) និងការវិនិយោគជាទឹកប្រាក់ជាង ២០០លានដុល្លារសម្រាប់ បណ្តាញសេវាជំនាន់ថ្មី (Next Generation Network ឬ NGN)។

ពីរឆ្នាំបន្ទាប់ពីទិញភាគហ៊ុនពី ក្រុមហ៊ុន Millicomមកក្រុមហ៊ុនសែលកាត បានក្លាយជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ១០០ភាគរយ ជាគុណតម្លៃដែលបានធ្វើឱ្យក្រុមហ៊ុននេះប្រកាន់ខ្ជាប់នូវពាក្យស្លោក​ «មោទនភាពជាខ្មែរ ឬ Proudly Khmer» មកដល់សព្វថ្ងៃ។

ជាមួយនឹងការបង្កើតថ្មី ដោយផ្តល់សេវាបង់ប្រាក់តាមទូរស័ព្ទដៃនៅពីឆ្នាំ២០១០ និង សេវាដំបូងគេLoyalty​​ សម្រាប់អតិថិជននៅឆ្នាំ២០១៣។ ការពង្រឹងបណ្តាញបន្ថែមទៀតនូវបច្ចេកវិទ្យា Small Cell Solutions ក្នុងការពង្រឹងបណ្តាញគ្របដណ្តប់ដែលបានដាក់ដំណើរការនៅឆ្នាំ២០១៣ និង​ បច្ចេកវិទ្យា4G LTE នៅឆ្នាំ២០១៥។

ភាពជោគជ័យនៃបច្ចេកវិទ្យា 4G LTE

នៅឆ្នាំ២០១៧ ការរីកដុះដាលនៃបច្ចេកវិទ្យា 4G LTE បានគ្របដណ្តប់ពី៣០០ ទៅ៣,០០០កន្លែងទូទាំងប្រទេស។

ជាលទ្ធផល ក្រុមហ៊ុន​ សែលកាត ទទួលបានកំណើនអតិថិជនដល់១៤ភាគរយ និង ការប្រើប្រាស់អ៊ីនធើណិត​តាមទូរស័ព្ទដៃបានកើនដល់ជិត ៥០០ភាគរយ។

បច្ចេកវិទ្យា 4G LTE បានបន្តក្លាយការជោគជ័យសម្រាប់ក្រុមហ៊ុន សែលកាត​ ​និង​ ​ប្រ​ទេស​កម្ពុជា​ ​ដោយបន្តទាក់ទាញចំណាប់អារម្មណ៍ពីទូទាំងតំបន់និងអន្តរជាតិ។

ក្រុមហ៊ុន សែលកាត បានទទួលបានរង្វាន់សម្រាប់ទំនុកចិត្តលើបណ្តាញរបស់ខ្លួន វិសាលភាពគ្របដណ្តប់ ​និ​ង​​​ល្បឿនពីក្រុមហ៊ុនឯករាជ្យទូទាំងសកលលោក ដូចជា Ooklaនិង OpenSignal ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា (២០១៧ និង ២០១៨)។

ក្រុមហ៊ុន សែលកាត ក៏ទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជាលើសន្ទស្សន៍តម្លៃទំនិញសម្រាប់អតិថិជន (Consumer Value Index) លើតម្លៃគ្រប់ផលិតផល រួមទាំងតម្លាភាព និង

សេវាកម្ម។

នៅឆ្នាំ២០១៧ ប្រទេសកម្ពុជា ទទួលបានកំណើនប្រើប្រាស់អ៊ីនធើណិតតាមទូរស័ព្ទដៃដល់ទៅ ៣៦ភាគរយ ស្មើនឹងទឹកប្រាក់ ប្រមាណជាង៦១០លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។

ក្រុមហ៊ុន សែលកាត បានក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យដោយបានធ្វើការបង្កើតបណ្តាញបច្ចេកវិទ្យា 4G ហើយបានធ្វើឱ្យតម្លៃប្រើប្រាស់អ៊ីធើណិតទូរស័ព្ទកាន់តែប្រើសើរជាងមុន ជូនប្រជា​ជនកម្ពុជាក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

នៅថ្ងៃនេះ តើ សែលកាត ជានរណា?

ក្រុមហ៊ុន សែលកាត ឈរលើចក្ខុវិស័យរបស់ខ្លួនដោយផ្តល់បែបបទរស់នៅជូនអតិថិជនបែបឌីជីថល​ ​ក៏​ដូចជាសេដ្ឋកិច្ចឌីជីថល។

ដើម្បីសម្រេចគោលដៅនេះ​ ក្រុមហ៊ុន សែលកាត បន្តបង្កើនល្បឿនទិន្នន័យចល័តនិងវិវឌ្ឍទីផ្សារ​ទៅនឹងបច្ចេកវិទ្យាស្មាតហ្វូន។ សមាមាត្របច្ចុប្បន្ន មានទូរស័ព្ទ smartphone ប្រ​មាណ​​៣០ភាគរយ ទៅ ៧០ភាគរយ (កើនឡើងពី៦០ភាគរយកាលពីឆ្នាំមុន)។

