ខ្ចីសិន | សែលកាត

សែលកាតខ្ចីសិន

សេវាកម្មសែលកាតខ្ចីសិនជួយអ្នកជានិច្ចក្នុងការភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិទោះបីជាអ្នកគ្មានទឹកប្រាក់ក្នុងគណនីក៏ដោយ។

សេវាកម្មនេះ ជួយសម្រួលដល់អតិថិជនដែលមានសមតុល្យទឹកប្រាក់តិច ហើយត្រូវការហៅទូរស័ព្ទជាបន្ទាន់ ផ្ញើសារ ឬប្រើអ៊ីនធើណិត។

ដូច្នេះប្រសិនបើអ្នកមិនអាចទិញកាតបញ្ចូលលុយនៅតាមតំណាងចែកចាយ ឬកន្លែងលក់នានាបាន ងាយៗមែនទែន ដោយគ្រាន់តែភ្ជាប់សេវាកម្ម ខ្ចីសិន ដើម្បីទទួលបានទឹកប្រាក់ភ្លាមៗរហូតដល់ 2 ដុល្លារ។

អត្ថប្រយោជន៍ដែលទទួលបាន៖

  • តេ​ ឬ ផ្ញើរសារទៅគ្រប់ប្រព័ន្ធ
  • ភ្ជាប់គម្រោង អស្ចារ្យ និង​ BIG LOVE ដើម្បីប្រើប្រាស់អ៊ីនធើណិត

ពេលនេះ ឈប់បារម្ភបញ្ហាគ្មានទឹកប្រាក់ដែលរំខានជីវិតប្រចាំថ្ងៃរបស់អ្នកទៀតទៅ!

សូមមើលខាងក្រោមដើម្បីទទួលបានទឹកប្រាក់របស់អ្នក។

មានលេខកូដផ្សេងៗគ្នាសម្រាប់បរិមាណទឹកប្រាក់ដែលអ្នកត្រូវការចាប់ពី 30 សេន។

សុពលភាពគឺ 1 ថ្ងៃសម្រាប់ទឹកប្រាក់រហូតដល់ $1 និង 2 ថ្ងៃសម្រាប់ទឹកប្រាក់ $ 1.50 ឡើងទៅ។

 

លុយខ្ចីសិន ថ្លៃសេវា សុពលភាព របៀបភ្ជាប់
30 សេន 5 សេន 1 ថ្ងៃ *8899*30#
50 សេន 5 សេន 1 ថ្ងៃ *8899*50#
$1 10 សេន 1 ថ្ងៃ *8899*100#
$1.50 20 សេន 2 ថ្ងៃ *8899*150#
$2 20 សេន 2 ថ្ងៃ *8899*200#

 

ចំណាំ៖

ដើម្បីឆែកលុយ​ ខ្ចីសិន របស់អ្នក : #823#

ដើម្បីឆែកគម្រោងដែលបានភ្ជាប់ពីលើកមុន *8899*0#

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !