ព័ត៌មានអំពីសែលកាត

សែលកាតជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខ និងធំជាងគេក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវសេវាទំនាក់ទំនងចល័តឥតខ្ចោះ និងសេវាកម្សាន្តដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់។ ការផ្តល់ជូននេះរួមមាន ភាពទូលំទូលាយនៃសេវាជាសំឡេង ការផ្ញើសារជាអក្សរ សេវាទូរស័ព្ទពីក្រៅប្រទេស សេវាអ៊ីនធើណិតឥតខ្សែ និងសេវាកម្មដែលមានអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។

សែលកាតជាពាណិជ្ជសញ្ញាមួយរបស់ក្រុមហ៊ុន CamGSM Co. Ltd ដែលបានសហការបង្កើត និងបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Millicom International Cellular S.A ដែលមានមូលដ្ឋាននៅប្រទេសលុចសំបួ និងក្រុមហ៊ុន Royal Group របស់កម្ពុជាក្នុងឆ្នាំ1996។ ក្រុមហ៊ុន Royal Group បានក្លាយជាម្ចាស់ពេញសិទ្ធិផ្តាច់មុខនៅខែវិច្ឆិកា ឆ្នាំ2009។

បច្ចុប្បន្ន សែលកាតនៅតែជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តដែលមានម្ចាស់ជាជនជាតិខ្មែរតែ មួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធ

ព្រឹត្តិការណ៍ព័ត៌មាន

សិក្សាបន្ថែម

ទំនាក់ទំនងមកយើងខ្ញុំ

សិក្សាបន្ថែម