ក្រុមហ៊ុន សែលកាត ប្រកាន់ខ្ជាប់អត្តសញ្ញាណរបស់ខ្លួន ជាក្រុមហ៊ុន​​របស់ខ្មែរ​ និង គ្រួសារខ្មែរ លើគោលតម្លៃរបស់ក្រុមហ៊ុនគឺប្រពៃណីនិងទំនើបភាព ដែលជាការវិវឌ្ឍ​ក្នុងការបន្សាំខ្លួនទៅនឹងបច្ចេកវិទ្យា និង ការបន្សាំខ្លួន។

ក្រុមហ៊ុន សែលកាត​ គឺជាមោទនភាពជាខ្មែរ។ បច្ចុប្បន្ន ក្រុមហ៊ុនសែលកាត កំពុងធ្វើការទំនាក់ទំនង​និងយុទ្ធនាការ ជាក្រុមហ៊ុនសម្រាប់មនុស្សគ្រប់គ្នានិងគ្រប់ទីកន្លែង។

យុទ្ធសាស្ត្រនេះបានពង្រឹងខ្លួនក្នុងការផ្គត់ផ្គង់សេវាអ៊ីនធើណិតលើទូរស័ព្ទដៃនៅក្នុងប្រទសកម្ពុជា និង ជាក្រុមហ៊ុនដែលបោះជំហ៊ានចូលក្នុងទីផ្សារដែលប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់បែបបទនៃការរស់នៅ និងសេដ្ឋកិច្ច។

កញ្ចប់សេវារបស់ក្រុមហ៊ុនបច្ចុប្បន្ន៖

  • Osja Xchangeបានផ្តល់ភាពបត់បែនជូនអតិថិជនលើសមត្ថភាពក្នុងការទទួលយកតម្លៃ ១០០ដុល្លារក្នុងការប្រើប្រាស់លើការហៅចេញនិងអ៊ីនធឺណេត សុពលភាព១៤ថ្ងៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ​។​
  • Big Loveផ្តល់ទិន្នន័យអ៊ីនធឺណេតរហូតដល់ 10GB សុពលភាពមួយសប្តាហ៍ត្រឹមតែ១ដុល្លារប៉ុណ្ណោះ​។​

ផលិតផលទាំង២នេះ ភ្ជាប់មកជាមួយតម្លៃសមរម្យនិងអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ការចែក​រំលែក​ទិន្នន័យ ការហៅចេញឥតគិតថ្លៃ និងការផ្តល់ជូនពិសេសក្នុងរយៈពេលខ្លីបន្ថែមទៀត។

ការរៀបចំសម្រាប់បច្ចេកវិទ្យា 5G

ជាមួយនឹងបច្ចេកវិទ្យា 4G LTE គ្របដណ្តប់ស្ទើរគ្រប់ទីកន្លែង ចក្ខុវិស័យរបស់ ក្រុមហ៊ុនសែលកាត គឺការ​សាងសង់ស្ពានតម្រង់ទៅបច្ចេកវិទ្យា 5G។ គោលបំណងរបស់ក្រុមហ៊ុន សែលកាត ក្នុងការណែនាំបច្ចេកវិទ្យា​ ​5G នៅក្នុងប្រទេសកម្ពុជានេះ គឺដោយការផ្តល់នូវបច្ចេកវិទ្យាថ្មីៗដើម្បីជួយលោក អ្នកសម្រេចក្តីប្រាថ្នា​ ​(Enabler​for Dreams)។

ក្រុមហ៊ុន សែលកាត ជឿជាក់ថា ក្តីប្រាថ្នារបស់អតិថិជនរបស់ខ្លួនគឺការទទួលបានគុណភាពជីវិតប្រ​សើរ​ជាងមុនតាមរយៈបច្ចេកវិទ្យា 5G​ នៅគ្រប់ការងារទាំងអស់។

ក្រុមហ៊ុន សែលកាត កំពុងរៀបចំសាកល្បងដំណើរការបច្ចេកវិទ្យា 5G នៅចុងខែកញ្ញា ឆ្នាំ២០១៨ ដែលជាបច្ចេកវិទ្យាទីមួយនៅក្នុងប្រទេសកម្ពុជានៅក្នុងត្រីមាសទី២ ឆ្នាំ២០១៩។

បច្ចេកវិទ្យា 5G នឹងរួមបញ្ចូល៖

  • ទិន្នន័យធំជាងមុន(Big Data)
  • ស៊ីមអេឡិចត្រូនិក(E-Sim)
  • ទីក្រុងឆ្លាត(Smart Cities)
  • បច្ចេកវិទ្យា AI​​(Artificial Intelligence)
  • បច្ចេកវិទ្យា AR (AugmentsនិងVirtual Reality)

បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន សែលកាត នឹងក្លាយជាស្ពានសម្រាប់ការងារទាំងនេះទៅក្នុងឧស្សាហកម្ម​ រដ្ឋាភិបាល និង អតិថិជនក្នុងការធានាលើការពង្រឹងលើបច្ចេកវិទ្យាសម្រាប់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា។

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !