ចែករំលែកលុយទូរស័ព្ទជាមួយគ្រួសារនិងមិត្តភក្តិ

បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទពីសេវាបង់ប្រាក់មុនរបស់អ្នកទៅកាន់អតិថិជនប្រើប្រាស់សេវាបង់ប្រាក់មុនមួយណាក៏បាន។

វិធីប្រើប្រាស់៖

ជំហានទី 1៖   ដើម្បីភ្ជាប់គម្រោង  ចែក ហើយ និយាយ៖ វាយអក្សរ [P2P] រួចផ្ញើទៅកាន់ 7273 បន្ទាប់មកនឹងទទួលបានលេខកូដរបស់អ្នក

ជំហានទី 2៖   ដើម្បីប្តូរលេខកូដ៖ សូមចុច*132*លេខកូដចាស់*លេខកូដថ្មី*វាយលេខកូដថ្មីម្តងទៀត#

ឧទាហរណ៍៖ *132*00000*11223*11223# រួចផ្ញើសារ/ហៅទូរស័ព្ទ

ជំហានទី 3៖   បញ្ចូលទឹកប្រាក់ទៅកាន់មិត្តភ័ក្តិ៖    ចុច*133*លេខទូរស័ព្ទអ្នកទទួល*ចំនួនទឹកប្រាក់*លេខកូដ#

ឧទាហរណ៍៖ *133*12800800*5*00000# រួចផ្ញើសារ/ហៅទូរស័ព្ទ

អ្នក ផ្ញើនឹងទទួលបានសារដំណឹង៖ “អ្នកបានដាក់សំណើរផ្ទេរទឹកប្រាក់ចំនួន $xxx ទៅកាន់ទូរស័ព្ទលេខ xxxxxxxx។” ចុចលេខ 1៖  ដើម្បីបន្តដំណើរការ ឬ ចុចលេខ 2 ដើម្បីបញ្ឈប់។

អ្នកទទួលនឹងទទួលបានសារដំណឹង៖ “អ្នកបានទទួលទឹកប្រាក់ចំនួន $xxx (ទឹកប្រាក់ដែលមានស្រាប់ + ទឹកប្រាក់បន្ថែមថ្មី)។ ទឹកប្រាក់មានសុពលភាពរហូតដល់ (ថ្ងៃកំណត់)”។

បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទពីសេវាប្រចាំខែរបស់អ្នកទៅកាន់អតិថិជនប្រើប្រាស់សេវាបង់ប្រាក់មុនមួយណាក៏បាន។

វិធីប្រើប្រាស់៖

ចុច #7273# រួចអនុវត្តតាមការណែនាំលើអេក្រង់ ឬ តាមជំហានខាងក្រោម៖

ជំហានទី 1៖   ដើម្បីភ្ជាប់គម្រោង  ចែក ហើយ និយាយ៖ វាយ #7273#1# រួចទទួលបានលេខ កូដរបស់អ្នក

ជំហានទី 2៖   ដើម្បីប្តូរលេខកូដ៖ វាយ #7273#2#លេខកូដចាស់ #លេខកូដថ្មី#

ជំហានទី 3៖   បញ្ចូលទឹកប្រាក់ទៅកាន់មិត្តភ័ក្តិ៖    ចុច#7273#3#លេខទូរស័ព្ទ#ចំនួនទឹកប្រាក់#លេខកូដ#

អ្នក ផ្ញើនឹងទទួលបានសារដំណឹង៖ “អ្នកបានដាក់សំណើរផ្ទេរទឹកប្រាក់ចំនួន $xxx ទៅកាន់ទូរស័ព្ទលេខ xxxxxxxx។” សូមចុចលេខ 1 ដើម្បីបន្តដំណើរការ ឬ ចុចលេខ 2 ដើម្បីបញ្ឈប់។

អ្នកទទួលនឹងទទួលបានសារដំណឹង៖ “អ្នកបានទទួលទឹកប្រាក់ចំនួន $xxx (ទឹកប្រាក់ដែលមានស្រាប់ + ទឹកប្រាក់បន្ថែមថ្មី)។ ទឹកប្រាក់មានសុពលភាពរហូតដល់ (ថ្ងៃកំណត់)”។

  • ទឹកប្រាក់បញ្ចូលអប្បបរមា 1 ដុល្លារទឹកប្រាក់បញ្ចូលអតិបរមា 100 ដុល្លារ
  • រាល់ការហៅទូរស័ព្ទទៅកាន់ #7273# នឹងមិនត្រូវបានគិតថ្លៃនោះឡើយ
  • ទឹកប្រាក់ ចែក ហើយ និយាយ នឹងមិនប៉ះពាល់ដល់អត្រាទូរស័ព្ទហៅចេញ និងកាលកំណត់សុពលភាពនឹងអាស្រ័យលើទឹកប្រាក់ដែលបានបញ្ចូល

ពាក់ព័ន្ធ

កញ្ចប់គម្រោង សារជាអក្សរ

សិក្សាបន្ថែម

កញ្ចប់គម្រោង ដាច់យប់

សិក្សាបន្ថែម

កញ្ចប់គម្រោង បណ្តាញសង្គម

សិក្សាបន្ថែម

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !