X

​ក្រុមហ៊ុន សែ​ល​កាត គាំទ្រ​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​ការ​ចុះ ឈ្មោះ​ស៊ី​មកា​ត​ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​ជាតិ និង​អតិថិជន​។

​ក្រុមហ៊ុន សែ​ល​កាត កំពុង​អភិវឌ្ឍ​លើ​ដំណើរការ​វិធីសាស្ត្រ​ចម្រុះ​ដើម្បី​ជួយ​សម្រួល​ឲ្យ​ការ ចុះ​ឈ្មោះ​មាន​ភាព​ងាយស្រួល​សម្រាប់​ទាំង​អតិថិជន​ចាស់​និង​អតិថិជន​ថ្មី ទាំងអស់​។ វិធីសាស្ត្រ​ទាំងនោះ​រួម​មានការ​ប្រើប្រាស់​ធនធាន​ឌី​ជី​ថ​ល​ផ្ទាល់ខ្លួន ដូច​ជាតា​មរយៈ​គេហទំព័រ ការ​ចុះ​ឈ្មោះ​ផ្ទាល់​នៅ​ការិយាល័យ​និង​ដេប៉ូ​ចែកចាយ យុទ្ធនាការ​ក្រុមការងារ​ចុះ​ដោយ​ផ្ទាល់ រួម​ទាំង​សេវា​អតិថិជន​តាម​ទូរស័ព្ទ​ផង​ដែរ​។សូម​ចុច​នៅ​ទី​នេះ

​សារ​ជូនដំណឹង​ជា​អក្សរ​នឹង​ត្រូវ​ផ្ញើ​ទៅ​កាន់​អតិថិជន​ដែល​មិន​ទាន់​ចុះ ឈ្មោះ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ជ្រាប​ពី​វិធី និង​ទីកន្លែង​ចុះ​ឈ្មោះ​។

​សម្រាប់​អ​ថិ​ជន​ដែល​មិន​ច្បាស់​ថា​ខ្លួន​បាន​ចុះ​ឈ្មោះ​រួច​ហើយ​ឬ​នៅ អាច​ទូរស័ព្ទ​មក​សាកសួរ​សេវា​អតិថិជន​របស់​យើង​តាម​រយៈ​លេខ 812 ដែល​ក្រុមការងារ​យើង​នឹង​ជួយ​ផ្តល់​ព័ត៌មាន​ពេញ 24​ម៉ោង​ជា​រៀងរាល់ថ្ងៃ​។​